ស.ស.យ.ក. ចូលរួមវេទិកាថ្នាក់ដឹកនាំយុវជនអាស៊ី នៅទីក្រុងក្វាងចូវ ប្រទេសចិន

ចិន – កាលពីចុងសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម សុខ សូកេន សមាជិកគណៈអចិន្រៃ្តយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ជាប្រធាននាយកដ្ឋានទំនាក់ទំងអន្តរជាតិ និងដៃគូក្រៅប្រទេស នៃ ស.ស.យ.ក. និងជាតំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូចូលរួមក្នុងវេទិកាថ្នាក់ដឹកនាំយុវជនអាស៊ីដែលរៀបចំឡើងនៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២៣។

វេទិកានោះ មានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងរដ្ឋាភិបាលចិន ប្រទេសអាស៊ី អ្នកដឹកនាំវ័យក្មេងគ្រប់វិស័យនៅអាស៊ី និងអ្នកចូលរួមសរុបប្រមាណ៥០០ នាក់។

នាឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងសុន្ទរកថា តាមរយៈខ្សែវីដេអូ ដោយបានបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់យុវជនកម្ពុជាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍគ្រប់វិស័យ ជាពិសេសតាមរយៈបេសកម្មសប្បុរធម៌ វប្បធម៌ និងសង្គម ដើម្បីបុព្វហេតុរួមនៃជាតិ និងប្រជាជន ក៏ដូចជាការសហការជាមួយនឹងយុវជនចិន និងយុវជនពីបណ្តាប្រទេសអាស៊ី ក្នុងគោលបំណងរក្សាការពារសន្តិភាព និងជំរុញការអភិវឌ្ឍ ដោយឈរលើស្មារតីរួមគ្នាដើម្បីពង្រីកចំណងមិត្តភាព ទំនុកចិត្ត សាមគ្តីភាព ភាតរភាព ការគាំទ្រ និងជួយគ្នាទៅវិញទៅមក។

ក្នុងពិធីបិទនៃវេទិកា ឯកឧត្តម សុខ សូកេន បានថ្លែងសុន្ទកថា និងបានបញ្ជាក់បន្ថែមអំពីឆន្ទៈរបស់ ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងការសហការជាមួយយុវជននៅអាស៊ី ដើម្បីសម្រេចបាននូវផលប្រយោជន៍រួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងតំបន់។

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក៏បានចូលរួមថ្លែងសុន្ទរកថាផងដែរ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការបង្កើនភាពអង់អាចដល់យុវជនក្នុងកម្រិតជាតិ និងអន្តរជាតិ។

សូមជម្រាបដែរថា វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមការទូតសាធារណៈចិន (CPDA) មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ (CFPD) រដ្ឋបាលទីក្រុងក្វាងចូវ និងសមាគមថ្នាក់ដឹកនាំយុវជនអាស៊ី ក្នុងគោលបំណងជំរុញការផ្លាស់ប្តូរ និងសហប្រតិបត្តិការរវាងយុវជននៅអាស៊ី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%