ក្រុមយុវជនឆ្នើម ORCAS ៖ ចំណេះដឹងបរិស្ថានពិតជាសំខាន់ដែលយើងគួរយកចិត្តទុកដាក់ដើម្បីថែរក្សាព្រោះបរិស្ថានជាជីវិតរបស់យើង

ភ្នំពេញ៖ – ចំណេះដឹងបរិស្ថានពិតជាសំខាន់ព្រោះយើងរស់នៅជាប់ជាមួយបរិស្ថានសព្វថ្ងៃ។ ប្រសិនជាយើងគ្មានចំណេះដឹងទាក់ទងនឹងបរិស្ថាន យើងនឹងអាចបំផ្លាញបរិស្ថានដោយខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ ហើយយើងនឹងទទួលផលលំបាកពីបរិស្ថានមកវិញថ្ងៃក្រោយ។ នេះបើតាមការលើកឡើងរបស់លោក នៅ ចន្ទសិរីវុឌ្ឍ ជានិស្សិតឆ្នាំទី៤ ផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាក្រុមជ័យលាភីលេខ១​ ក្នុងកម្មវិធីជជែកដេញដោលបៃតងវគ្គផ្ដាច់ព្រ័ត្រ គម្រោង Greencap កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ​ «តើប្រទេសកម្ពុជាគួរតែដាក់ចេញបទដ្ឋានយកពន្ធលើការសាយភាយនៃឧស្ម័នកាបូនិកដែរ​ឬទេ?»។

លោក នៅ ចន្ទសិរីវុឌ្ឍ បន្ថែមថា លោកចាប់អារម្មណ៍ចូលរួមកម្មវិធីប្រកួតជជែកដេញដោលបៃតងនេះ ដោយសារមានការណែនាំពីសិស្សច្បងដែលធ្លាប់ជាម្ចាស់ជ័យលាភីលេខ១។ លើសពីនេះ ប្រធានបទក្នុងកម្មវិធីថ្មីបានបង្ហាញពីដំណោះស្រាយក្នុងការកាត់បន្ថយឧស្ម័នកាបូនិចនៅក្នុងប្រទេសកម្ពុជា ព្រមទាំងពាក់ព័ន្ធជាមួយបរិស្ថានផងដែរ។

ម្ចាស់ជ័យលាភីឆ្នើមរូបនេះ បន្ថែមថា នៅប្រទេសកម្ពុជាក៏មានការបំភាយឧស្ម័នកាបូនិចផងដែរ ប៉ុន្តែដើម្បីបរិស្ថានស្អាតគួរកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដោយអាចប្ដូរមកជិះរថយន្តក្រុង ដើម្បីកុំឱ្យមានការបំភាយឧស្ម័នកាបូនិច និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ លើសពីនេះ លោក នៅ ចន្ទសិរីវុឌ្ឍ លើកទឹកចិត្តឱ្យមនុស្សប្រើប្រាស់ថាមពលស្អាតដូចជា ថាមពលសូឡា ជីវម៉ាស ដែលជាថាមពលមួយមិនបង្កឱ្យមានការបំភាយឧស្ម័នកាបូនិចនិងល្អសម្រាប់បរិស្ថានទៅថ្ងៃក្រោយទៀត។

លោក នៅ ចន្ទសិរីវុឌ្ឍ

“ចំណេះដឹងបរិស្ថានពិតជាសំខាន់ដែលយុវជនគួរយកចិត្តទុកដាក់ដើម្បីថែរក្សាបរិស្ថានឱ្យបានល្អទៅថ្ងៃក្រោយ”

កញ្ញា ហួរ សុគន្ធកញ្ញា ជានិស្សិតឆ្នាំទី២ ផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាសមាជិកក្រុម  និយាយថា កម្មវិធីប្រកួតជជែកដេញដោលនេះ មានរយៈពេល៦ខែ គឺបានចាប់ផ្ដើមតាំងពីខែតុលា ឆ្នាំ២០២២ រហូតមកដល់តែមីនា ឆ្នាំ២០២៣។ សុគន្ធកញ្ញា បន្តថា បញ្ហាប្រឈមដែលជួបក្នុងការប្រកួត ដោយសារកត្តាពេលវេលា ព្រោះសមាជិកក្រុមមមារញឹកចំពោះការសិក្សារៀងៗខ្លួន និងមានការខ្វែងគំនិតគ្នាច្រើនពេលពិភក្សាគ្នា។ ទោះយ៉ាងនេះក្ដី សុគន្ធកញ្ញា ប្រាប់ថា ក្រុមរបស់គេអាចជំនះបញ្ហាទាំងនេះបាន ដោយសារសមាជិកក្រុមមានការលះបង់រៀងខ្លួន និងពិភាក្សាគ្នាដើម្បីទទួលបានគំនិតល្អរួមមួយ។

កញ្ញា ហួរ សុគន្ធកញ្ញា

“ក្រុមរបស់យើងមិនរំពឹងច្រើនទេនៅវគ្គប្រកួតផ្ដាច់ព្រ័ត្រនេះ ប៉ុន្តែនៅពេលទទួលបានជ័យលាភីល្អនេះយើងសប្បាយចិត្តមែនទែន គឺដូចអ្វីដែលយើងបានខិតខំប្រឹងប្រែងតាំងពីដើម មានអារម្មណ៍ថារំភើប និងសប្បាយចិត្តចំពោះលទ្ធផលដែលយើងទទួលបាន”

ដោយឡែក លោក ហ៊ន ពុទ្ធីវុធ ជានិស្សិតឆ្នាំទី៤ ផ្នែកនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាសមាជិកក្រុម បានបន្ថែមថា ចំណុចពិសេសដែលធ្វើឱ្យក្រុម ORCAS អាចទទួលបានជ័យលាភីលេខ១ ក៏ដោយសារ ទី១. ការសាមគ្គីភាពជាក្រុម ទី២. ការស្វែងរកគោលការណ៍រួម និងទី៣. ការមានក្ដីសង្ឃឹម។

ម្ចាស់ជ័យលាភីឆ្នើម លោក ហ៊ន ពុទ្ធីវុធ បន្ថែមថា ការប្រកួតជជែកដេញដោលទាមទារឱ្យមានការសហការ ឬសាមគ្កីភាពនៅក្នុងក្រុមឱ្យបានរលូន បញ្ហានោះគឺថាពិបាកក្នុងការពិភាក្សាគ្នា និងមានគំនិតខ្វែងគ្នា ប៉ុន្តែបញ្ហាដែលអាចជំនះបាន គឺយើងមានសាមគ្គីភាព ដោយសារយើងមានគោលដៅតែមួយនោះគឺដើម្បីយកកិត្តិយសជូនសាលារបស់យើង ។

ជាមួយគ្នានេះដែរ លោក នៅ ចន្ទសិរីវុឌ្ឍ ក៏បានលើកទឹកចិត្តយុវជនទាំងអស់ឱ្យចូលរួមថែរក្សាបរិស្ថាន និងធ្វើយ៉ាងណាឱ្យបរិស្ថានរបស់យើងកាន់តែល្អប្រសើរទៅមុខទៀត។ មិនថាតែការកាត់បន្ថយឧស្ម័នកាបូនិចនោះទេ ការប្រើប្រាស់ប្លាស្ទិក ក៏សុទ្ធសឹងតែជាចំណែកមួយចូលរួមបំផ្លាញបរិស្ថានរបស់យើង អ្វីដែលល្អយើងត្រូវយល់ដឹងអំពីបរិស្ថានឱ្យបានស៊ីជម្រៅ ដើម្បីម្នាក់ៗចូលរួមថែរក្សាបរិស្ថានទៅថ្ងៃក្រោយព្រោះបរិស្ថានគឺជាជីវិតរបស់យើង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍សម្រាប់និស្សិតស្រី ដែលនឹង​ចូលឆ្នាំទី២ នៅសាកលវិទ្យាល័យ ពី Education First Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2026

នេះគឺជាឱកាសសម្រាប់និស្សិតស្រីដែលនឹងត្រូវឈានចូលសិក្សាឆ្នាំទី ២ ក្នុងឆ្នាំ២០២៦។ កម្មវិធីអាហារូបករណ៍នេះ មិនត្រឹមតែផ្ដល់នូវការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញទន់ និងជំនាញបច្ចេកទេស...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...