គន្លឹះពង្រឹងបុគ្គលិកលក្ខណៈ របស់មនុស្ស Extroverted

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ប្រភេទនៃបុគ្គលិកលក្ខណៈនីមួយៗតែងផ្តល់ផលល្អដូចគ្នា ហើយជំនាញនីមួយៗសុទ្ធតែមានការប្រែប្រួល និងអភិវឌ្ឍន៍បន្ថែមបាន។ បុគ្គលិកលក្ខណៈនិយាយច្រើន គឺជាអ្នកដែលត្រូវបានកត់សម្គាល់ជាមនុស្សមានទំនោរចូលចុះក្នុងសង្គមច្រើន ឬហៅថា extroverted, ក្នុងករណីខ្លះពួកគេមានអត្តចរិតបែបនេះពីធម្មជាតិរួចហើយ ប៉ុន្តែដោយសារតែឥទ្ធិពល ក៏ដូចជាកាតព្វកិច្ចដែលត្រូវជួបជាមួយច្រើន ទើបបណ្តាលឱ្យពួកគេកាន់តែមានទំនោរខ្លាំងទៅរកការផ្សារភ្ជាប់ទំនាក់ទំនងបន្ថែម។

ងាកមកនិយាយអំពីគុណសម្បត្តិរបស់មនុស្សមានបុគ្គលិកលក្ខណៈនិយាយច្រើនវិញ កាលដែលបង្កើនចំណុចនេះឱ្យកាន់តែមានភាពមុតស្រួច បានបង្កភាពងាយស្រួលនៅពេលដែលត្រូវការក្លាយជាអ្នកនិយាយសាធារណៈ អ្នកចង់បង្កើនជំនាញធ្វើកិច្ចសន្ទនា ឬការបង្កើនទំនុកចិត្តជាដើម។ ចំណុចតូចៗទាំងនេះរួមចំណែកអភិវឌ្ឍន៍ទាំងជីវិតឯកជន និងអាជីពវិជ្ជាជីវៈ ក៏ដូចជាការត្រៀមទុកចំពោះកិច្ចសហការនៅពេលខាងមុខ។ យ៉ាងណាក៏ដោយ ប្រសិន​បើ​អ្នកដឹងថា ខ្លួន​ជា​ប្រភេទ​មនុស្ស extrovertd ហើយ​ចង់អភិវឌ្ឍន៍ជំនាញបន្ថែម គេហទំព័រ Better Up បានបង្ហាញជូនអំពីគន្លឹះ​មួយចំនួន ក្នុងការពង្រឹងបុគ្គលិកលក្ខណៈ​របស់ខ្លួន ៖

ចាប់ផ្តើមដំបូងជាមួយមនុស្សដែលស្គាល់គ្នាស្រាប់ ៖ ចំពោះអ្នកដែលចាំបាច់ត្រូវការអភិវឌ្ឍន៍ប្រើប្រាស់ជំនាញនិយាយ ក៏ដូចជាចង់បង្កើនការនិយាយឱ្យបានច្រើនជាងមុន ការចាប់ផ្តើមសាកល្បងជាមួយដែលអ្នកស្គាល់គ្នាស្រាប់ មិនថាមនុស្សក្បែរខ្លួន ឆ្ងាយខ្លួន ព្រោះវាជាឱកាសមួយក្នុងការជំរុញឱ្យមានទំនុកចិត្ត ក៏ដូចជាការចាប់ផ្តើមដោយមិនបង្ខំពេក ទោះនិយាយតិច ឬច្រើនក្ដី កាលដែលនិយាយជាមួយមនុស្សដែលស្គាល់គ្នាស្រាប់បាន ផ្តល់នូវអារម្មណ៍កក់ក្ដៅ និងកាត់បន្ថយសម្ពាធជាដើម។

ជជែកជាមួយក្រុមដែលមានចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នា ៖ កាលដែលមានក្រុមមនុស្សបង្កើតសកម្មភាពដែលខ្លួនចង់ធ្វើជាមួយគ្នា វាមិនត្រឹមតែបង្កើនបាននូវកិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតបាននូវភាពរីករាយ ក៏ដូចជាការអនុវត្តន៍បានជាប់លាប់ផងដែរ។ ការចូលរួមជជែកជាមួយប្រធានបទដែលខ្លួនចាប់អារម្មណ៍ ធ្វើឱ្យការសន្ទនាកាន់តែមានភាពប្រទាក់ក្រឡា និងភាពបត់បែននៃការនិយាយមានលក្ខណៈធម្មជាតិ និងមិនមានភាពភ័យខ្លាចនៅពេលចុះចូលក្នុងសង្គម។

មានពេលក្នុងការឆ្លុះបញ្ចាំង ៖ តុល្យភាពនៃការនិយាយក៏ត្រូវមានដែលកំណត់ និងត្រូវការពេលវេលាក្នុងការវិភាគ ក៏ដូចជាមានពេលផ្ទាល់ខ្លួនក្នុងការសម្រាកផងដែរ ហើយពេលវេលាបែបនេះក៏ត្រូវការឱ្យមានកាលវិភាគក្នុងការទុកចន្លោះនៅម្នាក់ឯងបន្ទាប់ពីត្រូវចូលរួមកម្មវិធីណាមួយ ឬក៏បន្ទាប់ពីការជជែកណាមួយ។ សម្រាកគឺដើម្បីសន្សំថាមពលត្រឡប់មកវិញ និងដើម្បីមានកម្លាំងគ្រប់គ្រាន់ក្នុង​ការបន្តកិច្ចសន្ទនាជាបន្តបន្ទាប់នាពេលខាងមុខ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)