អ្នកគាំពារសុខភាពសាធារណៈ និង​អ្នកអប់រំសង្គម សាទរបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការ​ហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា

កាលពីថ្ងៃទី២០ តុលា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាមួយ ដោយ​ហាមឃាត់​ការ​ប្រើប្រាស់ ការ​កាន់កាប់ ការផលិត និង​ការ​ស្តុក​ទុក​ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និង​ស៊ីស្សាគ្រប់ប្រភេទ គ្រប់ទម្រង់ និង​គ្រប់មធ្យោបាយ។ ក្នុងបទបញ្ជា​ដែលមាន​ចំនួន៩ចំណុចនេះ ក៏​មានចែងពីការ​ដាក់ទណ្ឌកម្មរដ្ឋបាល​ចំពោះ​មន្រ្តីរាជការស៊ីវិល នគរបាល យោធិន ព្រមទាំង​មន្រ្តីជាប់កិច្ចសន្យា​ដែលបានប្រើប្រាស់​ឧបករណ៍អេឡិចត្រូនិក​និង​សារធាតុគីមីសម្រាប់ជក់ និង​ស៊ីស្សា​ផងដែរ។

សម្រាប់បទបញ្ជាដ៏ដាច់ណាត់នេះ ទទួលបានការសាទរពីអ្នក​ធ្វើការងារលើបញ្ហាសុខភាពសាធារណៈ ក៏​ដូចជា​អ្នកអប់រំសង្គម ដោយថា នេះជាវិធានការណ៍បន្ទាន់មួយ ដែលនឹង​ជួយ​ដល់​ការ​រក្សា​សណ្តាប់ធ្លាប់​សង្គម ការ​ពារ​សុខភាពសាធារណៈ ជាពិសេស​សុខភាព​របស់​យុវជន មន្រ្តីរាជការ អ្នក​សិក្សា និង​បុគ្គលិកសិក្សា។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា បទបញ្ជា​របស់រាជរដ្ឋាភិបាលនេះ ជាការប្រសើរមួយ ដើម្បីទប់ស្កាត់កុំឱ្យមានអ្នកប្រើប្រាស់ថ្មី ហើយក៏ដើម្បីឱ្យអ្នកដែលកំពុងតែប្រើប្រាស់ស្រាប់ឈប់ប្រើប្រាស់ មិនថា មន្រ្តីរាជការ កម្លាំងប៉ូលីស ឬយោធា ដោយមានន័យថា ត្រូវបានបទបញ្ជាគ្របដណ្ដប់ និងការពារកុំឱ្យខូចខាតបន្តទៀត។ លោកវេជ្ជបណ្ឌិតថា បទបញ្ជានេះគឺត្រឹមត្រូវ ព្រោះដើម្បីបង្ការកុំឱ្យមានអ្នកប្រើប្រាស់ថ្មី ទប់ស្កាត់ ឬបញ្ឈប់ការប្រើប្រាស់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គឺទាល់តែមានការដាក់វិន័យរដ្ឋបាល ទៅតាមបទបញ្ជាផ្ទៃក្នុងតាមក្រសួង ស្ថាប័ន ឬអង្គភាពនីមួយៗ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា

លោកវេជ្ជបណ្ឌិត មុំ គង់ សម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបទបញ្ជានេះ ដោយថា ជាការរួមចំណែកកសាងមូលធនមនុស្សប្រកបដោយសក្កានុពល ចៀសផុតពីការបំផ្លាញទាំងផ្នែកសតិបញ្ញានិងកាយសម្បទា របស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី។

លោកវេជ្ជបណ្ឌិតបន្តថា ចំណុចប្រសើរបំផុត គឺរាជរដ្ឋាភិបាលបានដាក់បទបញ្ជានេះឱ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូលការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់។ លោកថា វត្តមានរបស់បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គឺគេអាចរកបាននៅក្នុងប្រទេសកម្ពុជា ដោយ​មានការបង្ហោះផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេងតាមបណ្តាញសង្គម ដែលទាំងនេះគឺជាមូលហេតុចម្បងបណ្តាលឱ្យមានការរីករាលដាល នៃការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផលអេចឆ៍ ធី ភី ក្នុងចំណោមកុមារ និងយុវជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

“បើគ្មានវត្តមានបារីអេឡិចត្រូនិកក្នុងប្រទេសកម្ពុជា ក៏គ្មានអ្នកផ្សព្វផ្សាយលក់តាមអនឡាញ ក៏គ្មានជនរងគ្រោះ ដែលភាគច្រើនជាកុមារ និងយុវជនដែរ”

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្ត​នយោបាយ ក៏​យល់ឃើញដែរថា វិធានការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងបារីអេឡិចត្រូនិចនេះ គឺគ្រប់ជ្រុងជ្រោយ សម្រាប់គ្រប់អាជ្ញាធរដែលពាក់ព័ន្ធចូលរួមអនុវត្ត។ លោកបណ្ឌិតគិតថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមអនុវត្តឱ្យ​ខានតែបាន ដោយមិនអាចឱ្យវិធានការរាជរដ្ឋាភិបាលចេញទៅហើយសាបនោះទេ, ព្រោះតាមការសិក្សាស្រាវជ្រាវបានបង្ហាញពីការជក់បារីអេឡិចត្រូនិក ឬវេប ឬស៊ីស្សានេះ មានគ្រោះថ្នាករហូតដល់ស៊ីសួតថែមទៀត។

“ខ្ញុំឃើញយុវជនងាយស្រួលប្រើដាក់តាមខ្លួន ពេលជក់ទៅប៉ះពាល់សុខភាពខ្លាំង ខាតរៀន បាក់កម្លាំងពលរដ្ឋ ចឹងយើងមិនអាចកសាងកម្លាំងយុវជនរឹងមាំបានទេ ពីព្រោះវាខូចសុខភាពទៅហើយ”

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ

យ៉ាងណាក៏ដោយ​លោកបណ្ឌិត យង់ ពៅ សង្ឃឹមថា វិធានការរបស់រាជរដ្ឋាភិបាលដែលដាក់ចេញមកនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចូលរួមអនុវត្តតាមចំណែករាងៗខ្លួនឱ្យខានតែបាន ដើម្បីប្រយោជន៍សហគមន៍ ដោយកុំឱ្យវិធានការចេញបានត្រឹមតែលើក្រដាសល្អមើល ហើយការអនុវត្តមិនបាននោះ។

ការដាក់ចេញ​នូវ​បទបញ្ជាស្តីពី​វិធានការហាមឃាត់​ការ​នាំចូល ចែកចាយ លក់ ផ្សាយ​ពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ក៏​ដូចជា​ការ​ស្តុក​ទុកឧបករណ៍អេឡិចត្រូនិក និង​សារធាតុគីមីសម្រាប់ជក់ និង​ស៊ីស្សានេះ ត្រូវ​បាន​រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រោយ​ពីសង្កេតឃើញមានការ​រីករាលដាល ការប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក និង​សារធាតុគីមីសម្រាប់ជក់ និង​ស៊ីស្សា ក្នុង​ចំណោម​កុមារ និង​យុវជន​នៅ ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់សណ្តាប់ធ្នាប់​សង្គម សុខភាពសាធារណៈ ជាពិសេស​សុខភាព​របស់អ្នកសិក្សា និង​បុគ្គលិកអប់រំ។

រាជរដ្ឋភិបាល​លើកឡើងបន្តថា ការប្រើប្រាស់ផលិតផលទាំងនេះ ក៏​អាច​ជាច្រកផ្លូវ​ទៅ​កាន់ការប្រើប្រាស់​គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះ​ប្រភេទ​ឧបករណ៍​អេឡិចត្រូនិកដូចជា​បារីអេឡិចត្រូនិក ផលិផល អេចឈ៍ ធី ភី អាច​ប្រើ​សម្រាប់ជក់គ្រឿងញៀនផ្សេង​ទៀតបាន ព្រមទាំងជា​ច្រកផ្លូវ​ដែលនាំ​ឱ្យ​កុមារ និងយុវជនឈានទៅ​ជក់បារីធម្មតាផងដែរ នៅពេល​ដែលពួកគេ​មានភាពញៀននឹងសារធាតុនីកូទីន ដែលជា​កត្តានាំ​ដល់​កំណើន នៃជំងឺមិនឆ្លង​នៅ​ក្នុងសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...