“យុវជន​ដើម្បីវប្បធម៌ជាតិ” ប្រធានបទសម្រាប់ទិវាវប្បធម៌ជាតិ ឆ្នាំនេះ

ឆ្នាំ​២០២៥នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បន្ត​រក្សា​ប្រធានបទ “យុវជន​ដើម្បីវប្បធម៌ជាតិ” សម្រាប់​ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ដើម្បីរំលេច​អំពី​កាតព្វកិច្ច​ចាំបាច់​របស់​យុវជន​បន្តវេន ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន។

ក្នុងសារាចរ ស្តីពី​ការ​រៀបចំ​ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រាជរដ្ឋាភិបាល​បានរំលេចថា ទិវាវប្បធម៌ជាតិ គឺជា​ទិវា​ដ៏​មានសារៈសំខាន់​មួយ​របស់ប្រជាជាតិកម្ពុជា ដើម្បី​រំលឹក​ដល់គុណូបការៈ​របស់បុព្វបុរស​ខ្មែរ​គ្រប់ជំនាន់​ដែល​បានលះបង់​ទាំងកម្លាំង​កាយ កម្លាំង​ចិត្ត បញ្ញាស្មារតី និង​អាយុជីវិត ក្នុងការ​បង្កើត​ ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប និង​មានតម្លៃ​មិន​អាច​កាត់ថ្លៃបាន ដែលបន្សល់ទុក​មក​ដល់​កូន​ចៅ​ជំនាន់ក្រោយ។

ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌​ជាតិ ក៏​ជា​ឱកាស​ដ៏​មានតម្លៃ​ដើម្បី​ចូលរួម​បំផុស​នូវ​មនសិការ​ស្រឡាញ់​សិល្បៈ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង​កេរដំណែល​ដូនតាជាច្រើន​ទៀត​ដែលជា​ដួងព្រលឹង និង​អត្តសញ្ញាណជាតិ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប។

ដោយឡែកការកំណត់យកប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” សម្រាប់ទិវាវប្បធម៌ជាតិ ឆ្នាំនេះ រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា គឺ​ក្នុងគោលបំណង លើក​កម្ពស់​មនសិការស្នេហាជាតិ ភាពជា​ម្ចាស់ នៃកេរដំណែលវប្បធម៌ និង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម ដែល​មានអារ្យ​ធម៌​ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និង​បរិយាបន្ន សំដៅ​ធានា​បាន​នូវ​សុខដុម​រមនាសង្គម សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាពជាតិ ដើម្បី​ចូលរួម​កសាង​កម្ពុជា​អរិយប្រទេស។

ជាមួយ​គ្នា ក៏​មានបំណង​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ជាពិសេស​យុវជន ចូលរួម​ជាកម្លាំង​ចលករ​ក្នុងកិច្ច​អភិរក្ស លើក​ស្ទួយ និង​អភិវឌ្ឍ​វវប្បធម៌ជាតិ រួមទាំង​វប្បធម៌​ចម្រុះ​របស់​សហគមន៍​ជនជាតិ​ដើមភាគតិច​នៅ​កម្ពុជា ឱ្យ​បានស្ថិតស្ថេរ គង់វង្ស និងរីកចម្រើន ដោយ​មិន​ប្រកាន់​នូវ​និន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ទុ, បង្កើន​ការ​យល់ដឹង​អំពី​តម្លៃ​ដ៏​មហាសាល នៃសម្បត្តិ​វប្បធម៌ជាតិ​ដ៏សម្បូរបែប ដែលជា​ប្រភព​មិន​ចេះរីងស្ងួត សម្រាប់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការ​បង្កើត​សេវា និង​ផលិតផល​វប្បធម៌ថ្មីៗប្រកបដោយ​ភាពច្នៃប្រតិដ្ឋ ក្នុងគោលដៅ​ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​រួម​ចំណែក​ដល់​ការបង្កើតការងារឱ្យ​កាន់តែច្រើន សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ២០៥០។

លើក​កម្ពស់​ភាពច្នៃប្រតិដ្ឋ និង​នវានុវត្តន៍​នៅក្នុងវិស័យ​សិល្បៈ​វប្បធម៌ ដោយ​ប្រើបច្ចេកវិទ្យា​ឌីជីថល ព្រមជាមួយ​នឹង​គំនិតផ្តួចផ្តើម​ថ្មីៗ ឈរលើ​មូលដ្ឋាន​អត្តសញ្ញាណជាតិ ដើម្បី​បង្កើន​ភាពទាក់ទាញ និង​ផ្តល់​ភាព​ងាយស្រួល​ដល់ការចូលរួម​ក្នុង​សកម្មភាព​វប្បធម៌ សម្រាប់សាធារណជនទូទៅ ពិសេស​កុមារ យុវជន ស្រ្តី មនុស្ស​ចាស់ និង​ជនមានពិការភាព ក្រោម​ទិសស្លោក “សិល្បៈវប្បធម៌​សម្រាប់យើង​ទាំងអស់គ្នា”។

លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ក្នុងស្មារតី​កសាង​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​ពី​សង្គម​មួយ​ទៅ​សង្គម​មួយ ពី​ប្រជាជាតិមួយ ទៅ​ប្រជាជាតិមួយ និង​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ ក្នុងគោល​បំណង​លើក​កម្ពស់​ការយល់ដឹង និង​ការ​គោរព​គ្នា​ទៅវិញទៅមក ដែលនាំ​មក​នូវ​សាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។

យ៉ាងណាក៏ដោយ សម្រាប់ពេលវេលា នៃការ​ប្រាព្ធ​ទិវាវប្បធម៌ជាតិ លើកទី២៧ ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល​បានកំណត់​យក​ចន្លោះ​ចាប់ពីថ្ងៃទី៣ ខែមីនា រហូត​ដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយ​ក្រសួង ស្ថាប័ន អង្គភាព និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ អាច​រៀបចំ​កម្មវិធី និងសកម្មភាព​គាំទ្រ​នានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ទាំង​នៅ​ទីតាំងផ្ទាល់ ឬនៅលើបណ្តាញសង្គម ទៅតាម​ពេលវេលា​សមរម្យ​ណាមួយ ដើម្បីផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ស្រទាប់បានយល់ដឹងកាន់តែច្បាស់​អំពីអត្ថន័យ នៃទិវានេះ។

គួរជំរាបជូនថា «ទិវាវប្បធម៌ជាតិ» ត្រូវ​បានរាជរដ្ឋាភិបាល​កម្ពុជា កំណត់ធ្វើជា​រៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦មក ក្រោមទិសស្លោក «កម្ពុជា ព្រះរាជាណាចក្រ​នៃវប្បធម៌»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *