ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ក្រសួងអប់រំកំពុងជំរុញ​ការ​អភិវឌ្ឍសមត្ថភាព​ស្ទែម​របស់​សិស្ស និង​គ្រូ​បង្រៀន​កម្ពុជា ឆ្លើយតបនឹង​តម្រូវការរបស់ប្រទេស ក៏ដូចជា​និន្នាការសាកល

ក្នុង​ឱកាស​ចូលរួមពិធីបិទពិព័រណ៌ស្ទែម (STEM) ប្រចាំឆ្នាំលើកទី៣ នៅវិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី១០ កក្កដា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡា លើកឡើងថា ឆ្លើយ​តប​នឹង​ការ​វិវត្ត​យ៉ាង​ឆាប់រហ័ស​នៃបច្ចេកវិទ្យា​ឌីជីថល​ក្នុង​តំបន់ និង​ពិភពលោក ក្រសួងអប់រំ កំពុង​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង លើ​ការ​ជំរុញសមត្ថភាព​ស្ទែម​របស់​សិស្ស និង​គ្រូ​បង្រៀន​កម្ពុជា ឱ្យ​កាន់តែទូលំទូលាយ ឆ្លើយ​តបនឹង​តម្រូវការ​របស់ប្រទេស និង​សកលលោក។

ឯកឧត្តម​រដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសិក្សាឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធី STEM នៅតាមសាលាជំនាន់ថ្មី(NGS) ទាំង ១៣សាលាទូទាំងប្រទេស ដែលបានផ្តល់ផលជះជាវិជ្ជមានជាច្រើនលើការអភិវឌ្ឍសមត្ថភាពគ្រូ និងអ្នកស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយបង្កើតលក្ខខណ្ឌនិងបរិស្ថានសមស្របសម្រាប់អភិវឌ្ឍសមត្ថភាពរបស់គ្រូ និងសិស្ស, ជាមួយ​គ្នា​ក៏ជំរុញការសិក្សាស្រាវជ្រាវលើមុខវិជ្ជា STEM ដោយផ្សារភ្ជាប់មុខវិជ្ជាទាំងនោះទៅក្នុងជីវភាពរស់នៅ និងការអប់រំបំណិនជីវិត និងការបង្កើនការចូលរួម និងប្រសិទ្ធភាពក្នុងការធ្វើសមាហរណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

រដ្ឋមន្រ្តីក្រសួងអប់រំ ក៏​បាន​បញ្ជាក់ដែរថា ក្រសួង​ក៏​បាន​កំពុង​បង្ក​បរិយាកាស នៃការ​អប់រំ និង​អភិវឌ្ឍ​សមត្ថភាព​ស្ទែម​ដល់​សិស្ស និង​គ្រូបង្រៀន តាមរយៈ​ការ​អនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) ផ្សេងៗ ដូចជា កម្មវិធីថ្នាលបឋមសិក្សា PLP ថ្នាលសាលាឌីជីថល (Sala Digital) ថ្នាលទូរសិក្សា (Durarseksa) និងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន តាមសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឆ្ពោះទៅការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ពាក់ព័ន្ធទៅនឹង​ពិព័រណ៍ស្ទែម (STEM) ប្រចាំឆ្នាំ លើកទី៣ ក្រោមប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា” នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឯកឧត្តមរដ្ឋមន្រ្តីបាន​កោតសរសើរ ដោយថា ប្រធានបទនេះ ពិតជាឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា សំដៅលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) លើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី​ក៏​បាន លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ជាពិសេសក្មួយៗគរុនិស្សិតដែលកំពុងត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលខាងមុខ សូមប្រឹងប្រែងអស់ពីសមត្ថភាពបន្តខិតខំរៀនសូត្រ ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធដល់សិស្ស ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព និងសូមបន្តអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការស្វ័យស្រាវជ្រាវ សរសេរសៀវភៅ អភិវឌ្ឍសមត្ថភាពភាសាបរទេស ជាពិសេសចេះប្រើប្រាស់ AI ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យទាន់សម័យកាលរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពង្រីកចំណេះដឹង និងបំពេញឱ្យបាននូវលក្ខខណ្ឌស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *