វិធីកាត់បន្ថយស្ត្រេស៦៨ភាគរយ តាមរយ:ការបង្កើតទម្លាប់ល្អមុនពេលចូលគេង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

គ្រាន់តែកាន់សៀវភៅអាន ក៏ជាចំណែកកាត់បន្ថយភាពតានតឹង ស្ត្រេស បាក់ទឹកចិត្ត រួមទាំងសម្រួលដល់គុណភាពនៃការគេងទៀតផង។ ការរស់នៅប្រចាំថ្ងៃ មានភាពមមាញឹកជាច្រើន​ ជាពិសេសអ្នកមានគ្រួសារ ដោយខ្លះត្រូវបំពេកូនឱ្យគេង និងមានកាតព្វកិច្ចចាំបាច់ដទៃទៀត ។ តែយ៉ាងណាកុំភ្លេចប្រើពេលយ៉ាងហោចណាស់ប្រាំមួយនាទីក្នុងការរក្សាទម្លាប់ល្អ ដើម្បីកាត់បន្ថយស្ត្រេស ដែលសកម្មភាពទាំងនោះមានដូចជា​ អានសៀវភៅ, ងូតទឹកក្តៅអ៊ុនៗ, រៀបចំសម្រាប់ថ្ងៃថ្មី និងសម្អាតបន្ទប់គេងជាដើម។

តាមរយ:​ គេហទំព័រ Toms Guide បានលម្អិតជូនបន្ថែមនៅខាងក្រោម ៖

១. អានសៀវភៅ ៖ ការចាប់កាន់សៀវភៅអានមុនពេលចូលគេង គឺជាដំណោះស្រាយដ៏ល្អមួយ ទោះបីជា​ អានបានត្រឹមតែប្រាំមួយនាទីក៏ដោយ។ ការអានបានប្រាំមួយនាទី បានរួមចំណែកកាត់បន្ថយភាពតានតឹងបាន ៦៨ ភាគរយ បើប្រៀបធៀបនឹងការស្តាប់តន្រ្តីវិញ បានត្រឹមតែ៦១ភាគរយប៉ុណ្ណោះ។

ស្ត្រេសបង្កផលប៉ះពាល់ដល់គុណភាពដំណេក គេងមិនលក់ ឬប្រើរយ:ពេលយូរក្នុងការគេងឱ្យលក់ជាដើម។ ដូច្នេះការបន្ថែមទម្លាប់អានរៀងរាល់ល្ងាច ជំនួសឱ្យការសម្លឹងអេក្រង់ទូរស័ព្ទ មិនត្រឹមតែផ្តល់ផលវិជ្ជមានចំពោះភាពស្ងប់នៃការគេងប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យអារម្មណ៍ល្អបន្ថែមមួយកម្រិតទៀត។ ចំពោះការជ្រើសរើសប្រភេទសៀវភៅ គឺអាស្រ័យលើតម្រូវការ និងចំណូលចិត្តរៀងៗខ្លួន។

២. ងូតទឹកក្តៅអ៊ុនៗ ៖ បន្ទាប់ពីមានសៀវភៅនៅក្នុងដៃដើម្បីអាន ជាការកម្សាន្តហើយ សកម្មភាពមួយទៀតដែលជួយបន្ធូរអារម្មណ៍នោះ គឺការងូតទឹកក្តៅអ៊ុនៗ បើមានល្អាងទឹកសម្រាប់ត្រាំខ្លួន រឹងរឹតតែប្រសើរ បន្ទប់ទឹកមិនមែនសម្រាប់តែប្រើប្រាស់បន្ទោរបង់ ឬងូតទឹកជំរះកាយតែប៉ុណ្ណោះទេ​ គួរមានការប្រែក្លាយទៅជាកន្លែងមួយដែលផ្តល់នូវការស្មឹងស្មាត។ ដូច្នេះរៀបចំបន្ទប់ទឹកឱ្យបានស្អាត​ ដោយការប្រើប្រាស់អំពូលភ្លើងស្របនឹងទីតាំង ឬការជ្រើសរើសទៀនក្រអូបសម្រាប់ដាក់ក្នុងបន្ទប់ទឹក ដើម្បីបន្ថយភាពតានតឹង ​និងបង្កើនភាពស្រស់ស្រាយពេលងូតទឹក។

៣. ការរៀបចំសម្រាប់ថ្ងៃថ្មី ៖​ ការដែលមិនបានរៀបចំសម្រាប់ថ្ងៃបន្ទាប់ បណ្តាលឱ្យអារម្មណ៍មានភាពច្របូកច្របល់ ជំរុញឱ្យកើតមានអាការថប់បារម្ភ។ ការត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់ មិនថាផែនការ ឬការរៀបចំសម្ភារនោះទេ សុទ្ធសឹងតែជាការរួមចំណែកកាត់បន្ថយអារម្មណ៍ឆេវឆាវ និងការចូលគេងដោយអារម្មណ៍ល្អ ព្រោះនៅពេលគេងបានគ្រប់គ្រាន់​ គេងបានស្ងប់ល្អ បានជះផលវិជ្ជមានទៅកាន់ថ្ងៃបន្ទាប់ផងដែរ។

៤. សម្អាតបន្ទប់គេង ៖ ការសម្អាត​រៀបចំសម្ភារក្នុងបន្ទប់ ឬការយករបស់ដែលមិនចាំបាច់ចេញពីក្នុងបន្ទប់ បានបង្កើនគុណភាពនៃការគេង។​ ព្រោះបន្ទប់ស្អាតស្រឡះល្អ ធ្វើឱ្យអារម្មណ៍ស្រឡះល្អដូចគ្នា៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៧០កន្លែងពីកម្មវិធីអាហារូបករណ៍ CP ALL ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2023

កម្មវីធីអាហារូបករណ៍ CP ALL បើកផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងឡាវ សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2025

កម្មវិធីអាហារូបករណ៍ Thailand International Postgraduate Programme (TIPP) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សានៅតាមសាកលវិទ្យាល័យជាច្រើន នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *