ឯកឧត្តម​ ​ហ៊ុន ម៉ានី ​៖ ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ចំពោះ​ AI ​ដែល​កំពុង​ផ្លាស់ប្តូរ​ទីផ្សារ​ការងារ​

កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀមខ្លួន​ ​និង​សម្រប​ខ្លួន​ឱ្យ​បាន​ឆាប់​រហ័ស​ចំពោះ​ការ​រីកចម្រើន​នៃ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ខណៈ​បច្ចេកវិទ្យា​នេះ​កំពុង​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​តួនាទី​ការងារ​ ​ដំណើរការ​ការងារ​ ​និង​គំរូ​ការងារ​នៅក្នុង​វិស័យ​ផ្សេង​ៗ។​

​មជ្ឈមណ្ឌល​កម្ពុជា​ ៤​.​០​ ​សហការ​ជាមួយ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​បាន​រៀបចំ​វេទិកា​កម្ពុជា​ ៤​.​០ ​លើក​ទី​៦ ​ស្តីពី​ ​«​ឥទ្ធិពល​នៃ​ AI ​លើ​ទីផ្សារ​ការងារ​ ​និង​អនាគត​នៃ​ការងារ​» ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់ប្តូរ​ដែល​ AI ​កំពុង​នាំមក​ដល់​ទីផ្សារ​ការងារ​ ​និង​ការ​ត្រៀមខ្លួន​របស់​កម្លាំង​ពលកម្ម​កម្ពុជា។​

​ឯក​ឧត្តម​ ហ៊ុន ម៉ានី ​ប្រធាន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ​បាន​លើកឡើង​ថា​ ​AI ​បាន​ក្លាយជា​បច្ចេកវិទ្យា​ដ៏​មាន​សក្តានុពល​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន​ ​ដែល​តម្រូវឱ្យ​កម្ពុជា​គិត​គូរ​ទាំង​ចំពោះ​មុខ​ ​និង​រយៈពេល​វែង ​ដើម្បី​ចាប់​យក​ឱកាស​ ​និង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​នេះ។

​ឯកឧត្តម​ ​ហ៊ុន​ ម៉ា​នី ​មានប្រសាសន៍​ថា​ ​ការ​វិវត្ត​ឥត​ឈប់ឈរ​របស់​ AI ​បាន​និង​កំពុង​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​តួនាទី​ការងារ​ ​ដំណើរការ​ការងារ​ ​និង​គំរូ​ការងារ​នៅក្នុង​វិស័យ​ផ្សេង​ៗ​។​ ​ការ​ផ្លាស់ប្តូរ​នេះ​ ​ទាមទារ​ឱ្យ​កម្លាំង​ពលកម្ម​សកម្ម​របស់​កម្ពុជា ​ជាពិសេស​យុវជន ​និង​និស្សិត ​ដែល​ជា​ថ្នាល​ដ៏​សំខាន់​ ​នៃ​កម្លាំង​ពលកម្ម ​ត្រូវ​ចេះ​សម្រប​ខ្លួន​ ​និង​រៀនសូត្រ​ឱ្យ​បាន​ឆាប់រហ័ស។

​ឯកឧត្តម​បញ្ជាក់​ថា​ ​ប្រសិនបើ​កម្ពុជា​មិន​ទទួល​ស្គាល់​ពី​ឥទ្ធិពល​របស់​ AI ​មិន​យកចិត្តទុកដាក់​ ​មិន​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ ​និង​មិន​បញ្ជ្រាប​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ ​កម្ពុជា​អាច​បាត់បង់​ឱកាស ​និង​ប្រឈម​នឹង​ការ​ដើរក្រោយ​គេ​ ​ទាំង​ក្នុង​កម្រិត​បុគ្គល​ ​ស្ថាប័ន ​និង​កម្រិត​ជាតិ។

«​យើង​នឹង​បាត់បង់​ឱកាស ​ហើយ​ដើរ​ក្រោយ​គេ​» ប្រសិនបើ​មិន​បាន​ត្រៀម​ខ្លួន​ទាន់​ពេល​ចំពោះ​ការ​វិវត្ត​នៃ​ AI

សម្រាប់ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការរីកចម្រើនរបស់ AI និងស្វ័យប្រវត្តិកម្ម អាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងទីផ្សារការងារ ជាពិសេសចំពោះការងារដែលមានលក្ខណៈដដែលៗ ឬការងារដែលអាចអនុវត្តដោយម៉ាស៊ីន និងប្រព័ន្ធស្វ័យប្រវត្តិ។ ឯកឧត្តមថា ការងារមួយចំនួនអាចប្រឈមនឹងការថយចុះ ឬបាត់បង់ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា។ បម្រែបម្រួលទាំងនេះនឹងតម្រូវឱ្យកម្លាំងពលកម្មអភិវឌ្ឍជំនាញថ្មីៗ និងបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីអាចសម្របខ្លួនទៅនឹងតម្រូវការការងារដែលកំពុងផ្លាស់ប្តូរ និងទាញយកអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា AI។

ដូចគ្នានេះដែរ ​លោក​ ​អាំង ​សុវណ្ណ​រ័ត្ន​ នាយក​ប្រតិបត្តិ ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ ៤​.០ ​បាន​លើកឡើង​ថា​ ការ​វិវត្ត​របស់​ AI ​ត្រូវ​បាន​មើល​ឃើញ​ថា​ ​នឹង​បន្ត​ផ្លាស់ប្តូរ​របៀប​ធ្វើការ​ ​និង​តម្រូវការ​ជំនាញ​នៅក្នុង​ទីផ្សារ​ការងារ​ ​ដូច្នេះ​ការ​រៀបចំ​ធនធាន​មនុស្ស​ឱ្យ​មាន​ជំនាញ​សមស្រប​ ​និង​សមត្ថភាព​សម្រប​ខ្លួន​ ​នឹង​ក្លាយជា​កត្តា​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការ​រក្សា​ភាព​ប្រកួតប្រជែង​ ​និង​ចាប់​យក​ឱកាស​ពី​សេដ្ឋកិច្ច​ឌីជីថល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។