កំណត់​ហេតុ​ផ្តោត​លើ​សកម្មភាព​វិជ្ជមាន​ជំរុញ​ការ​គោរព​ខ្លួនឯង

កំណត់​ហេតុដែល​សរសេរមក ដោយ​ផ្តោត​លើក​សម្មភាព​វិជ្ជមាន​ប្រចាំថ្ងៃ គឺជាប្រភេទ​នៃការរៀបរាប់​សាច់រឿង​ជាក់ស្តែង ដូចជា​ការ​ប្រព្រឹត្តិល្អ​ចំពោះ​អ្នកដទៃ ការ​ដឹងគុណ ការ​ពេញ​ចិត្ត​ចំពោះ​អ្វីដែល​មាន​នៅជុំវិញខ្លួន ដែល​សកម្មភាព​ទាំងនេះ បាន​អភិវឌ្ឍន៍​ស្ថានភាព​សុខភាព​ផ្លូវចិត្ត ក៏ដូចជា​បង្កើត​នូវ​អារម្មណ៍​ល្អចំពោះ​ខ្លួនឯង។

តាមរយៈ​គេហទំព័រ Helpguide បានប្រាប់​ឱ្យដឹង​ថា ការសរសេរ​កំណត់ហេតុ ដែលមាន​បញ្ចូល​នូវ​សកម្មភាព​ល្អៗ ដែលខ្លួន​បានប្រព្រឹត្តិ ជាវិធី​មួយ​ជួយ​ឱ្យពេញចិត្ត​នឹង​ការ​ប្រើប្រាស់​ជីវិត​របស់​ខ្លួន ​កាត់​បន្ថយ​ស្ត្រេស កាត់បន្ថយ​ការព្រួយ​បារម្ភ​លើស​លប់ និង​បាន​សម្រាក​ពីការ​គិតដែល​មាន​ភាព​ស្មុគស្មាញ ហើយ​ក៏ជំរុញ​ឱ្យ​បណ្តុះ​នូវផ្នត់​គំនិត​សុទិដ្ឋិនិយម និង​បង្កើន​កម្លាំង​ចិត្តក្នុង​ការ​បន្ត​ទៅ​មុខ។

កំណត់​ហេតុ​ទៀត​សោត មាន​ច្រើន​ប្រភេទ​ដូចជា ការ​សរសេរ​បែប​បញ្ចេញ​អារម្មណ៍​ក្នុងចិត្ត, ការ​សរសេរ​បែប​បង្ហាញ​នូវ​សេចក្ដីអំណរ ឬផ្តោត​លើភាព​វិជ្ជមាន, ការ​បង្ហាញ​ដោយ​ការ​គូសរូប គូស​គំនូរ ឬក៏សិល្បៈ​ក្នុងការ​បង្ហាញ​ពី​បទពិសោធន៍​ណាមួយ និង​ការ​សរសេរ​ដើម្បី តាមដាន​ការ​វិវត្ត​នៃអារម្មណ៍ និង​ការ​សរសេរ​ដែលមាន​បង្កប់នូវ​ភាព​ច្នៃប្រតិដ្ឋខ្ពស់។ ដោយឡែក​ចំពោះ​អត្ថប្រយោជន៍​ជារួម ពីការ​សរសេរ​រាល់​កំណត់​ហេតុ​ទាំងនេះ​វិញ វាល្អបំផុត​នៅពេល​ដែលឆ្លង​កាត់​ស្ថានការណ៍​លំបាកៗ រួមទាំង​ជាឱកាស​ក្នុងការ​ឆ្លុះបញ្ចាំង និង​ការរិះរក​ដំណោះស្រាយ​ទៀតផង។

កំណត់ហេតុ​នៃការ​ផ្តោត​លើ​សកម្មភាព​វិជ្ជមាន ៖ ការ​សរសេរ ដែល​ផ្តោត​លើ​ភាព​វិជ្ជមាន គួរចាប់​ផ្តើម​តាម​រយៈវិធី​សាស្រ្ត​សាមញ្ញៗ ដូចជា ការរៀបរាប់​រាល់​អំពើល្អ​ដែលបាន​ប្រព្រឹត្តិទៅ​កាន់អ្នក​ដទៃក្នុង​រយៈពេល​ពេញ​មួយថ្ងៃ ឬក៏អ្វីដែល​ខ្លួន​មាន​សោមនស្ស​ជាមួយ, អ្វីខ្លះដែល​បង្កើត​បាន​នូវ​ស្នាម​ញញឹម​នៅ​ថ្ងៃនេះ? អ្វីខ្លះ​ដែល​ជំរុញឱ្យ​ការ​ប្រើពេល​មួយ​ថ្ងៃកាន់​តែមាន​ប្រសិទ្ធភាព? តើ​ជំនាញ ឬ​ក៏សក្តានុពល​បែប​ណាខ្លះ​ដែល​ពេញចិត្ត និង​ចង់​បាន? ចង់ឃើញ​រូបភាព​បែបណា​នៅ​ថ្ងៃបន្ទាប់? ការឆ្លើយ​តបទៅ​នឹង​សំណួរ​ទាំងនេះ​ទៅក្នុង​កំណត់ហេតុ គួរ​មាន​រៀបរាប់​អំពី​បុព្វហេតុ និងរបៀប​នៃការ​ដំណើរ​ការ​សកម្មភាព​ទាំងនោះ។

ប្រសិទ្ធភាព នៃការ​ចាប់​ផ្តើម​សរសេរ ៖ ការ​ជ្រើសរើស​ប្រភេទ​កំណត់ហេតុ នៃការ​បង្ហាញ​ចេញ គឺជា​ជម្រើស​របស់​បុគ្គល​ម្នាក់ៗ យ៉ាង​ណាមិញ ការ​ចាប់ផ្តើម​សរសេរ​ឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព គួរ​សរសេរ​នៅកន្លែង​ស្ងាត់ល្អ គ្មានការ​រំខាន​ដូចជា នៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន​ ឬទីតាំង​ដែលមិន​ស្គាល់​នរណា​ម្នាក់ ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តោត។ បន្ថែម​ពីនោះ គឺការជ្រើសរើស​ពេលវេលា​ដើម្បី​សរសេរ កំណត់​ហេតុ​ គួរសរសេរ​នៅក្នុង​ចន្លោះ​ពេលដែល​មិនសូវ​ប្រញាប់ប្រញាល់​ខ្លាំង ដូច​ជាមុនចូល​គេង ក្រោយ​ម៉ោង​ការងារ ឬនៅពេល​ដែល​អាកាសធាតុ​ចាប់ផ្តើម​អំណោយ​ផលល្អ​ជាដើម។ ជាងនេះ​ទៅទៀត ការកំណត់​រយៈពេល នៃ​ការសរសេរ​ឱ្យ​ជាក់លាក់ និងធ្វើឱ្យ​ទៀងទាត់ ក៏មាន​សារៈសំខាន់​ដែរ ឧទាហរណ៍​ដូចជា ការ​កំណត់​មួយថ្ងៃ​ដប់នាទី ហើយអនុវត្តន៍​ឱ្យក្លាយ​ជាទម្លាប់​ប្រចាំថ្ងៃ។ អំឡុង​ពេល​សរសេរ​ទៀត​សោត កុំទាន់បារម្ភ​អំពីការ​ប្រើប្រាស់​ពាក្យខុស ឬ​វេយ្យាករណ៍​ខុស អ្វីដែល​ជា​តម្រូវការ​ចាំបាច់ គឺការផ្តោត​លើដំណើរ​នៃសកម្មភាព​ដែលចង់​សរសេរ​តែប៉ុណ្ណោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *