របៀបបង្កើតទម្លាប់អាន ក្នុងយុគសម័យបច្ចេកវិទ្យា

គ្រប់គ្នាបានដឹងហើយថា ការអានជួយ​បង្កើនចំណេះដឹងទូទៅ ជំរុញភាពជោគជ័យទាំងជីវិតផ្ទាល់ខ្លួន និងអាជីពវិជ្ជាជីវៈ ជួយពង្រឹង​សុខភាពផ្លូវចិត្តជាដើម, ប៉ុន្តែដំណើរនៃការវិវឌ្ឍក្នុងសង្គមដ៏មមាញឹកនេះ ការឆ្លៀតពេលអាន ឬការចំណាយពេលអានដោយមិនខ្វាយខ្វល់ពីមជ្ឈដ្ឋានខាងក្រៅ ហាក់មិនងាយស្រួលដូចកាលពីមុននោះទេ ដោយ​ចាំបាច់ត្រូវការវិធីសាស្រ្តក្នុង​ការ​ជំរុញការអាននេះ។

តាមរយៈ គេហទំព័រ Rest Less បានបង្ហាញគន្លឹះមួយចំនួន ក្នុងការជំរុញឱ្យស្មារតីងាកមកជក់ចិត្តនឹងការអានវិញ មានដូចជា អានសៀវភៅចម្រុះមិនថា ការនិពន្ធបែបពិតឬមិនពិត, ជ្រើសរើសសៀវភៅដែលមានឈ្មោះអ្នកនិពន្ធថ្មីៗដែលមិនធ្លាប់អានពីមុនៗ, ស្តាប់សៀវភៅសម្លេង, បង្កើតបរិយាកាសដែលជំរុញការមិនថាអាននៅផ្ទះក្ដី នៅសាលាក្ដី, កំណត់គោលដៅងាយៗតូចៗ, អានតិចៗតែរាល់ថ្ងៃ, ចូលរួមអានជាមួយគេងឯងនៅខាងក្រៅផ្ទះ, តាមដានដំណើរវិវឌ្ឍន៍នៃការអានរបស់ខ្លួន, ចូលរួមក្រុមដែលដាក់វេនគ្នាអាន ឬចែករំលែកអំពីសៀវភៅ, ចូលជាសមាជិកក្លឹបអ្នកអាននៅតាមបណ្ណាល័យ, ឧស្សាហ៍ចេញចូលបណ្ណាល័យដែលនៅជិតខ្លួន ឬក្នុងតំបន់ដែលខ្លួនរស់នៅ, មុននឹងបញ្ជាទិញសៀវភៅម្តងគួរអានឱ្យបានច្រើនទំព័រសិន, កុំមានអារម្មណ៍រអៀសខ្លួននៅពេលដែលចង់បោះបង់សៀវភៅដែលមិនមែនជាចំណូលចូលចិត្ត ហើយវិធីមួយទៀតគឺ ត្រូវយកសៀវភៅទៅតាមខ្លួនជានិច្ច។

នៅក្នុងបរិបទដែលពោរពេញទៅដោយការរំខានពីមជ្ឈដ្ឋានខាងក្រៅ មិនថា បណ្តាញសង្គម ឬបរិយាកាសជុំវិញខ្លួននោះទេ ត្រូវការឱ្យអ្នកអានចាំបាច់ត្រូវប្រើវិធីសាស្រ្តក្នុងការទាញស្មារតីត្រឡប់មកវិញ ដោយការកំណត់ពេលនិងអាទិភាព ហើយរសរសេរជាតារាង ដើម្បីរំលឹកនិងបង្កភាពងាយស្រួលក្នុងការជ្រើសរើសប្រភេទសៀវភៅដែលត្រូវអាន ហើយបន្តប្តេជ្ញាចិត្តក្នុងការអនុវត្តទើបអាចជំរុញឱ្យអានសៀវភៅកាន់តែច្រើនបន្តទៅមុខ។

ត្បិតថាវិធីសាស្រ្តខាងលើជំរុញផលិតភាពទៅកាន់អ្នកអានក៏ពិតមែន ប៉ុន្តែចំណុចខ្លះ អាចនឹងមិនដំណើរការចំពោះលោកអ្នកទាំងអស់នោះទេ! ព្រោះអ្នកអានខ្លះឆាប់ចាប់បានដោយការស្តាប់ជាសៀវភៅសម្លេង រីឯអ្នកអានខ្លះទៀត ឆាប់ចាប់ខ្លឹមសារនៅពេលអានជាប្រភេទក្រដាសសៀវភៅ ហេតុដូចនេះ ​សូមជ្រើសតែវីធីណាដែលផ្តល់ភាពងាយស្រួល និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងរបស់ខ្លួន ឬក៏ប្រើប្រាស់ទម្លាប់ផ្សេងៗ។ ប៉ុន្តែអ្វីដែលសំខាន់ បន្តអានឱ្យបានទៀតទាត់ ហើយត្រូវត្រឡប់មកអនុវត្តន៍បន្ត ទោះបីជាថ្ងៃខ្លះ ខកខានក៏ដោយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឥតគិតថ្លៃចំនួន៦៥៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2025

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៦៥៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទស (បរិញ្ញាបត្ររង)...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..