ធនាគារជាតិ និងក្រសួងអប់រំ សហការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅ​ក្នុងកម្មវិធីសិក្សា​ចំណេះទូទៅ

ធនាគារជាតិ​កម្ពុជា និង​ក្រសួងអប់រំ យុវជន និង​កីឡា កាលពីសប្តាហ៍​កន្លងទៅនេះ បានចុះអនុស្សារណជាមួយគ្នា ក្នុងការ​អនុវត្ត​គម្រោង​បញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅ​ក្នុងកម្មវិធី​សិក្សា​ចំណេះទូទៅ ដំណាក់កាលទី៣។

លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កិច្ចសហការរវាងធនាគារជាតិ នៃកម្ពុជា និង​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបញ្រ្ជេាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាជាតិ បានសម្រេចលទ្ធផលជាបន្តបន្ទាប់ នាពីរដំណាក់កាលកន្លងមក ដោយក្រសួងបានដាក់ឱ្យសាកល្បងអនុវត្តការបញ្ជ្រាបមេរៀនមួយចំនួននៅកម្រិតថ្នាក់ទី ៤ និងទី៧ ក្នុងឆ្នាំសិក្សា ២០២២-២០២៣។

បើតាមលោកជំទាវ គឹម សេដ្ឋានី គោលដៅបញ្ជ្រាបចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ មិនមែនគ្រាន់តែផ្ដោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ តែនឹងរួមបញ្ចូលនូវជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ ឧទាហរណ៍ ការយល់ដឹងអំពីគំនិតថវិកា ការសន្សំ ការវិនិយោគ ធនាគារ និងការខ្ចីប្រាក់ជាដើមដែលតម្រូវឱ្យអនុវត្តប្រកបដោយការទទួលខុសត្រូវ។ ជំនាញទាំងនេះ មានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព ចៀសវាងអន្ទាក់បំណុល និងធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុខុស។ លើសពីនេះទៅទៀត តាមរយៈការរួមបញ្ចូលការអប់រំផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សា យើងអាចជួយបណ្តុះវប្បធម៌ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ និងភាពប្រុងប្រយ័ត្នខ្ពស់ រួមទាំង Crypto-currency ផងដែរ។

លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ការអប់រំផ្នែកហិរញ្ញវត្ថុ នឹងផ្ដល់ឱ្យសិស្សនូវជំនាញក្នុងការរុករកទិដ្ឋភាពហិរញ្ញវត្ថុដ៏ស្មុគ ស្មាញ រៀនពីរបៀបបង្កើត និងគ្រប់គ្រងថវិកា ស្វែងយល់ពីផលប៉ះពាល់នៃការសម្រេចចិត្តហិរញ្ញវត្ថុ និងវាយតម្លៃជម្រើសនៃការវិនិយោគផ្សេងៗ។

លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុ​ដែលប្រើប្រាស់​ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយ​ក្នុង​បរិបទ​ដែលសេដ្ឋកិច្ច​កំពុងវិវត្តជាប្រចាំ ការផ្តល់​ឱ្យ​សិស្សានុសិស្ស​នូវ​ជំនាញហិរញ្ញវត្ថុ ដូចជា​ការយល់ដឹងអំពីលុយ ការវិនិយោគ និងការ​ចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ ជាការងារចាំបាច់ ដើម្បី​ឱ្យសិស្សានុសិស្ស​មានសមត្ថភាព​ក្នុងការធ្វើ​ការ​សម្រេចចិត្ត​ត្រឹមត្រូវ ក្នុងការ​កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។ លោកជំទាវបន្តថា កង្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ​អាចធ្វើ​ឱ្យ​សិស្សានុសិស្ស ឬយុវជន​ប្រឈមមុខ​នឹងបញ្ហា​ក្នុងការ​គ្រប់គ្រងហិរញ្ញវត្ថុរបស់គេ ដូចជា ធ្លាក់ក្នុង​ស្ថានភាព​មាន​បំណុល ឬការវិនិយោគ​មិនល្អ ដែលបណ្តាល​មក​ពីការ​សម្រេចចិត្តមិនត្រឹមត្រូវ។

គួរជំរាបជូនថា ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អនុវត្តការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅចាប់តាំងពីឆ្នាំ២០១៧។ បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា បានបញ្ចប់ការងារបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី ១ និងដំណាក់កាលទី ២រួចរាល់ហើយ ដោយដំណាក់កាលទី១ ផ្តោតលើការងារកំណត់មុខវិជ្ជាដែលត្រូវបញ្ជ្រាបក្នុងចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ចំណែកឯដំណាក់កាលទី២ ផ្តោតលើការងាររៀបចំឯកសារសិក្សាសម្រាប់គ្រូនិងសិស្ស ការងារបណ្តុះបណ្តាលគ្រូបង្គោល និងការងារបង្រៀនសាកល្បងសម្រាប់ថ្នាក់ទី ៤ និងទី ៧។

ដោយឡែក សម្រាប់ដំណាក់កាលទី ៣ នេះ ជាការបញ្ជ្រាបចំណេះដឹងផ្នែកហិរញវត្ថុ ទៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្នាក់ដែលនៅសល់ចំនួន ៧ ថ្នាក់ រួមមាន៖ ថ្នាក់ទី ៥, ៦, ៨, ៩, ១០, ១១ និង ១២។ គម្រោងដំណាក់កាលទី ៣ មានរយៈពេល ៣ ឆ្នាំ និងត្រូវរៀបចំឯកសារសិក្សាសម្រាប់ថ្នាក់ ដែលនៅសល់ ដូចជាការបណ្តុះបណ្តាលគ្រូបង្គោល និងការធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សា​នៅ​ប្រទេស​វៀតណាម ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2025

ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅ​សិក្សា​នៅ​សាធារណរដ្ឋសង្គម​និយមវៀតណាម។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅសិក្សា​នៅប្រទេស​រូម៉ានី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2026

ក្រសួងការបរទេស​រូម៉ានី នឹង​ចាប់ផ្តើម​បើក​ការ​ទទួលពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត របស់និស្សិតបរទេស រួមទាំង​និស្សិត​កម្ពុជា​ផង ដើម្បីទៅសិក្សានៅប្រទេស​រ៉ូម៉ានី។