គម្រោងរ៉ូបូតសម្លាប់សត្វល្អិត របស់​ក្រុម​យុវជនកម្ពុជា ជាប់ជ័យលាភី​លេខ៣ ក្នុង​ការប្រកួត​លំដាប់​ថ្នាក់​ពិភពលោក Innovation Track នៅ​ប្រទេស​ចិន

គម្រោង​រ៉ូបូត​សម្លាប់​សត្វល្អិត របស់​ក្រុម​យុវជន​កម្ពុជា ដែល​ជា​និស្សិត​ដេប៉ាតឺម៉ង់​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ជាប់​ជ័យលាភី​លេខ៣ ក្នុង​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​លំដាប់​ថ្នាក់​ពិភពលោក Innovation Track នៃ​ការ​ប្រកួត Huawei ICT Competition Global Final 2024–2025 នៅ​ទីក្រុង​សិនជិន ប្រទេស​ចិន។

តាមពិត​ទៅ គម្រោង​រ៉ូបូត​សម្លាប់​សត្វល្អិត របស់ក្រុម​យុវជន​កម្ពុជា ដែល​មាន​ឈ្មោះ​ថា SpecSpark បានជួប​ជ័យ​លាភី​លេខ១ នៅ​ក្នុង​ការ​ប្រកួត​ថ្នាក់​តំបន់​អាស៊ីប៉ាស៊ីហ្វិក នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ បន្ទាប់ពី​ជាប់ជ័យ​លាភីលេខ១ ប្រចាំ​ថ្នាក់​តំបន់ គម្រោង​រ៉ូបូត​មួយ​នេះ ក៏ត្រូវ​បន្ត​ចូលរួម​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ នៅ​ប្រទេសចិន​។​

កញ្ញា ហេង កល្យាណ និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់ទេពកោសល្យ ព័ត៌មានវិទ្យា និងទំនាក់ទំនង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

កញ្ញា ហេង កល្យាណ និស្សិតឆ្នាំទី៤ ដេប៉ាតឺម៉ង់​ទេពកោសល្យ ព័ត៌មានវិទ្យា និង​ទំនាក់ទំនង នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និងជា​សមាជិក​ក្រុម SpecSpark និយាយថា សម្រាប់ក្រុម​របស់​នាង​ផ្ទាល់ មាន​អារម្មណ៍ថា​សប្បាយ​ចិត្ត​ដែល​បាន​ទៅ​វគ្គផ្តាច់ព្រ័ត្រ​ថ្នាក់ពិភពលោក​នេះ ដើម្បី​ចូលរួម​ប្រកួត​ជាមួយ​នឹង​ប្រទេស​ចំនួន៧ ដែលមក​ពី​តំបន់​ផ្សេងៗ​គ្នា ដូចជា APAC, Europe, Latam, Middle East & Central Asia, Southern Africa, Northern Africa, Chinese Mainland ដែល​មាន​ក្រុម​ចំនួន១៥ ពី​ប្រទេស​ចិន។ ជាពិសេស ក្រុម​របស់ខ្លួន​អាច​ទទួល​បាន​លទ្ធផល​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ​នេះ។

កល្យាណ បញ្ជាក់​ថា គម្រោង​រ៉ូបូត​សម្លាប់​សត្វល្អិត​នេះ មាន​លក្ខណៈពិសេស ដែល Pestibot បង្កើត​ឡើង​ជារ៉ូបូត​កសិកម្ម អាចជួយ​ដល់ការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត ជាជាង​ការ​ប្រើប្រាស់​មនុស្សផ្ទាល់​ដែល​អាច​ប៉ះពាល់​ទៅដល់​សុខភាព​របស់​មនុស្ស ព្រមទាំង​បន្ថយ​ការចំណាយ​ទៅលើ​ថ្នាំបាញ់ និង​ជួយ​បន្ថយការ​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ។ ដោយ​មុខងារ​ពិសេស​របស់​វា គឺ​ការប្រើប្រាស់​មុខងារ AI ក្នុង​ការ​ detect ចាប់យក​សត្វល្អិត​ប្រភេទ​មួយ​ចំនួន​នៅ​លើដំណាំ និង​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ក្រុម​របស់​ខ្លួន​ផ្តោត​សំខាន់​ទៅ​លើ ផ្នែក Software ជាង​គេ​ប៉ុណ្ណោះ។

នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ កញ្ញា ហេង កល្យាណ ប្រាប់​ឱ្យ​ដឹង​ថា ក្រុម​របស់ខ្លួន​បានជួប​ការ​លំបាក​មួយចំនួន​ដូចជា បន្ទាប់ពី​ជាប់នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ ក្រុម​បានធ្វើ​ការកែ​លម្អរ៉ូបូត​ដោយ​បន្ថែម​ពាក់ព័ន្ធ​ទៅ​នឹង​មុខងារ​មួយ​ចំនួន​របស់វា ព្រមទាំង AI ឱ្យ​ប្រសើរ​ជាង​មុន ព្រមទាំង​ការស្រាវជ្រាវ​បន្ថែម​អំពី​ព័ត៌មាន​ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​កសិកម្ម​ផ្ទាល់ ដើម្បី​ក្រុម​អាច​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ទោះបី​ជា​គម្រោង​រ៉ូបូត​សម្លាប់​សត្វល្អិត​ទទួលបាន​ចំណាត់ថ្នាក់​លេខ៣ ក្នុង​ការ​ប្រកួត​កម្រិត​ពិភពលោក​ក៏​ដោយ តែ​បើតាម កញ្ញា កល្យាណ ក្រោយ​ចប់​ការ​ប្រកួត​នេះ ក្រុម​របស់​ខ្លួន មិនទាន់​សម្រេច​ចិត្តថា​នឹងធ្វើ​គម្រោង​រ៉ូបូត​មួយ​នេះ ឱ្យចេញជាផលិតផល​សម្រេច​នៅ​ឡើយទេ ព្រោះការ​ធ្វើ​ចេញ​ផលិតផល​សម្រេច​ជារូបរាង ត្រូវ​ការ​ស្រាវជ្រាវ និង​ធ្វើ​បន្ថែម​ច្រើន​ទាំង​ផ្នែក Software និង Hardware របស់​រ៉ូបូត​ផ្ទាល់ ដើម្បីទទួល​បាន​ផលិតផល​ដែលល្អមួយ និង​ជឿជាក់​នៅក្នុងការ​យកទៅ​ប្រើប្រាស់​នៅក្នុង​ស្ថានភាព​ជាក់ស្តែង។

គួរជំរាប​ជូនថា កម្មវិធី Huawei ICT Competition ជាកម្មវិធីមួយ​ដែលជ្រើស​រើសនិស្សិត​មកពី​បណ្តា​សាកលវិទ្យាល័យ​នានា​ដែល​កំពុង​ចាប់យក​ជំនាញ​សិក្សា​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ដើម្បី​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បីជា​ដំណោះស្រាយ​បញ្ហាណា​មួយនៅ​ក្នុង​ប្រទេស​របស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *