សប្ដាហ៍ថាមពលស្អាត២០២៥ បិទបញ្ចប់ជាមួយនឹងការសាទរអនាគតប្រកបដោយចីរភាពរបស់កម្ពុជា

ភ្នំពេញ, ថ្ងៃទី៩ តុលា ២០២៥ – សប្ដាហ៍ថាមពលស្អាត (Clean Energy Week – CEW) ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ធំបំផុត និងមានឥទ្ធិពលខ្លាំងសម្រាប់វិស័យថាមពលស្អាតនៅកម្ពុជា បានបញ្ចប់នៅថ្ងៃនេះ ដោយមានកម្មវិធី Toast to Clean Energy និងពិធីប្រគល់ពានរង្វាន់ថាមពលស្អាត (Clean Energy Awards) ។

ក្នុងការប្រារព្ធលើកទី៨នេះ សប្ដាហ៍ថាមពលស្អាតឆ្នាំ២០២៥ បានបង្ហាញពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងជួយឱ្យកម្ពុជាក្លាយជាអ្នកដឹកនាំថ្មីក្នុងអន្តរកាលថាមពលនៅអាស៊ីអាគ្នេយ៍។

កម្មវិធីពេញមួយសប្ដាហ៍នេះ បានផ្តោតលើរបៀបដែលថាមពលស្អាតអាចពង្រឹងឧស្សាហកម្មដែលមានស្រាប់របស់កម្ពុជាដូចជាវិស័វាយនភណ្ឌ និងវិស័យទេសចរណ៍ ខណៈពេលដែលទាក់ទាញការវិនិយោគថ្មីរាប់លានដុល្លារនៅក្នុងឧស្សាហកម្មដែលមានតម្រូវការប្រើប្រាស់ថាមពលច្រើន និងបច្ចេកវិទ្យាដែលដំណើរការដោយថាមពលស្អាត។ បន្ថែមពីលើនេះ សប្ដាហ៍ថាមពលស្អាតក៏បានរៀបចំកម្មវិធីដែលប្រមូលផ្ដុំសាធារណជនរួមមានការចាក់បញ្ចាំងភាពយន្តឯកសារខ្លីដែលត្រូវបានផលិតឡើងដោយនិស្សិតកម្ពុជារៀបរាប់ពីរឿងរ៉ាវនៃការច្នៃប្រឌិត និងភាពជោគជ័យនៃការប្រើប្រាស់ថាមពលស្អាត បូករួមនឹងការតាំងពិព័រណ៍ស្នាដៃសិល្បៈ Solarpunk របស់សិល្បៈករកម្ពុជា និងស្នាដៃឌីជីថលដោយសិល្បករមកពីទូទាំងអាស៊ីអាគ្នេយ៍។

លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី

ដោយគូសបញ្ជាក់ពីសារៈសំខាន់ នៃអន្តរកាលថាមពលស្អាតចំពោះការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា លោក ង៉ោ សឺន ណត្តារុណ នាយកប្រចាំតំបន់របស់អង្គការអេននីជីឡេបអាស៊ី បានលើកឡើងថា «ឆ្នាំនេះ យើងកំណត់ផ្លូវថ្មីមួយ ដើម្បីបង្ហាញថាថាមពលស្អាតមិនមែនគ្រាន់តែជាកត្តាលិករសម្រាប់ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាជំរុញសេដ្ឋកិច្ចដ៏មានឥទ្ធិពលមួយផងដែរ។ ថាមពលស្អាតនឹងជួយកម្ពុជាការពារឧស្សាហកម្មដែលមានស្រាប់ ទន្ទឹមនឹងការទាក់ទាញឧស្សាហកម្មថ្មីៗ។ វានឹងជួយកម្ពុជាឱ្យសម្របខ្លួនបានកាន់តែលឿនទៅនឹងការផ្លាស់ប្តូរច្បាប់ពាណិជ្ជកម្ម និងការបង្កើនពន្ធ ខណៈពេលដែលការបង្កើនភាពប្រកួតប្រជែង»។

ឆ្លុះបញ្ចាំងពីភាពជោគជ័យក្នុងសប្តាហ៍នេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្តម ដេរិក យីប មានប្រសាសន៍ថា «ក្នុងនាមជាដៃគូស្ថាបនិកមួយ នៃសប្តាហ៍ថាមពលស្អាត អូស្ត្រាលីរីករាយក្នុងការបន្តគាំទ្រអន្តរកាលថាមពលស្អាតរបស់កម្ពុជា។ សប្តាហ៍ថាមពលស្អាតគឺជាឱកាសមួយដើម្បីអបអរសាទរភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងការពង្រីកលទ្ធភាពក្នុងការប្រើប្រាស់ថាមពលកកើតឡើងវិញ និងពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃអន្តរកាលថាមពលស្អាត»។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា

