យុទ្ធនាការ “​Zero Fake News” ជំរុញកសាងលំហព័ត៌មានដែលអាចជឿទុកចិត្តបានកាន់តែខ្លាំងនៅក្នុងតំបន់មេគង្គ

ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាបញ្ហាប្រឈមរួមដ៏ធំ និងឆ្លងដែន ដែលមិនមានប្រទេស ឬស្ថាប័នណាមួយអាចដោះស្រាយបានតែម្នាក់ឯងនោះឡើយ។ ក្នុងបរិបទនេះ យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ “Zero Fake News” ត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

វេទិកាថ្នាក់តំបន់ដ៏មានសារៈសំខាន់នេះ ត្រូវ​បានធ្វើ​ឡើងនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sun & Moon ដោយ​មានការចូលរួមពីតំណាងប្រទេសចំនួនប្រាំ រួមមាន កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងមន្ត្រីរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងអ្នកជំនាញជាច្រើនរូប ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធ កំណត់វិធានការឆ្លើយតបជាក់ស្តែង និងជំរុញការកសាងលំហព័ត៌មានដែលមានសុវត្ថិភាព បរិយាបន្ន និងអាចជឿទុកចិត្តបានកាន់តែខ្លាំងនៅក្នុងតំបន់មេគង្គទាំងមូល។

មានប្រសាសន៍ក្នុងពិធីបើកយុទ្ធនាការ «​Zero Fake News» ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា ព័ត៌មានក្លែងក្លាយ ជាបញ្ហាប្រឈមរួមរបស់តំបន់ និងពិភពលោក, ព័ត៌មានមិនពិតធ្វើដំណើរឆ្លងដែន មានភាសាចមុះ តាមរយៈវិធីផ្សេងៗ និងទៅកាន់សហគមន៍នានា។ ដូច្នេះ មិនមានប្រទេសណាមួយ ឬក្រសួង អង្គភាពផ្សព្វផ្សាយ ឬវេទិកាណាមួយ អាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានឡើយ។

ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន

“Fake News គឺជាបញ្ហារួមរបស់តំបន់ ​តម្រូវឱ្យសកម្មភាពរួមពីតំបន់ផងដែរ ក្រសួង អង្គភាពព័ត៌មាន ឌីជីថល Platform ឬសហគមន៍មិនអាចដោះស្រាយបញ្ហានេះតែម្នាក់បានទេ”

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ថា វេទិកានេះផ្អែកលើគោលការណ៍សំខាន់ៗមួយចំនួន រួមមាន ការលើកកម្ពស់ការយល់ដឹងរបស់សាធារណៈជន អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ការទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបាន ការផ្ទៀងផ្ទាត់ការពិតឱ្យបានទាន់ពេលវេលា ការប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មានប្រកបដោយការទទួលខុសត្រូវ ការប្រើប្រាស់ឌីជីថលប្រកបដោយក្រមសីលធម៌ និងកិច្ចសហប្រតិបត្តិការតំបន់។ ឯកឧត្តម នេត្រ ភត្រា បន្តថា តាមរយៈវេទិកាពិគ្រោះយោបល់នៅថ្ងៃនេះ នឹងផ្លាស់ប្ដូរបទពិសោធថ្នាក់ជាតិពិភាក្សាអំពីបញ្ហាប្រឈមរួម កំណត់វិធានការឆ្លើយតបជាក់ស្ដែង និងពិចារណាអំពីសកម្មភាពយុទ្ធសាស្ត្រ ដើម្បីគាំទ្រយុទ្ធនាការ Zero Fake News និងកសាងលំហព័ត៌មានដែលអាចជឿទុកចិត្តបានកាន់តខ្លាំងនៅក្នុងតំបន់មេគង្គ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង មានប្រសាសន៍ថា ការពិភាក្សាបានបង្ហាញឃើញច្បាស់ថា ចំណុចប្រាំប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ត្រូវតែចាប់ផ្ដើមចេញពីការប្រតិកម្មទៅជាការបង្ការទប់ស្កាត់ ពីការធ្វើការតែឯងទៅជាការធ្វើការរួមគ្នា ពីការឆ្លើយតបថ្នាក់ជាតិទៅជាការឆ្លើយតបតំបន់ដែលកាន់តែរឹងមាំជាងមុន។

អនុរដ្ឋលេខាធិការ និងជានាយកគម្រោង បញ្ជាក់បន្ថែមថា តំបន់មេគង្គ ត្រូវការឱ្យមានការឆ្លើយតបដែលអាចជឿទុកចិត្តបាន មានលំហព័ត៌មានដែលមានបរិយាបន្ន និងអាចជឿទុកចិត្តបានជាងមុន ដែលប្រជាពលរដ្ឋអាចទទួលបានព័ត៌មានពិតប្រាកដកាន់តែច្រើនជាងមុន។ ទន្ទឹមគ្នានេះ អ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់នូវជំនាញវិជ្ជាជីវផ្ទាល់ខ្លួន រាជរដ្ឋាភិបាល អាចធ្វើការទំនាក់ទំនងទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ហើយក្រុមហ៊ុនឌីជីថល ធ្វើការអនុវត្តដោយការទទួលខុសត្រូវ ហើយអ្នកដែលប្រើប្រាស់ និងចែករំលែកព័ត៌មាន ដោយការយកចិត្តទុកដាក់ ក៏ដូចជាការទទួលខុសត្រូវ។

ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង

គួរជំរាបជូនថា តាមរយៈក្រសួងព័ត៌មាន បានដាក់ចេញនូវវិធានការអាទិភាពសំខាន់ៗចំនួន ៥ រួមមាន ទី១. ការពង្រឹងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលក្នុងចំណោមប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស និស្សិត សហគមន៍នៅតំបន់ជនបទ និងក្រុមងាយរងគ្រោះ។ ទី២. ការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការរាយការណ៍ប្រកបដោយក្រមសីលធម៌ និងការបង្កើតមាតិកាប្រកបដោយការទទួលខុសត្រូវ តាមរយៈការបណ្តុះបណ្តាល ការកសាងសមត្ថភាព និងការអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ទី៣. ការលើកកម្ពស់ភាពជឿទុកចិត្តបាន ល្បឿន និងការឆ្លើយតបទៅនឹងទំនាក់ទំនងសាធារណៈ ជាពិសេសតាមរយៈប្រព័ន្ធអ្នកនាំពាក្យនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត។ ទី៤. ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នរាជរដ្ឋាភិបាល អង្គភាពផ្សព្វផ្សាយ អ្នកសារព័ត៌មាន វេទិកាឌីជីថល អ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម អ្នកអប់រំ សង្គមស៊ីវិល និងសាធារណជន។ ទី៥. ការលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក និងប្រើប្រាស់ប្រភពដែលអាចជឿទុកចិត្តបាន និងប្រភពផ្លូវការ ជាពិសេសក្នុងស្ថានការណ៍រសើប ការសង្គ្រោះសាធារណៈក្នុងគ្រាអាសន្ន និងបញ្ញាជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។