យុវជន ងាកមកជិះរថយន្តក្រុងសាធារណៈ ខណៈប្រេងសាំងឡើងថ្លៃ

ការឡើងថ្លៃប្រេងឥន្ធនៈជាសកល កំពុងជំរុញឱ្យយុវជនកម្ពុជា ពិចារណាផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរ ពីជិះម៉ូតូដោយខ្លួនឯង ទៅជាជិះរថយន្តក្រុងវិញ។ ស្ថានភាពនេះ បង្ហាញពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់និស្សិត និងអ្នកធ្វើការដែលមានប្រាក់ចំណូលមធ្យម ខណៈពេលតម្លៃប្រេងសាំងឡើងថ្លៃ។

លោក រុណ ដារ៉ាវ៉ាត់ ជានិស្សិតជំនាញស្ថាបត្យកម្ម នៃសាកលវិទ្យាល័យន័រតុន និងជាបុគ្គលិក​ក្រុមហ៊ុនផងដែរ បានប្រាប់ AMS ថា សាំងឡើងថ្លៃ បានបង្កផលលំបាកជាច្រើនក្នុងការគ្រប់គ្រងការចំណាយផ្ទាល់ខ្លួន។

លោក រុណ ដារ៉ាវ៉ាត់ ជានិស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៥ នៃសាកលវិទ្យាល័យន័រតុន

“ខ្ញុំត្រូវចំណាយបន្ថែមទៅលើសាំងដែលកំពុងតែឡើងថ្លៃ ធ្វើឱ្យខ្ញុំលំបាកក្នុងការសន្សំ ក៏ដូចជាលំបាកក្នុងការជិះម៉ូតូខ្លួនឯង។ នោះហើយបានជាខ្ញុំជ្រើសរើសយកការធ្វើដំណើរតាមរយៈឡានក្រុង”

លោក រុណ ដារ៉ាវ៉ាត់ បន្ថែមថា ការជ្រើសរើសជិះរថយន្តក្រុងសាធារណៈ ធ្វើដំណើរផ្លូវឆ្ងាយក្នុងទីក្រុង គឺជាជម្រើសល្អ ប៉ុន្តែក៏ផ្ដល់ផលវិបាកដែរ ដូចជានៅពេល​ត្រូវការបន្ទាន់ ឬប្រញាប់។ ទោះជាយ៉ាងណា វាជាជម្រើសល្អ ដោយអាចជួយសន្សំសំចៃ និងកាត់បន្ថយការចំណាយលើថ្លៃសាំងបានមួយផ្នែក។

លោក សេងហ៊ុយ ជានិស្សិតជំនាញស្ថាបត្យកម្ម ម្នាក់ទៀត នៃសាកលវិទ្យាល័យន័រតុន លើកឡើងថា រូបលោកធ្លាប់ធ្វើដំណើរដោយរថយន្តក្រុងសាធារណៈជាច្រើនដងមកហើយ ដោយសារមិនអស់ថវិកាព្រោះតែលោកមានកាតនិស្សិត។

លោក សេងហ៊ុយ ជានិស្សិតជំនាញស្ថាបត្យកម្ម ឆ្នាំទី៥ នៃសាកលវិទ្យាល័យន័រតុន

លោក សេងហ៊ុយ ក៏បានលើកទឹកចិត្តដល់យុវជផ្សេងទៀតឱ្យចូលរួមគាំទ្រការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈឱ្យបានច្រើន ព្រោះចំណេញច្រើន និងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងផង។

កាលពីថ្ងៃចន្ទ (២៣ មីនា) ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ​មួយ​ ដោយលើកទឹកចិត្ត​ដល់បុគ្គលិកអប់រំ គ្រូបង្រៀន និស្សិត និងសិស្សានុសិស្ស ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរសាធារណៈ មធ្យោបាយធ្វើដំណើរ​រួមគ្នា និងជ្រើសរើស​មធ្យោបាយធ្វើដំណើរ​ដែល​ប្រើប្រាស់​ប្រេង​ឥន្ធនៈតិច ឬមិន​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ដើម្បីរួមចំណែកសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទាំង៥ សម្រាប់និស្សិតអន្តរជាតិសិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2025

ប្រទេសតួគីជាប្រទេសដែលមានសាកលវិទ្យាល័យល្បីៗជាង២០០ជុំវិញពិភពលោក និងផ្ដល់នូវកម្មវិធីសិក្សាជាច្រើនសម្បូរបែប រួមមានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត ថ្នាក់ផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សាវគ្គខ្លីជាច្រើន។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...