បាត់ដំបង – នាឱកាសចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១-២០២២ នៅសាកលវិទ្យាល័យបាត់ដំបង កាលពីរសៀលថ្ងៃម្សិលមិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សាទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់លើសុខភាព ខណៈវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងកំពុងឆ្លងចូលក្នុងសហគមន៍ ។

ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសិស្សនិស្សិតទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចំពោះសុខភាព ជាពិសេស ត្រូវពាក់ម៉ាស់ជាប្រចាំ លាងសម្អាតដៃជាប្រចាំ និងរក្សាអនាម័យដើម្បីឱ្យសុខភាពរាងកាយ ។ ប្រសិនបើមានលទ្ធភាពត្រូវធ្វើតេស្តរហ័ស ដើម្បីបានដឹងមុនពីការឆ្លងនេះ។
“នាពេលបច្ចុប្បន្ននេះ មេរោគបំប្លែងខ្លួនថ្មីអូមីក្រុងក៏ចាប់ផ្តើមឆ្លងចូលក្នុងសហគមន៍ ដូច្នេះខ្ញុំសូមអំពាវនាវឱ្យសាស្រ្តាចារ្យ និស្សិតបន្តប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានម៉ឺងម៉ាត់ដំណមសុខាភិបាល… ផ្តោតលើសុវត្ថិភាពសុខភាពសិក្សា ដូចជាការបង្រៀនតាមបែបថ្មីជាដើម” – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ត្រូវមានសម្ភារៈអនាម័យ កន្លែងលាងសម្អាតដៃ ដើម្បីលើកកម្ពស់សុខភាពសុខភាពសិក្សា ហើយត្រូវធ្វើតេស្តជាប្រចាំដើម្បីការពារជំងឺកូវីដ-១៩ កុំឱ្យឆ្លងរីករាលដាល ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុបជាង១សែនពីរម៉ឺនករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសសរុប ២ម៉ឺនករណី ។ នៅថ្ងៃទី១០ មករា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន២៤ករណីសុទ្ធសឹងតែជាវីរុសបំប្លែងថ្មីអូមីក្រុង និងករណីវីរុសអូមីក្រុងឆ្លងចូលក្នុងសហគមន៍សរុបចំនួន ១៤ករណី ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា៨កន្លែង សម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/03/2023
មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/10/2025
សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ នឹងជ្រើសរើសសិស្សនិស្សិតរហូតដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍ទៅតាមមុខជំនាញ និងកម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សាធារណជនទាំងពីរភេទនៅសាកលវិទ្យាល័យព្រុយណេដារូសាឡាម នៃប្រទេសព្រុយណេឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យអាចធ្វើឡើងពីពេលនេះ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2025
មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេសក្នុងការសិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































