វេទិកាកម្ពុជា ៤.០ លើកទី៤ នឹង​ប្រព្រឹត្តទៅនៅសប្តាហ៍​ក្រោយនេះ ស្តីពី “ភាពជាអ្នកដឹកនាំរបស់យុវជន នៅ​ក្នុង​យុគសម័យ​ឌីជីថល”

មជ្ឈមណ្ឌល​កម្ពុជា ៤.០ សហការជាមួយ​សហភាពសហព័ន្ធយុវជន​កម្ពុជា និង​សាកលវិទ្យាល័យ​ប៊ែលធី អន្តរជាតិ នឹង​រៀបចំ វេទិកា​កម្ពុជា ៤.០ លើកទី៤ ស្តីពី “ភាពជាអ្នកដឹកនាំ​របស់យុវជន​នៅក្នុង​យុគសម័យ​ឌីជីថល” នា​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០២៥ សប្តាហ៍​ក្រោយនេះ នៅ​សាកលវិទ្យាល័យ​ប៊ែលធី អន្តរជាតិ សាខាស្ពានអាកាសចោមចៅ ក្រោម​អធិបតីភាព​របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធាន​ក្រុមប្រឹក្សា​ភិបាល នៃមជ្ឈមណ្ឌល​កម្ពុជា ៤.០ និងជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

នៅ​ក្នុងវេទិកានោះ មានការ​ធ្វើ​បទ​ឧទ្ទេសនាម​លើ​ប្រធានបទ​ចំនួន ២ រួមមាន ទី១ «ភាពជាអ្នកដឹកនាំ​របស់​យុវជន​នៅ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឌីជីថល» និងទី២ «ការកសាងភាពធន់ នៅ​ក្នុង​ភាពជាអ្នកដឹកនាំ​របស់យុវជន តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល» ជាមួយនឹង​កិច្ច​ពិភាក្សា​តុមូល ក្រោម​ប្រធានបទ «ភាពជាអ្នកដឹកនាំ​ឌីជីថល ៖ កាលានុវត្តភាព និង​បញ្ហា​ប្រឈម​សម្រាប់​យុវជន»។

វេទិកានេះ នឹង​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន តំណាង​ក្រសួង ស្ថាប័ន, វិស័យ​ឯកជន, អង្គការ, សមាគម, គ្រឹះស្ថានអប់រំ និងសិស្សនិស្សិត។

នាឱ៌កាស​វេទិកានោះ ក៏​មាន​ពិធីចុះហត្ថលេខា​លើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី ភាពជាដៃគូ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង មជ្ឈមណ្ឌល​កម្ពុជា ៤.០ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុង​គោលបំណង​ចាប់ផ្តើម​ពង្រឹងភាពជាដៃគូ​រវាងស្ថាប័នទាំងពីរ តាមរយៈ​ការ​អនុវត្ត​សកម្មភាព​រួមគ្នា, ការ​បញ្រ្ជាប​ការ​យល់ដឹងអំពីបច្ចេកវិទ្យា, ការជំរុញ​ការ​បណ្តុះបណ្តាល​អក្ខរកម្មឌីជីថល និងការ​កសាង​មូលធនមនុស្ស ដើម្បី​ចូលរួម​ចំណែក​ជំរុញ​ការ​កសាងសេដ្ឋកិច្ច សង្គមឌីជីថល​នៅកម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *