ក្រសួងអប់រំ បំផុសស្មារតីដល់ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា និងសាធារណៈជន អានសៀវភៅមួយម៉ោងដើម្បីអបអរទិវាជាតិអំណាន ១១ មីនា

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីណែនាំ​មួយ ដោយបំផុសស្មារតីដល់គ្រឹះស្ថានសិក្សា ស្ថាប័នការងារ និងសាធារណៈជនទាំងអស់ចូលរួមអានសៀវភៅមួយម៉ោងនៅពេលព្រឹកដើម្បីអបអរទិវាជាតិអំណាន ១១ មីនា ខាងមុខនេះ។

បើតាមសេចក្ដីណែនាំ ការប្រារព្ធទិវាជាតិអំណាន ១១ មីនា គឺក្នុងគោលបំណងបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធសំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ១២០ អនក្រ.បកចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីទិវាជាតិអំណាន ដោយបានកំណត់យក ថ្ងៃទី១១ ខែមីនា ដើម្បីប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ។ លើសពីនេះ រាជរដ្ឋាភិបាលបានចេញនូវ សារាចរលេខ០២សរ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពី ការប្រារព្ធទិវាជាតិអំណាន ដើម្បីឱ្យគ្រប់ក្រសួង ស្ថាប័នទាំងអស់ ចូលរួមជំរុញ បំផុស លើកទឹកចិត្តរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា ឱ្យបានផុលផុសទូលំទូលាយជាប្រចាំ។

សកម្មភាពគ្រូដឹកនាំសិស្សអានសៀវភៅ

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា​ ក្រសួងបានបំផុសស្មារតីដល់សាធារណជន និងណែនាំដល់គ្រឹះស្ថានអប់រំនានាឱ្យនាំសិស្សនិងបុគ្គលិកអានរួមគ្នាក្នុងថ្ងៃទិវាជាតិអំណាន ដើម្បីបំផុសស្មារតីចូលរួមទាំងអស់គ្នាក្នុងការអាន សម្រាប់អបអរសាទរទិវាជាតិអំណាន និងដើម្បីចាប់ផ្តើមទម្លាប់ថ្មី ក៏ដូចជាបន្តទម្លាប់ក្នុងការអានផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា សកម្មភាពនេះក៏នឹងជាការលើកទឹកចិត្តដល់កូនខ្មែរគ្រប់គ្នាក្នុងការអាន និងជំរុញការអានទៅអ្នកក្បែរខាង ដែលនឹងអាចពង្រីកវិសាលភាព និងទម្លាប់នៃការអាននេះឱ្យកាន់តែទូលំទូលាយ។

បើតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ ដើម្បីចូលរួមអបអរសាទរការប្រារព្ធទិវាជាតិអំណានឱ្យបានឱឡារឹកអធិកអធម ក្រសួងបានធ្វើការណែនាំ ៖

១- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ វិស័យឯកជននិងគ្រឹះស្ថានសិក្សានានា ត្រូវបំផុសស្មារតី មនសិការជាតិដល់មន្ត្រីរាជការ បុគ្គលិក នគរបាល កងយោធពលខេមរភូមិន្ទ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅឱ្យអានគ្រប់ៗគ្នា ក្នុងថ្ងៃប្រារព្ធទិវាជាតិអំណាន និងជាទម្លាប់អានជាប្រចាំ។

២- អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា ត្រូវណែនាំគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជំរុញសិស្ស និស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ បុគ្គលិក ឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងថ្នាក់ បរិវេណសាលារៀន និងក្នុងបណ្ណាល័យ នៅចន្លោះម៉ោង៨:០០នាទី ទៅដល់ម៉ោង៩:០០នាទី នាព្រឹកថ្ងៃទី១១ ខែមីនា រៀងរាល់ឆ្នាំ ឬរៀបចំប្រារព្ធទិវាជាតិអំណាន នៅតាមអង្គភាពរៀងៗខ្លួនតាមលទ្ធភាព។

រូបភាព៖ និស្សិតអានសៀវភៅក្នុងបណ្ណាល័យ

៣- អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា អគ្គាធិការនៃអគ្គាធិការដ្ឋាន ត្រូវណែនាំដល់គណៈគ្រប់គ្រង បុគ្គលិកអប់រំទាំងអស់នៃអង្គភាពក្រោមឱវាទ និងអង្គភាពពាក់ព័ន្ធ ឱ្យចូលរួមប្រារព្ធទិវាជាតិអំណាន ដោយជំរុញឱ្យបុគ្គលិកអប់រំទាំងអស់អានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងការិយាល័យ និងក្នុងបរិវេណនៃអង្គភាពនីមួយៗ នៅចន្លោះម៉ោង៨:០០នាទី ទៅដល់ម៉ោង៩:០០នាទីនាព្រឹកថ្ងៃទី១១ ខែមីនា រៀងរាល់ឆ្នាំឱ្យបានផុលផុស និងចូលរួមក្នុងកម្មវិធីប្រារព្ធទិវាជាតិអំណានទៅតាមពេលវេលា ទីកន្លែង និងចំនួនដែលក្រសួងអប់រំ យុវជន និងកីឡាបានកំណត់។

៤- មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ ជំរុញបុគ្គលិក សិស្ស និស្សិត គ្រូបង្រៀន សាស្ត្រាចារ្យ ឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងការិយាល័យ បរិវេណនៃអង្គភាព បរិវេណសាលារៀន និងក្នុងបណ្ណាល័យ នៅចន្លោះម៉ោង៨:០០នាទីទៅដល់ម៉ោង៩:០០នាទី នាព្រឹកថ្ងៃទី១១ ខែមីនា រៀងរាល់ឆ្នាំ និងរៀបចំបដាប្រធានបទ ពាក្យស្លោក ឬរូបភាពដែលមានខ្លឹមសារទាក់ទងនឹងទិវាជាតិអំណាន ដាក់បង្ហាញនៅក្នុងបរិវេណមន្ទីរ គ្រឹះស្ថានសិក្សាព្រមទាំងរៀបចំប្រារព្ធទិវាជាតិអំណាន នៅតាមទីតាំងរៀងៗខ្លួនទៅតាមលទ្ធភាព។

៥- គ្រប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មន្ទីរជំនាញទាំងអស់ រោងចក្រ សហគ្រាស ត្រូវជំរុញថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក កម្មករ និយោជក និយោជិតឱ្យអានសៀវភៅ សារព័ត៌មាន ឬឯកសារផ្សេងៗក្នុងការិយាល័យ បរិវេណនៃអង្គភាព និងក្នុងបណ្ណាល័យ នៅចន្លោះម៉ោង៨:០០នាទី ទៅដល់ម៉ោង៩:០០នាទី នាព្រឹកថ្ងៃទី១១ ខែមីនា រៀងរាល់ឆ្នាំ នឹងត្រូវរៀបចំបដាប្រធានបទ ពាក្យស្លោក ឬរូបភាពដែលមានខ្លឹមសារទាក់ទងនឹងទិវាជាតិអំណាន ដាក់បង្ហាញនៅក្នុងបរិវេណមន្ទីរ រដ្ឋបាលក្រុង ស្រុក ខណ្ឌគ្រឹះស្ថានសិក្សា ព្រមទាំងរៀបចំប្រារព្ធទិវាជាតិអំណាន នៅតាមទីតាំងរៀងៗខ្លួនទៅតាមលទ្ធភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...