ចំណុចចាប់ផ្តើមនៃការបំបែកទម្លាប់មិនល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការបំបែកទម្លាប់មិនល្អចេញពីការរស់នៅប្រចាំថ្ងៃ មានច្រើនប្រភេទ មានទាំងភាពសាមញ្ញផង និងភាពស្មុគស្មាញផង ដែលជាហេតុបង្កើតជាចំណោទបញ្ហាថា តើគួរចាប់ផ្តើមពីទម្លាប់អ្វី ឬសកម្មភាពអ្វីខ្លះ ដើម្បីឱ្យការចាប់ផ្តើមទាំងនោះមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងការរំពឹងទុក។ តាមរយៈគេហទំព័រ Lifestyle News បានបង្ហាញគន្លឹះមួយចំនួនដើម្បីរួមចំណែកបំបែកទម្លាប់ ដែលមិនល្អចេញពីបែបបទនៃការរស់នៅប្រចាំថ្ងៃ។

១. សរសេរគោលដៅចេញមកក្រៅ ៖ ក្នុងការសម្រេចគោលដៅឱ្យបានលឿន ការសរសេរគោលដៅចុះមកក្រៅ គឺជាចំណែកសំខាន់មួយ ព្រោះកាលដែលធ្វើបែបនេះបាន វាពុំមែនគ្រាន់តែជាទ្រឹះស្ដី ប៉ុណ្ណោះទេ! ប៉ុន្តែគឺជាភាពជាក់ស្តែងមួយដែលមនុស្សជាច្រើនបានទទួលលទ្ធផលពីការធ្វើសកម្មភាពផែនការ និងគោលដៅ មុនចាប់ផ្តើមធ្វើអ្វីមួយ ជាពិសេសនោះគឺការប្តេជ្ញាចិត្តកាត់ចោលនូវទម្លាប់ដែលមិនល្អចោល។ ក្នុងគោលដៅនៃការកែប្រែទៀតសោត ត្រូវការស្វែងរកចម្លើយឱ្យឃើញអំពីបុព្វហេតុ នៃការផ្លាស់ប្តូរ និងវិធីសាស្រ្តនៃការកែប្រែព្រមជាមួយគ្នាដែរ។

២. រៀនអំពីចំណុចមិនល្អ ៖ ការសិក្សាអំពីកត្តាដែលនាំឱ្យកើតមានចំណុចមិនល្អ តួយ៉ាងដូចជា ដាក់សំណួរមកកាន់ខ្លួនឯងថា តើទម្លាប់មិនល្អទាំងនោះកើតមានដោយសារអ្វី? ភាពអវិជ្ជមានកន្លងមកបណ្តាលមកពីអ្វីខ្លះ? រួមទាំងកត្តាដែលនាំឱ្យផ្លូវចិត្តមិនល្អ មិនថាបញ្ហាស្រ្តេស ដោយធ្វើយ៉ាងណារកឱ្យឃើញថា តើវាបណ្តាលមកពីបរិយាកាសជុំវិញ ឬក៏បណ្តាលមកពីខ្លួនឯងផ្ទាល់។ ការសិក្សាស៊ីជម្រៅអំពីទម្លាប់មិនល្អនីមួយៗ របស់ខ្លួន គឺជាដើមហេតុនាំឱ្យមានភាពងាយស្រួលក្នុងការចាត់ការ ឬរកវិធីសាស្រ្តដោះស្រាយ។

៣. ផ្តោតអំពីដើមហេតុ ៖ ហេតុអ្វីបានជាចង់កែប្រែ? នេះគឺជាសំណួរមួយដែលមានភាពសាមញ្ញ ប៉ុន្តែបើនិយាយអំពីប្រសិទ្ធភាពវិញហាក់មិនសាមញ្ញពេកទេ។ ឧទាហរណ៍ការចង់មានទម្លាប់ល្អ ពាក់ព័ន្ធនឹងសុខភាពរាងកាយ ដូច្នេះត្រូវវិភាគមើល៍លេងៗថា តើនៅពេលសុខភាពរាងកាយល្អរឹងមាំ តើនឹងផ្តល់ផលចំណេញអ្វីខ្លះមកកាន់ខ្លួនឯង? ជាចម្លើយនោះគឺ មានពេលកម្សាន្ត អាចសន្សំថវិកា និងមានថាមពលគ្រប់ក្នុងការបំពេញភារកិច្ចនានាដទៃទៀត។

៤. រក្សាភាពស្ងប់នៅក្នុងចិត្ត ៖ ដើម្បីឱ្យផ្លូវចិត្តទទួលបាននូវសុខភាពល្អ គេពុំដែលមើលរំលងអំពីការអនុវត្ត រាល់សកម្មភាព​ដែលនាំឱ្យចិត្តស្ងប់នោះទេ ដែលមានដូចជា ការសមាធិ ការហាត់យូហ្គា និងការដាក់ខ្លួននៅទីតាំងដែលមានធម្មជាតិជាដើម។ កាលដែលសុខភាពផ្លូវចិត្តមានភាពល្អប្រសើរ វាពង្រឹងបាននូវសេចក្ដីពេញចិត្តចំពោះខ្លួនឯង និងការគិតដែលមានភាពវិជ្ជមាន។ កត្តានេះបានរួមចំណែកធ្វើឱ្យខ្លួនមានភាពជឿជាក់ក្នុងការផ្លាស់ប្តូរអ្វីមួយ ជាពិសេសទម្លាប់ដែលមិនផ្តល់នូវភាពរីកចម្រើន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *