ក្រសួងអប់រំ​បើកយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន រដូវកាលទី២

កាលពីថ្ងៃទី១១ វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា ដោយ​មានការគាំទ្រពី ក្រុមហ៊ុន Danone បានប្រកាសបើក​យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន ក្រោមប្រធានបទ “សុខភាពកុមារ និងជាតិដែក” រដូវកាលទី២។

យុទ្ធនាការនេះ ធ្វើឡើង​ស្របគ្នា​នឹងខ្លឹមសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ ដែលបានអំពាវនាវដល់ក្រសួងអប់រំ ត្រូវពង្រឹងវិធានការហាមឃាត់ការទទួលទាន ការចែកចាយ ការដាក់តាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញបរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំ បានបន្តលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្ស តាមរយៈកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងការផ្តល់សេវាអប់រំស្តីពីអាហារូបត្ថម្ភ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវដល់អង្គភាពពាក់ព័ន្ធទាំងអស់បន្តចូលរួមជាមួយសាលារៀនឱ្យបានផុសផុល ដើម្បីលើកកម្ពស់សុខភាព និងផ្តល់ការអប់រំប្រកបដោយបរិយាកាសល្អដល់សិស្សានុសិស្ស ស្របតាមទិសដៅអាទិភាពគោលនយោបាយអប់រំ គឺធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ពោរពេញដោយចំណេះដឹង បំណិន វិន័យ សីលធម៌ និងឥរិយាបថល្អ សុខភាពល្អ កាយសម្បទារឹងមាំ និងការសិក្សាពេញមួយជីវិត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន រដូវកាលទី១ បានដាក់​ឱ្យ​ដំណើរការកាលពីថ្ងៃទី៧ ឧសភា ឆ្នាំ២០២៥ ក្រោម​ប្រធានបទ «សុខភាព​កុមារ និង​ជាតិដែក» ។ យុទ្ធនាការនោះ មានគោល​បំណងដើម្បីរួមគ្នា​កាត់បន្ថយ​ភាពស្លេកស្លាំង​ដោយ​សារ​កង្វះជាតិដែក​លើកុមារ និង​ផ្សព្វផ្សាយ​ការអនុវត្ត​សុវត្ថិភាព​ចំណីអាហារ​តាម​សាលារៀន​នៅ​ក្នុង​ប្រទេសកម្ពុជា។

ដោយឡែកយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន រដូវកាលទី២នេះ ផ្ដោតលើ ទី១. ការអប់រំពីសុវត្ថិភាពចំណីអាហារ និងពង្រឹងការចែកចាយអាហារូបត្ថម្ភតាមសាលារៀន ទី២. ការផ្តល់ ទឹកដោះគោទឹក Dugro ដែលជាផលិតផលទឹកដោះគោដំបូងគេ និងតែមួយគត់ ដែលត្រូវបានទទួលស្គាល់ពី ក្រសួង អប់រំ យុវជន និងកីឡា ដាក់តាមសាលារៀន និងទី៣. លើកតម្កើងការបរិភោគអាហារសុខភាព៖ អាហារដែលមានតុល្យភាព ដែលសម្បូរដោយអាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី និងចៀសវាងភេសជ្ជៈផ្អែម។

លើកកម្ពស់សុខភាពកុមារ និងជាតិដែក

សូមជំរាបជូនថា ដើម្បីលើក​កម្ពស់អាហារូបត្ថម្ភដល់សិស្សានុសិស្ស ក្រសួង​អប់រំ បានដាក់ចេញ​នូវ​គោល​នយោបាយ​ជាច្រើន រួមមាន គោលនយោបាយ​ស្តីពី «សុខភាព​សិក្សា» «អាហារូបត្ថម្ភ» និង «ការ​ផ្តល់​អាហារ​តាម​សាលារៀន ឆ្នាំ២០២៤-២០៣៥» ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍ ស្របតាម «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គមឆ្នាំ២០២៥» ដើម្បី​ធានា​បាន​សុវត្ថិភាព​ចំណីអាហារ និង​អាហារូបត្ថម្ភ ព្រមទាំង​គាំទ្រការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន សំដៅ​ឆ្លើយតប​ទៅនឹង​បញ្ហា​កង្វះអាហារូបត្ថម្ភ អសន្តិសុខ​ស្បៀង​ក្នុងគ្រួសារ និងសហគមន៍ ការ​ជំរុញ​ភាពលូតលាស់ និង​ដើម្បី​លើក​កម្ពស់ ការសិក្សា របស់​កុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត