វិធីសាស្ត្រគ្រប់គ្រងភាពតានតឹង និងផ្តល់កម្លាំងចិត្តសម្រាប់និស្សិត

ក្នុងនាមជានិស្សិត ចៀសមិនផុតពីភាពតានតឹង (Stress) នោះទេ ទោះបីជាមកពីការសិក្សា ការងារក្រៅម៉ោង ឬបញ្ហាផ្ទាល់ខ្លួនក៏ដោយ។ ប៉ុន្តែ កុំបណ្តោយឱ្យវាគ្រប់គ្រងជីវិតអ្នក! ខាងក្រោមនេះគឺជាយុទ្ធសាស្ត្រមួយចំនួនដើម្បីជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងមានកម្លាំងចិត្តបន្តទៅមុខ។

១. ការយល់ដឹងពីប្រភពនៃភាពតានតឹង ៖ មុននឹងដោះស្រាយ យើងត្រូវដឹងថា វាផ្ដើមចេញពីណា, នៅពេលមានអារម្មណ៍ថាធ្ងន់ក្នុងចិត្ត ចូរឈប់មួយភ្លែត ហើយសួរសំណួរទាំង ៣ នេះទៅកាន់ខ្លួនឯង៖
-តើអ្វីដែលកំពុងធ្វើឱ្យខ្ញុំស្រ្តេសខ្លាំងបំផុតនៅពេលនេះ? (ឧទាហរណ៍៖ បារម្ភរឿងលទ្ធផលសិក្សា)
-ហេតុអ្វីបានជារឿងនេះធ្វើឱ្យខ្ញុំបារម្ភ? (ឧទាហរណ៍៖ ខ្លាចមិនជាប់តាមលក្ខខណ្ឌអាហារូបករណ៍)
-តើខ្ញុំអាចធ្វើអ្វីបានខ្លះដើម្បីឱ្យរឿងនេះមានភាពប្រសើរឡើង? (ឧទាហរណ៍៖ សួរមិត្តភក្តិ ឬសុំការណែនាំបន្ថែមពីសាស្ត្រាចារ្យ)

គន្លឹះ៖ ការសរសេរសំណួរទាំងនេះចូលក្នុងសៀវភៅកំណត់ហេតុ ឬការពិភាក្សាជាមួយមិត្តភក្តិដែលទុកចិត្ត នឹងជួយឱ្យអ្នកមើលឃើញដំណោះស្រាយកាន់តែច្បាស់។

២. ការដោះស្រាយបញ្ហានឿយហត់កម្រិតធ្ងន់ (Burnout) ៖ ប្រសិនបើអ្នកឈប់សម្រាកហើយ ប៉ុន្តែនៅតែមានអារម្មណ៍ថាអស់កម្លាំងល្ហិតល្ហៃ ឬគ្មានអារម្មណ៍ផ្ដោតលើការងារ នោះមានន័យថា អ្នកអាចកំពុងជួបបញ្ហា Burnout។

រៀនដកថយ ៖ ប្រសិនបើអ្នករវល់ពេក ការសុំកាត់បន្ថយម៉ោងការងារ ឬការសុំពន្យារពេលប្រគល់កិច្ចការ (Extension) មិនមែនជាការបរាជ័យទេ។
កុំប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ ៖ ម្នាក់ៗមានដំណើរជីវិតខុសៗគ្នា។ ការឈប់រៀនមួយមុខវិជ្ជាដើម្បីយកពេលមកថែទាំសុខភាពផ្លូវចិត្ត មិនមែនមានន័យថាអ្នកដើរក្រោយគេនោះទេ ប៉ុន្តែវាគឺជាការសម្រេចចិត្តដ៏ឆ្លាតវៃដើម្បីដើរឱ្យបានវែងឆ្ងាយ។

៣. ការរក្សាកម្លាំងចិត្ត (Staying Motivated) ៖ ការផ្លាស់ប្តូរផ្នត់គំនិត (Mindset) គឺជាគន្លឹះសំខាន់។ សាកល្បងប្តូរពីការគិតបែបអវិជ្ជមាន មកជាភាពវិជ្ជមានវិញ៖
-ជំនួសឱ្យការនិយាយថា “ខ្ញុំហត់ណាស់ មិនចង់ទៅរៀនទេ” ចូរនិយាយថា “ទោះបីខ្ញុំហត់បន្តិចមែន ប៉ុន្តែថ្ងៃនេះខ្ញុំនឹងបានរៀនអ្វីដែលថ្មី និងមានប្រយោជន៍”។
-ស្វែងរកភាពសប្បាយរីករាយក្នុងការរៀន ៖ កុំមើលឃើញកិច្ចការសាលាត្រឹមតែជា “កាតព្វកិច្ច”។ ចូរគិតថាវាជាឱកាសដើម្បីអភិវឌ្ឍជំនាញដែលអ្នកស្រឡាញ់។

៤. ការថែរក្សាសុខភាពខ្លួនឯង (Self-Care) ៖ នៅពេលដែលកិច្ចការច្រើនលើសលប់ យើងច្រើនតែភ្លេចញ៉ាំ ភ្លេចគេង។ ប៉ុន្តែចាំថា “សុខភាពផ្លូវចិត្តរបស់អ្នក សំខាន់មិនចាញ់លទ្ធផលសិក្សានោះទេ”។ ដូច្នេះ សូមហាត់ប្រាណឱ្យបានទៀងទាត់ និងញ៉ាំទឹកឱ្យបានច្រើន។ គេងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យខួរក្បាលមានថាមពលស្រូបយកចំណេះដឹងថ្មីៗ។ ចំណាយពេលយ៉ាងហោចណាស់ ៥-១០ នាទីក្នុងមួយថ្ងៃដើម្បីនៅម្នាក់ឯង ដើរលេងក្នុងសួន ឬសរសេរកំណត់ហេតុ។

សរុបមក គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ ហើយការមានអារម្មណ៍តានតឹងគឺជារឿងធម្មជាតិ សំខាន់គឺអ្នកត្រូវចេះផ្ដល់ឱកាសឱ្យខ្លួនឯងដកដង្ហើម និងបន្តដំណើរទៅមុខតាមល្បឿនដែលអ្នកអាចធ្វើទៅបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...