ចំណុចពិសេស នៃសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ គឺពិធីប្រគល់ពានរង្វាន់ថាមពលស្អាត ដោយពានរង្វាន់នេះទទួលស្គាល់ការរួមចំណែកឆ្នើមពីបុគ្គល ស្ថាប័ន និងគំនិតផ្តួចផ្តើមនានា ដែលជំរុញការអភិវឌ្ឍថាមពលស្អាតនៅកម្ពុជា។ ពានរង្វាន់នេះបានអបអរសាទរកិច្ចខិតខំប្រឹងប្រែងដ៏ឆ្នើមក្នុងនោះរួមមាន ពានរង្វាន់ជើងឯកថាមពលស្អាត (ដែលត្រូវបានឈ្នះដោយបណ្ឌិត គីនណាឡេត វង់ចន្ទ) ពានរង្វាន់គម្រោងថាមពលស្អាតសម្រាប់សហគមន៍ដែលមានឥទ្ធិពល (ដែលត្រូវបានឈ្នះដោយ ក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី) និងពានរង្វាន់ប្រសិទ្ធភាពថាមពល (ដែលត្រូវបានឈ្នះដោយ យូនីសេហ្វប្រចាំកម្ពុជា)។

សប្ដាហ៍ថាមពលស្អាតត្រូវបានបិទបញ្ចប់ដោយកម្មវិធី Toast to Clean Energy ដែលជាកិច្ចអបអរសាទរមួយដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូដែលជំរុញរបៀបវារៈថាមពលស្អាតរបស់កម្ពុជា។ ការប្រារព្ធពិធីបិទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដាក់ប្រទេសកម្ពុជានៅលើផ្លូវប្រកបដោយនិរន្តរភាព និងធន់។

សប្ដាហ៍ថាមពលស្អាតជាព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា ដែលផ្តោតលើការជំរុញដំណោះស្រាយថាមពលស្អាត។ ព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង កិច្ចសហការ និងការអភិវឌ្ឍន៍គោលនយោបាយដើម្បីពន្លឿនអន្តរកាលថាមពលស្អាតនៅកម្ពុជា។ ព្រឹត្តិការណ៍នេះត្រូវរៀបចំដោយអង្គការអេននីជីឡេបអាស៊ី ក្រោមភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហស្ថាបនិកអូស្រ្តាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។

យូអិនឌីភីបានជំរុញកិច្ចសន្ទនាស្តីពីការនវានុវត្ត និងដំណោះស្រាយគោលនយោបាយ រួមទាំងហិរញ្ញប្បទានបៃតង និងការកាត់បន្ថយហានិភ័យ ដើម្បីពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅអនាគតថាមពលប្រកបដោយនិរន្តរភាព។ យូអិនឌីភីត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញយន្តការហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត និងបង្កើតលក្ខខណ្ឌដែលអាចជំរុញអន្តរកាលថាមពលកាបូនទាប។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថា «រាជរដ្ឋាភិបាលកម្ពុជាបានកំណត់មហិច្ឆិតាក្នុងការធ្វើពិពិធកម្មវិស័យថាមពលរបស់យើង កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងការពន្លឿនប្រភពថាមពលស្អាត និងកកើតឡើងវិញ។ កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន ទន្ទឹមនឹងការពង្រីកលទ្ធភាពប្រើប្រាស់អគ្គិសនី និងការបង្កើនចំណែកនៃថាមពលកកើតឡើងវិញ ដែលបានកើនឡើងពី ០.៣% ក្នុងឆ្នាំ២០១៤ ដល់ជាង ៥០% ក្នុងឆ្នាំ២០២៤ ។ លើសពីនេះ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) បានបង្ហាញផ្លូវច្បាស់លាស់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ពីវិស័យចំនួនប្រាំ។ វិស័យថាមពល រួមទាំងការដឹកជញ្ជូនថាមពល ការផលិត និងការសាងសង់ គឺជាចំណុចសំខាន់មួយក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងលើកកម្ពស់ការងារបៃតង និងបរិយាបន្នសង្គម។»

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទង៖
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា
Media.Cambodia@dfat.gov.au
អង្គការអេននីជីឡេបអាស៊ី
កញ្ញា ញាណ វិភាវី
ប្រធានផ្នែកទំនាក់ទំនង
vipheavy@energylab.asia


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យាឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៥០កន្លែង កំពុងរង់ចាំសិស្សដែលមិនបានជាប់ថ្នាក់ទី១២ ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ នៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកវិទ្យា ដែលគាំទ្រដោយ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...