៧ហេតុផលបង្ហាញថា ការអង្គុយយូរក្នុងការិយាល័យបង្កហានិភ័យដល់សុខភាព

ប្រសិនបើអង្គុយយូរៗក្នុងការិយាល័យលើសពីប្រាំបីម៉ោងទៅ ហើយមិនបានធ្វើឱ្យរាងកាយមានភាពសកម្មច្រើន អាចបង្កហានិភ័យដល់សុខភាពរបស់យើងដោយជំរុញឱ្យរាងកាយឡើងទម្ងន់លើសតម្រូវការនៃរាងកាយ។ តាមរយៈគេហទំព័រ  Indiatimes បានបង្ហាញហេតុផលប្រាំពីរចំណុច ដែលថា ការអង្គុយយូរៗក្នុងការិយាល័យបង្កហានិភ័យដល់សុខភាព។

១. ហានិភ័យនៃជំងឺរ៉ាំរ៉ៃ ៖ ការអង្គុយយូរៗ ក្នុងការិយាល័យបណ្តាលឱ្យហានិភ័យនៃជំងឺរ៉ាំរ៉ៃមានការកើនឡើង រាងកាយឡើងទម្ងន់មិនស្របនឹងតម្រូវការសុខភាពនៃរាងកាយ កើតជំងឺទឹកនោមផ្អែម សរសៃឈាមបេះដូងដំណើរការមិនល្អ រួមទាំងជំងឺមហារីកដែលមានប្រភេទខុសៗគ្នា។

២. សាច់ដុំទូទៅនៃរាងកាយថមថយ ៖ សាច់ដុំដែលងាយនឹងចុះខ្សោយគឺសាច់ដុំជើង ហើយការអង្គុយយូរនៅពីមុខតុធ្វើការ ធ្វើឱ្យពិបាកបត់បែន មានបញ្ហាដល់ការប្រើប្រាស់ឥរិយាបថ ហើយសាច់ដុំទូទៅនៃរាងកាយមានអាការៈចុះខ្សោយ។

៣. សុខភាពនៃសរសៃឈាម ៖ អង្គុយយូរក្នុងការិយាល័យបង្កផលអវិជ្ជមានទៅកាន់សរសៃឈាមក្នុងរាងកាយ នៅពេលឈាមរត់មិនល្អ គឺអាចបណ្តាលឱ្យជើងហើម ឬកកឈាមក្នុងរាងកាយជាដើម។

៤. មេតាប៉ូលីសខ្សោយ ៖ ការរក្សាមេតាប៉ូលីស ក្នុងរាងកាយ ជំរុញថាមពលឱ្យរាងកាយមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំប្លែងអាហារដែលបានទទួលទានទៅកាន់តម្រូវការនៃរាងកាយ។ មេតាប៉ូលីសគ្រប់គ្រាន់មានសមត្ថភាពកម្រិតជាតិស្ករក្នុងឈាម និងបញ្ចៀសកុំឱ្យរាងកាយលើសទម្ងន់។ ដូច្នេះ ការដើរឱ្យបានច្រើន ឬមានទម្លាប់ហាត់ប្រាណជាប្រចាំ គឺជាកត្តាពង្រឹងមេតាប៉ូលីសនិងសុខភាពរាងកាយទូទៅ។

៥. សុខភាពផ្លូវចិត្ត ៖ អង្គុយយូរម៉ោងក្នុងការិយាល័យ បានជះបញ្ហាប្រឈមទៅកាន់សុខភាពផ្លូវចិត្តជាច្រើនដូចជា អាការៈថប់បារម្ភ ភាពតានតឹង ជំងឺបាក់ទឹកចិត្ត និងស្រ្តេស។

៦. ចុករោយត្រង់ផ្នែកកញ្ចឹងកនិងខ្នង ៖ ការអង្គុយយូរក្នុងរយៈពេលច្រើនម៉ោងពេក ហើយមិនយកចិត្តទុកដាក់ក្នុងការធ្វើចលនា បង្កឱ្យមានភាពចុករោយនៅត្រង់ក និងខ្នងក្នុងរយៈពេលយូរ។

៧. អាយុកាលនៃការរស់នៅ ៖ ឧស្សាហដើរចុះឡើង ឬធ្វើឱ្យរាងកាយមានចលនា មិនត្រឹមតែធ្វើ​ឱ្យអាយុយឺនយូរប៉ុណ្ណោះទេ ប៉ុន្តែប្រៀបដូចជាការអនុវន្ត៍ភាពបត់បែប នៃរាងកាយ  និងកាត់បន្ថយហានិភ័យនៃជំងឺនានា។

ដូច្នេះ សរុបមកវិញ ដើម្បីចៀសវាង​ការ​អង្គុយយូរ​ដែលនាំ​ឱ្យ​ប៉ះពាល់ដល់សុខភាព អ្នក​ដែលធ្វើការងារ​នៅ​ក្នុងការិយាល័យយូរ អាច​អនុវត្ត​នូវ​វិធីមួយ​ចំនួនដូចជា ដើរចេញ​ពីកៅអីរបស់អ្នក​រាល់​មួយ​ម៉ោង, ធ្វើលំហាត់ប្រាណ​ដែលគាំទ្រ​ឱ្យ​ខ្នងរឹងមាំ, ទទួល​ទានអាហារដែលល្អសម្រាប់សុខភាព និង​មានថាមពលដូចជា បន្លែ និងផ្លែឈើជាដើម។ ការអនុវត្តទម្លាប់ល្អទាំងនេះ អាចជួយ​អ្នក​បន្ថយ​បញ្ហា​សុខភាព​ដែល​អាច​កើត​ឡើងពីការអង្គុយយូរ និង​ធ្វើ​ឱ្យ​អ្នក​មានផលិតភាពកាន់តែល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។