រដ្ឋមន្ត្រីក្រសួងការងារ ៖ កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើប ដែលផ្តល់សមត្ថភាព និង​ជំនាញដល់យុវជន

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងប្រព័ន្ធ TVET ដ៏ទំនើបមួយដែលនឹងផ្តល់សមត្ថភាព និងជំនាញប្រកួតប្រជែងដល់យុវជន ផ្គត់ផ្គង់ធនធានមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពកម្រិតអន្តរជាតិដល់វិស័យឧស្សាហកម្មដែលជាកម្លាំងចាំបាច់ក្នុងការសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។

ការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការងារនេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស ដាក់​ឱ្យ​ដំណើរការ​ “ផែនការអភិវឌ្ឍន៍ TVET ផ្សារភ្ជាប់ជាមួយនឹងឧស្សាហកម្ម” សម្រាប់ការឆ្លើយតបនឹងហេតុការណ៍បន្ទាន់នៃគម្រោង “ជំនាញដើម្បីការងារកាន់តែប្រសើរ” (SBJ) កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា ដែល​មាន​ការ​ចូលរួមពី​ប្រធាន​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំកម្ពុជា តំណាង CAMFEBA មូលនិធិអភិវឌ្ឍន៍ជំនាញ ក្រុមប្រឹក្សាជំនាញតាមវិស័យ និងសហគ្រាសជាដៃគូ។

ឯកឧត្តម ហេង សួរ មានប្រសាសន៍ថា ផែនការអភិវឌ្ឍនេះផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់គ្រឹះស្ថាន TVET ដែលអនុវត្តគម្រោងទាំង៥ តាមរយៈការធ្វើទំនើបកម្មនូវកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូបច្ចេកទេស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារបរិក្ខារទំនើប ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័ន ដោយមានការចូលរួមពីវិស័យឯកជន។

ឯកឧត្តមបញ្ជាក់ថា ផែនការនេះក៏បង្កើតយន្តការភាពជាដៃគូរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា កម្មវិធីបណ្តុះបណ្តាលឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាក់ស្តែង កាត់បន្ថយពេលវេលា និងចំណាយក្នុងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងផ្តល់ឱកាសដល់យុវជនទទួលបានការអនុវត្តជាក់ស្តែង ការហាត់ការនៅតាមសហគ្រាស និងជំនាញឯកទេសដែលមានតម្រូវការខ្ពស់ ជាពិសេសក្នុងវិស័យយានយន្តអគ្គិសនី និងអេឡិចត្រូនិកទំនើប។

ក្នុងដំណាក់កាលអនុវត្តគម្រោង ក្រសួងបានកំណត់អាទិភាពសំខាន់ៗ រួមមាន ៖ ការពង្រឹងភាពជាដៃគូយ៉ាងសកម្មជាមួយវិស័យឯកជន, ការធានាការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងការឆ្លើយតបទាន់ពេលវេលា តាមរយៈអគ្គនាយកដ្ឋាន TVET, ការពង្រឹងវិន័យនិងភាពម៉ឺងម៉ាត់ក្នុងការអនុវត្តការងាររបស់ក្រុមការងារគ្រប់អង្គភាពពាក់ព័ន្ធ និងការបន្តពង្រឹងនិងពង្រីកភាពជាដៃគូយូរអង្វែងជាមួយធនាគារពិភពលោក។

ឯកឧត្តមសង្កត់ធ្ងន់ថា ការវិនិយោគលើផលិតភាពធនធានមនុស្ស មានន័យថា ការផ្តល់ជូនយុវជននូវជំនាញដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង ត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត ព្រមទាំងបង្កើតឱកាសសិក្សាពេញមួយជីវិត។ នេះគឺជាកត្តាចាំបាច់ជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចដែលកាន់តែជះឥទ្ធិពលពីនវានុវត្តឌីជីថល បច្ចេកវិទ្យាបៃតង និងការចល័តកម្លាំងពលកម្មជាសកល។ ឯកឧត្តមបានបង្ហាញពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលធ្វើឱ្យគម្រោងនេះដំណើរការដោយរលូននិងទទួលបានជោគជ័យ។

នាឱកាសនោះ លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា លើកឡើងថា គម្រោងនេះគាំទ្រដល់ចក្ខុវិស័យឆ្នាំ២០៥០របស់កម្ពុជា ការលើកកម្ពស់កំណើនសេដ្ឋកិច្ចផ្អែកលើផលិតភាព ការពង្រឹងភាពជាដៃគូរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល ការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យ TVET និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់កម្មករនិយោជិតដែលងាយរងគ្រោះ។ លោកស្រីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការគាំទ្រកម្ពុជាលើការអភិវឌ្ឍមូលធនមនុស្ស ការធ្វើបរិវត្តកម្មកម្លាំងពលកម្ម និងការសម្រេចមហិច្ឆតាសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ជំនាញកាន់តែប្រសើរ ការងារកាន់តែល្អប្រសើរ និងអនាគតកាន់តែរុងរឿងសម្រាប់យុវជនកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្ស៉ី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលរុស្ស៉ី ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសរុស្ស៉ី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...