៣ហេតុផលបង្ហាញពីផលវិជ្ជមាន នៃដំណើរកម្សាន្ត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ដំណើរកម្សាន្តជះឥទ្ធិពលល្អ ព្រោះការដើរបានច្រើន ជាកត្តាជួយពង្រីកទស្សនៈបុគ្គលម្នាក់ៗឱ្យមានភាពទូលំទូលាយច្រើនជាងមុន ការអភិវឌ្ឍសមត្ថភាព និងការរុករកមេរៀនថ្មីៗ ក៏ដូចជាការរក្សាស្ថិរភាពផ្លូវចិត្តឱ្យមានភាពនឹងធឹងជាងមុន។ តាមរយៈគេហទំព័រ GRAZIA ប្រាប់ពីហេតុផល បីចំណុច ដែលបង្ហាញថា ដំណើរកម្សាន្ត បានពន្លឿនការវិវឌ្ឍន៍របស់មនុស្ស។

១. ហ៊ានប្រឈមនឹងឧបសគ្គថ្មី ៖ ត្បិតថា ការនៅមួយកន្លែងបានបង្កបរិយាកាសសុវត្ថិភាព និងផាសុកភាពក៏ពិតមែន ប៉ុន្តែវាមិនមែនជាតម្រូវការ ចំពោះមនុស្សដែលមានទិសដៅក្នុងការលូតលាស់និងពង្រឹងសមត្ថភាពនោះទេ។ ដូច្នេះការធ្វើដំណើរកម្សាន្តទៅកន្លែងផ្សេងៗ គឺជាកត្តានាំឱ្យមានភាពក្លាហានក្នុងការប្រឈមនឹងបរិយាកាសថ្មីៗ ហ៊ានក្នុងការធ្វើការងារបែបប្រកួតប្រជែង រួមទាំងពន្លឿននូវការអភិវឌ្ឍបញ្ញាស្មារតី នាពេលអនាគត។

ដំណើរកម្សាន្តជះឥទ្ធិពលល្អ ព្រោះការដើរបានច្រើន ជាកត្តាជួយពង្រីកទស្សនៈបុគ្គលម្នាក់ៗឱ្យមានភាពទូលំទូលាយច្រើនជាងមុន ការអភិវឌ្ឍសមត្ថភាព និងការរុករក......

២. បង្កើនទំនុកចិត្ត និងស្គាល់គុណតម្លៃជីវិត ៖ ដំណើរកម្សាន្តមានឥទ្ធិពលដល់ការគិតរបស់មនុស្សឱ្យមានវិសាលភាពនៃការគិតទូលំទូលាយ ព្រោះមានឱកាសសិក្សាចម្រុះអំពីវប្បធម៌ ទីតាំងភូមិសាស្រ្ត និងការចេះផ្តល់នូវគុណតម្លៃ នៃជីវិត។ ការទទួលបានបទពិសោធន៍ ក្នុងដំណើរផ្សងព្រេងថ្មីៗ ជាពិសេសកន្លែងដែលមិនធ្លាប់ឆ្លងកាត់ពីមុនៗ ទាំងនេះ សុទ្ធសឹងតែជាវិធីសាស្រ្តដែលបន្សាំខ្លួនឱ្យចេះសម្របជាមួយបរិយាកាសថ្មីៗ ចម្លែកៗ មិនញញើតនឹងការសាកល្បង ឬការផ្លាស់ប្តូរ រួមទាំងមានទំនុកចិត្តបន្ថែមក្នុងការទទួលយកឱកាសការងារដែលមិនធ្លាប់មានពីមុន។

៣. ពង្រឹងទំនាក់ទំនងសង្គម ៖ អាណាព្យាបាលមួយចំនួននាពេលបច្ចុប្បន្នបានព្យាយាមបង្ហាត់បង្រៀនកូនឱ្យចេះទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងកាត់បន្ថយភាពខ្មាស់អៀនក្នុងការនិយាយស្ដីជាមួយអ្នកដទៃ។ តើលោកអ្នកដឹងទេថា ដំណើរកម្សាន្តគឺជាចំណែកមួយ ក្នុងការដោះស្រាយបញ្ហានេះ! ដោយហេតុថា ការមានឱកាសធ្វើដំណើរកម្សាន្ត បានរុញច្រានឱ្យមនុស្សអាចកាត់បន្ថយអាការៈអៀនប្រៀន និងមានឱកាសបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ ដឹងពីរបៀបប្រាស្រ័យទាក់ទង ភាពបត់បែននិងភាពរួសរាយរាក់ទាក់ និងការរក្សាទំនុកចិត្តដែលមានពីមុនមក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *