គរុនិស្សិតមួយ​ក្រុម ច្នៃគំនូមុខខ្មុកហនុមាន ជាសម្ភារឧបទេសជំនួយ​ក្នុងការ​បង្រៀនសិស្សសម្រាប់មុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

មុខខ្មុក​ហនុមាន ដែល​គេធ្លាប់ឃើញតួអង្គពាក់សម្តែង​នៅ​ក្នុងទម្រង់​ល្ខោនខោល ត្រូវ​បានគរុនិស្សិត​មួយ​ក្រុម នៃវិទ្យាស្ថានជាតិអប់រំ យក​មក​ច្នៃប្រឌិតជាទម្រង់ថ្មីមួយ​ ក្នុងការ​ប្រើ​ប្រាស់​ជា​សម្ភារៈឧបទេស​ជំនួយ​ក្នុងការ​បង្រៀនរបស់លោកគ្រូអ្នកគ្រូ ទៅ​លើមុខវិជ្ជា​អក្សរសិល្ប៍ខ្មែរ។ គំនិតនៃការច្នៃប្រឌិតដោយ​ប្រើទម្រង់មុខខ្មុកហនុមាន ជា​សម្ភារឧបទេស​បង្រៀននេះ ក៏​ត្រូវ​បានជាប់ជ័យលាភីលេខ១ ក្នុង​ពិព័រណ៌អប់រំ​ស្នាដៃស្រាវជ្រាវ​របស់​គរុនិស្សិត​កាលពីពេលថ្មីៗនេះផងដែរ។

លោក សឹម ឆៃ គរុនិស្សិត​បរិញ្ញាបត្រ​+២ ឯកទេស​អក្សរសាស្រ្តខ្មែរ ដែលជា​ប្រធានក្រុម ដឹកនាំក្នុងការ​ផលិត​សម្ភារ​ឧបទេសមួយ​នេះ និយាយថា ការដែល​ក្រុមរបស់លោក​ជ្រើសរើសប្រធានបទនវានុវត្តន៍ វិទ្យាសាស្ត្រសង្គម ដោយការប្រើ​រូបហនុមាន តាមគំរូមុខខ្មុក គឺមកពីការស្រឡាញ់សិល្បៈចម្លាក់ដែលផ្សារភ្ជាប់ខ្លឹមសារមេរៀនផ្នែកអក្សរសិល្ប៍ខ្មែរ។

លោក សឹម ឆៃ ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ

សម្ភារៈ​ឧបទេស ដែល​ប្រើ​គំនូរ​ខ្មុក ហនុមាន នេះ ត្រូវ​បាន​រចនា​ឡើង​នៅ​លើផ្ទៃស្នោ​ដែលមានទំហំ​មួយម៉ែត្រ​បួនជ្រុង។ បើតាម​លោក សឹម ឆៃ ក្នុងការ​បង្កើតរូបនេះឡើង គឺបានឆ្លង​កាត់​នូវ​ដំណាក់​កាល​ចំនួន៣ ​រួមមាន ទី១ ការព្រាងគំនូរនៅលើក្រដាស ដោយគូររូបហនុមាននៅលើក្រដាសមួយផ្ទាំងធំ, ទី២. ត្រៀមសម្ភារៈផលិតធ្វើពីស្នោ បន្ទាប់ពីបានគំនូរព្រាង ដោយមានស្នោ កាំបិត កាវទៀន ជក់ ទឹកថ្នាំ និង ទី៣. កាត់ផ្គុំ យកសម្ភារដែលធ្វើជាពុម្ពគំរូរួចរាល់មកកាត់ និងផ្គុំតាមផ្នែកនីមួយៗ ដោយបិទកាវ និងលាបពណ៌ ក៏ដូចជាតុបតែងឱ្យមានសោភ័ណភាពស្អាត និងទាក់ទាញ។

លោក សឹម ឆៃ និយាយថា សម្ភារឧបទេសនេះ គឺបានបំផុស​គុណតម្លៃ​របស់តួអង្គហនុមាន ដែលមានឥទ្ធិពលក្នុងសង្គមខ្មែរ ទាំងផ្នែកវប្បធម៌ និងសង្គមខ្មែរ ក្នុងនោះវិស័យអក្សរសាស្រ្ត វិស័យកងទ័ព ជំនឿ ឈ្មោះទីកន្លែង សុទ្ធតែមាន ហនុមាននៅក្នុងសង្គមខ្មែរ ដោយយោងតាមឯកសារមានប្រភពច្បាស់លាស់។

គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី៤

ប្រធានក្រុមរូបនេះបន្ថែមថា លក្ខណៈពិសេសដែល ធ្វើ​ឱ្យ​រូបមុខហនុមាននេះ ទទួលបានជ័យលាភីឆ្នើម នៃគ្រឿង​ឧបទេស​ដែលមានភាពច្នៃប្រឌិត ក៏ដោយសារស្នាដៃនេះ មានសោភ័ណភាពល្អ និងធ្វើដោយយកចិត្តទុកដាក់ ហើយចំណុចពិសេស គឺមានភស្ដុតាងជាឯកសារយោងត្រឹមត្រូវ ដែលសមាជិកក្រុមបានព្យាយាមស្រាវជ្រាវ ចងក្រងជាអត្ថបទ បញ្ចូលព័ត៌មានទាក់ទងជាមួយហនុមាន ដែលមានឥទ្ធិពលក្នុងសង្គមខ្មែរ រួមមាន វិស័យអក្សរសាស្រ្ត វិស័យកងទ័ព ជំនឿ ឈ្មោះទីកន្លែង ឈ្មោះរុក្ខជាតិឱសថ ជាដើម ទៅក្នុងរូបនោះ ។

កញ្ញា ពេជ្រ ស្រីពៅ ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ ជំនាន់ទី២ នៃវិទ្យាស្ថានជាតិអប់រំ ដែលជាសមាជិកក្នុងការបង្កើតសម្ភារៈ​នេះ និយាយថា ក្នុងការ​បង្កើតស្នាដៃមួយនេះ ចំពោះខ្លួន ក៏​ដូចជា​សមាជិក​ក្រុម ​គឺបានប្រឈមបញ្ហាមួយចំនួនដូចជាការបែងចែកពេលវេលា ដោយគរុនិស្សិតត្រូវរៀនផង ចុះកម្មសិក្សាផង និងការចំណាយថវិកាផ្ទាល់ខ្លួនទិញសម្ភារៈដើម្បីផលិតជាដើម ។ តែទោះយ៉ាងនេះក្ដី ក៏សមាជិកក្រុមទាំងអស់នៅតែសហការគ្នា ជួបជុំពិភាក្សាគ្នា និងលះបង់កម្លាំងកាយចិត្ត ព្រមទាំងថវិកាក្នុងការផលិតស្នាដៃនេះឱ្យចេញជារូបរាង។

ពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាសា្ថនជាតិអប់រំ

ស្រីពៅ មានជំនឿថា ការផលិតស្នាដៃផ្នែកនវានុវត្តន៍ រូបហនុមាននេះ គឺនឹងចូលរួមចំណែកជួយ​ដល់គ្រូបង្រៀន និងសិស្សានុសិស្ស ជាពិសេសទៅលើមេរៀនអក្សរសិល្ប៍រឿងរាមកេរ្តិ៍ ដែលមានតួអង្គហនុមាន ដោយមកបង្ហាញសិស្សអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់តួអង្គ។

ជាមួយគ្នានេះ កញ្ញា ពេជ្រ ស្រីពៅ ក៏លើកទឹកចិត្តដល់គរុនិស្សិតទាំងអស់ដែលនឹងចេញទៅបំពេញការងារជាគ្រូបង្រៀន ត្រូវបង្កើនភាពច្នៃប្រឌិត ផលិតស្នាដៃថ្មីៗ សម្រាប់ជាសម្ភារឧបទេសក្នុងការបង្រៀន និងរៀនឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យសិស្សទទួលបានទាំងខ្លឹមសារមេរៀន និងការអនុវត្តជាក់ស្ដែង ជាពិសេសបំផុសសិស្សឱ្យមានការគិតស៊ីជម្រៅ បង្កើតអ្វីថ្មីៗស្របតាមបំណិនសតវត្សទី២១៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *