សម្តេចតេជោ ៖ ១០ឆ្នាំចុងក្រោយនេះឧស្សាហកម្ម​ចម្រៀងនិង​ភាពយន្ត​ខ្មែរផលិតបានច្រើន និង​គុណភាព​ល្អប្រសើរ

ភ្នំពេញ – ក្នុង​សារលិខិត​អបអរទិវា​វប្បធម៌ជាតិ លើកទី២៤ ឆ្នាំ​២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើក​ឡើងថា ក្នុងរយៈពេល​១០ឆ្នាំចុងក្រោយនេះ ឧស្សាហកម្ម​ចម្រៀង និង​ភាពយន្តខ្មែរ ពិសេស​ភាព​យន្ត​សម្រាប់​ចាក់​បញ្ចាំង​តាមកញ្ចក់ទូរទស្សន៍ គឺត្រូវ​បាន​ផលិត​ជា​ស្នាដៃនិពន្ធ​ថ្មី​បានកាន់តែច្រើន ហើយ​គុណភាព​ក៏​កាន់​តែល្អ​ប្រសើរ ស្រប​ទៅ​តាមតម្រូវការ​សង្គម​បច្ចុប្បន្ន ។

ជាមួយ​គ្នា​នេះ សម្តេច​តេជោ ក៏​បានសម្តែង​សេចក្តី​សប្បាយ​រីករាយ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទឹកចិត្ត និង​ឆន្ទះ​របស់បងប្អូន​ជនរួមជាតិ នៅ​ក្នុង​វិស័យ​ឯកជន​ទាំងអស់ ដែលបាន​ខិតខំនិពន្ធ និង​បង្កើត​ស្នាដៃសិល្បៈថ្មីៗ ដែល​មានគុណភាព​ស្របតាមច្បាប់​ស្តីពីសិទ្ធិអ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ចូលរួម​ជួយ​លើកកម្ពស់​សិល្បៈ​វប្បធម៌បុរាណខ្មែរនៅ​ក្នុង​ស្នាដៃ​និពន្ធថ្មីរបស់ខ្លួនផងដែរ ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ក៏​បានលើក​ឡើងដែរថា ឧស្សាហកម្ម​ភាពយន្ត ចម្រៀង និងតន្រ្តី គឺជា​ឧស្សាហកម្ម​ច្នៃប្រឌិត​នៅ​ក្នុងវិស័យ​វប្បធម៌ដែលមានសក្តានុពលមិនចេះរីងស្ងួត ដែលតួអង្គ​ក្នុង​វិស័យ​ឯកជនទាំងអស់​ត្រូវ​ខិតខំ​ទាញ​យកឱកាស​ទាំងនេះឱ្យ​​បានជាអតិបរមា ជាពិសេស​នៅពេល​ដែល​រាជរដ្ឋាភិបាល​បានបើក​ឱ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច រួមទាំង សារមន្ទីរ រោងភាពយន្ត រោងសម្តែង​សិល្បៈ ក៏​ដូចជា​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធី​បុណ្យ​ប្រពៃណី​នានា​ជា​ដើម ។

ដូច្នេះ​ការ​ដាក់​ចេញនូវ​នីតិវិធី​ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់​សកម្មភាព​សិល្បៈ​វប្បធម៌ បូក​រួម​នឹង​ភាពជោគជ័យ នៃយុទ្ធនាការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩​នៅទូទាំង​ប្រទេស សម្តេចពិតជា​មានសុទិដ្ឋិនិយមថា ឧស្សាហកម្ម​វប្បធម៌​កម្ពុជា នឹង​មាន​សន្ទុះ​ងើប​ឡើងវិញឆាប់ និង​ចូលរួម​ស្តារជីវភាព​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​កម្ពុជា ទាំង​នៅ​ក្នុង​កំឡុង និង​ក្រោយ​ពេល​វិបត្តិ​កូវីដ-១៩ ។

យ៉ាងណាក៏ដោយ សម្តេចតេជោ​ក៏​មិន​ភ្លេច​ធ្វើ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោយ​ឈរ​លើ​ស្មារតី​សហការ និង​ទទួល​ខុសត្រូវខ្ពស់ របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​ និង​មន្រ្តី​រាជការ​គ្រប់ជាន់ថ្នាក់ នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំងដៃគូ​ជាតិ និង​អន្តរជាតិទាំងអស់ ដែលបាន​ចូលរួម​យ៉ាង​សកម្មក្នុង​បុព្វ​ហេតុអភិរក្ស លើកស្ទួយ​តម្លៃ និង​អភិវឌ្ឍវប្បធម៌ជាតិ ជាពិសេស​នៅ​ក្នុង​កាលៈទេសៈដ៏លំបាក នៃការ​បិទ​ខ្ទប់​ភូមិសាស្រ្ត​ដើម្បីទប់ស្កាត់​ការ​រីករាល​ដាលឆ្លង​ជំងឺកូវីដ-១៩ កាលពីឆ្នាំ​២០២១កន្លងទៅ។

ទន្ទឹមគ្នានេះ សម្តេចតេជោក៏​បានថ្លែង​អំណរគុណ​ចំពោះ​ដៃគូអភិវឌ្ឍន៍ និង​សប្បុរស​ជន​នានា ដែលបាន​ចូលរួមសហការ និង​ឧបត្ថម្ភ​គាំទ្រ​ដល់​ការងារ​វប្បធម៌កន្លងមក ហើយ​សម្តេចសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់​នឹងបន្ត​ចូល​រួម​ជួយ​ជ្រោមជ្រែង ផ្តល់​កិច្ច​សហការ និង​ឧបត្ថម្ភគាំទ្រ​ដល់​ការងារវប្បធម៌ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ជ្រោងសិល្បៈវប្បធម៌ខ្មែរ​ឱ្យ​កាន់តែ​មានភាពខ្ពស់ត្រដែត លេចធ្លោ និងត្រចះត្រចង់បន្ថែម​ទៀត ទាំងនៅ​លើ​ឆាកជាតិ និង​អន្តរជាតិ ស្រប​តាម​ទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

ក្រសួងមហាផ្ទៃ ជ្រើសរើសនិស្សិត និងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំចំនួន៤០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ក្រសួងមហាផ្ទៃ​កាលពីដើមសប្តាហ៍​នេះ បានប្រកាស​ពីការប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...