ក្រសួង​អប់រំ​បើក​យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​ក្នុង​សាលារៀន រួមគ្នា​កាត់បន្ថយ​ភាពស្លេកស្លាំង​ដោយសារ​កង្វះ​ជាតិ​ដែក​លើកុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

កាលពីថ្ងៃទី៧ ឧសភា ក្រសួង​អប់រំ យុវជន និងកីឡា បានប្រកាស​បើកយុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​ក្នុង​សាលារៀន ក្រោម​ប្រធានបទ «សុខភាព​កុមារ និង​ជាតិដែក» ដើម្បីរួមគ្នា​កាត់បន្ថយ​ភាពស្លេកស្លាំង​ដោយ​សារ​កង្វះជាតិដែក​លើកុមារ និង​ផ្សព្វផ្សាយ​ការអនុវត្ត​សុវត្ថិភាព​ចំណីអាហារ​តាម​សាលារៀន​នៅ​ក្នុង​ប្រទេសកម្ពុជា។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍​ថា យុទ្ធនាការ​សុវត្ថិភាព​ចំណីអាហារ​តាមសាលារៀន នឹងក្លាយ​ជា​វេទិកា​មួយយ៉ាងសំខាន់​នៃការលើក​កម្ពស់​ការយល់ដឹង​របស់​សិស្ស​លើផ្នែក​សុវត្ថិភាព​ចំណី​អាហារ សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង​លើការ​អភិវឌ្ឍ​ធនធានមនុស្ស។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តី​ក្រសួងអប់រំ បញ្ជាក់​បន្ថែម​ថា យុទ្ធនាការ​នេះ នឹងដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​សុខភាព​កុមារ និង​ជាតិដែក ការ​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហាកង្វះ​អាហារូបត្ថម្ភ ភាព​ស្លេកស្លាំង និង​ការ​ជំរុញ​ភាព​លូតលាស់ ក្នុង​គោលដៅ​កសាង​មូលធន​មនុស្ស​ជំនាន់​ក្រោយ​ប្រកប​ដោយ​សុខភាព ការអប់រំ និង​ភាព​ធន់ដែល​នឹងរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម​ប្រកប​ដោយ​គុណភាព និង​ចីរភាព។

ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន​ បាន​កោតសរសើរ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Danone ប្រចាំ​កម្ពុជា ដែល​បានយក​ចិត្តទុក​ដាក់លើក​កម្ពស់​សុខុមាលភាព និង​សុខភាព​ប្រជាជន​កម្ពុជា ក៏ដូចជា​សិស្សានុសិស្ស តាម​រយៈ​យុទ្ធនាការ​សុវត្ថិភាព​ចំណី​អាហារ​តាម​សាលារៀន ដែលនឹងផ្តល់​ការអប់រំ​ទៅដល់​គណៈគ្រប់គ្រង​សាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សានុសិស្ស និង​សាធារណជន​ឱ្យកាន់​តែយល់ដឹង​អំពី ទី១. ការ​បង្កើត​ទម្លាប់​បរិភោគ​អាហារ​ប្រចាំថ្ងៃ ៣ក្រុម ដែល​មាន​អាហារ​ថាមពល អាហារ​សាងសង់ និង​អាហារ​ការពារ (តិច​ខ្លាញ់ តិច​អំបិល តិច​ស្ករ), ទី២. អាហារូបត្ថម្ភ​មានជាតិដែក និង​វីតាមីន​ស៊ី និង​ទី៣. ការ​ចៀសវាង​ភេសជ្ជៈ​ផ្អែម។

បើតាម​រដ្ឋមន្រ្តីក្រសួងអប់រំ ជាការ​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១ និង​វិធាន​ការគន្លឹះ​របស់​នាយករដ្ឋមន្ត្រីកម្ពុជា លើវិធានការ​ទី៣ “ការ​ថែរក្សា​សុខភាព​សិស្ស តាមរយៈ​កម្មវិធីអាហារូបត្ថម្ភ​របស់កុមារ និង​ការ​ត្រួតពិនិត្យគុណភាពអាហារ​នៅតាមសាលារៀន” ក្រសួង​បានដាក់ចេញ​នូវ​គោល​នយោបាយ​ជាច្រើន រួមមាន គោលនយោបាយ​ស្តីពី «សុខភាព​សិក្សា» «អាហារូបត្ថម្ភ» និង «ការ​ផ្តល់​អាហារ​តាម​សាលារៀន ឆ្នាំ២០២៤-២០៣៥» ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ស្របតាម «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គមឆ្នាំ២០២៥» ដើម្បី​ធានា​បាន​សុវត្ថិភាព​ចំណីអាហារ និង​អាហារូបត្ថម្ភ ព្រមទាំង​គាំទ្រការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន សំដៅ​ឆ្លើយតប​ទៅនឹង​បញ្ហា​កង្វះអាហារូបត្ថម្ភ អសន្តិសុខ​ស្បៀង​ក្នុងគ្រួសារ និងសហគមន៍ ការ​ជំរុញ​ភាពលូតលាស់ និង​ដើម្បី​លើក​កម្ពស់ ការសិក្សា របស់​កុមារ។

លោក Danish Rahman នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍

លោក Danish Rahman នាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន Danone ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ក៏បាន​មាន​ប្រសាសន៍​គាំទ្រ និង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួងអប់រំ ក្នុងការ​ចូលរួម​កាត់បន្ថយ​ភាព​ស្លេកស្លាំង ដោយ​សារ​កង្វះជាតិ​ដែក ដើម្បី​ធានា​បាន​ថា កុមារ​ទទួល​បាន​អ្វីដែល​ល្អបំផុត តាមរយៈ​ការ​បង្កើន​ចំណេះដឹង ការ​ត្រួតពិនិត្យ​ភាព​ស្លេកស្លាំង និង​ការផ្តល់​អាហារូបត្ថម្ភ​មានជាតិដែក និង​វីតាមីនស៊ី ជាដំណោះស្រាយ​សុខភាព ដែល​អាចជួយ​ឱ្យកុមារ​លូតលាស់​បាន​យ៉ាង​ពេញលេញ។

គួរជំរាប​ជូនថា យោង​តាម​របាយការណ៍​អង្កេត​ប្រជាសាស្រ្ត និង​សុខភាព​កម្ពុជា (CDHS 2021-2022) បាន​បង្ហាញ​ថា ២២% នៃ​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ មាន​ភាព​ក្រិសក្រិន, ១០% មាន​ទម្ងន់​មិន​គ្រប់ និង ៤%លើស​ទម្ងន់។ អាហារូបត្ថម្ភ​ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​សុខភាព និង​ការអភិវឌ្ឍ​កុមារ និង​មនុស្ស​ពេញវ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Chulalongkorn

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2025

កម្មវិធីអាហារូបករណ៍ Chulalongkorn University’s Graduate Scholarship Program ប្រកាសជ្រើសរើស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនដែលជាពលរដ្ឋមកពីប្រទេស....

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *