៤ចំណុចជួយ​អភិវឌ្ឍការនិយាយភាសាអង់គ្លេសឱ្យ​កាន់តែល្អ

ការអភិវឌ្ឍការនិយាយភាសាអង់គ្លេស ចាំបាច់ត្រូវការទម្លាប់ក្នុងការបន្តអនុវត្តន៍ជាប្រចាំ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើកិច្ចសន្ទនា។ គេហទំព័រ British Council បានបង្ហាញ៤ចំណុចសម្រាប់អភិវឌ្ឍន៍ការនិយាយភាសាអង់គ្លេស ជាពិសេសសម្រាប់អ្នកសិក្សាដែលមិនមែនជាជនជាតិដើម ដោយមានត្រួសៗដូចជា ការអនុវត្តដោយខ្លួនឯង រកមនុស្សមកនិយាយជាមួយ ថតសម្លេងទុកស្តាប់ខ្លួនឯង និងការស្តាប់ពីមជ្ឈដ្ឋានខាងក្រៅបន្ថែម។

អនុវត្តម្តងហើយៗម្តងទៀត ៖ កំហុសតែងកើតមានសម្រាប់អ្នកដែលអនុវត្តការបញ្ចេញសម្លេង ទោះបីជាអនុវត្តបានច្រើនប៉ុន្មានក៏ដោយ តិចឬច្រើនគឺនៅតែកើតមាន! នេះជាចំណុចមួយដែលត្រូវទទួលស្គាល់ ប៉ុន្តែមុននឹងឈានទៅដល់ការនិយាយក្នុងកន្លែងផ្លូវការណាមួយ ការត្រៀមខ្លួនទុកជាមុនជាកត្តាអាចកាត់បន្ថយកំហុសឱ្យនៅតិចតួចបាន។ ហើយការអនុវត្តការនិយាយទៀតសោត ជាជំនាញដែលមនុស្សគ្រប់គ្នាអាចដុសខាត់បន្តិចម្តងៗបាន ដូចជាការនិយាយលេងជាមួយមិត្ត និយាយគ្នាពេលលេងកីឡា អានឮៗ ឬនិយាយជាមួយខ្លួនឯងជាដើម។ ការអនុវត្តឱ្យបានទៀងទាត់ ជាជំហានដែលពុំអាចខ្វះបាន សូម្បីតែជនជាតិដើមក៏ត្រូវការអនុវត្តដែរ។

រកដៃគូរនិយាយជាមួយ ៖ មិនមែនគ្រប់គ្នាសុទ្ធតែមានមនុស្សក្បែរខ្លួនដើម្បីនិយាយជាមួយរហូតទេ ហើយក៏មិនមែនសុខៗក៏គេមកនិយាយជាមួយដែរ គឺត្រូវការឱ្យស្វែងរក ឬក៏ផ្សារភ្ជាប់បណ្តាញមនុស្សដែលមានគោលបំណងរួមក្នុងការអភិវឌ្ឍការនិយាយភាសាអង់គ្លេសជាមួយគ្នា តួយ៉ាងដូចជាមិត្តរួមការងារ មិត្តរួមថ្នាក់ ឬក៏ចូលរួមកម្មវិធីដែលប្រើប្រាស់ភាសាអង់គ្លេសក្នុងការផ្លាស់ប្តូរយោលបល់ ឬវិធីសាស្រ្តមួយទៀត គឺប្រើប្រាស់កម្មវីធី AI ណាមួយ ដើម្បីយកមកជជែកពិភាក្សាលើប្រធានបទជាក់លាក់ណាមួយ។ ប៉ុន្តែគួរព្យាយាមស្វែងរកម្មវីធី ឬមនុស្សក្នុងការជជែក ព្រោះបានផ្តល់ឱកាសឱ្យទទួលបាននូវបទពិសោធន៍ ភាពរីករាយ និងការសម្របខ្លួនយ៉ាងពិតប្រាកដទៅក្នុងការសន្ទនា។

ថតសំឡេង ៖ ការស្តាប់សំឡេងរបស់ខ្លួនឯងនៅដំណាក់កាលដំបូងៗ អាចថាវាធ្វើឱ្យអារម្មណ៍ចម្លែកៗបន្តិច ជាពិសេសនៅពេលនិយាយជាភាសាទី២ ប៉ុន្តែបន្ទាប់ពីអនុវត្តយូរៗទៅ លោកអ្នកអាចនឹងរកឃើញនូវលទ្ធផលមួយ ដែលខ្លួននឹកស្មានមិនដល់ ដូចជាការនិយាយមានដំណើរការរលូនជាងមុន ចាំពាក្យបានច្រើនជាងមុន ព្រោះការថតហើយយកមកស្តាប់ គឺជាពេលមួយដែលអាចផ្តោតអារម្មណ៍ទាំងស្រុងទៅក្នុងការរៀនសូត្រ និងជាការកែប្រែចំណុចខ្សោយខ្លួនយ៉ាងស្ងប់ស្ងាត់ ក៏ដូចជាការឆ្លុះបញ្ចាំងស្វែងរកចំណុចដែលត្រូវពង្រឹងបន្ថែម។​

ស្តាប់បន្ថែម ៖ វិធីសាស្រ្តនៃការស្តាប់ឱ្យកាន់តែមានប្រសិទ្ធភាព គឺជាការស្តាប់កម្មវិធីដែលប្រើប្រាស់ភាសាដើម​ ឬការមើលរឿងភាគ ដែលនិយាយភាសាអង់គ្លេស កត្តានេះមិនមែនរៀនបានតែការស្តាប់ដោយសំឡេងតែមួយមុខនោះទេ ប៉ុន្តែជាការស្វែងយល់បន្ថែមពីភាសាកាយវិការ និងរបៀបនៃការបញ្ចេញសំឡេងជាដើម។ នេះជាចំណុចមូលដ្ឋានបន្ទាប់បន្សំប៉ុណ្ណោះ ចំណុចសំខាន់នោះគឺការសិក្សាបន្ថែមអំពីជំនាញនៃការស្តាប់ ឬការស្តាប់ដ៏សកម្ម ជាចំណែកមួយក្នុងការធ្វើឱ្យកិច្ចសន្ទនាកាន់តែមានភាពរស់រវើកបន្ថែម។ ការប្រាស្រ័យទាក់ទងមួយដែលល្អ គឺត្រូវការឱ្យមានអ្នកស្តាប់យ៉ាងយកចិត្តទុកដាក់ យល់ពីអ្វីដែលភាគីម្ខាងទៀតចង់បង្ហាញ និងអាចបំផុសសំណួរត្រឡប់ទៅវិញបានខ្លះ នោះភាគីម្ខាងទៀតមានភាពកក់ក្តៅក្នុងការនិយាយជាមួយបន្ត។ ដូច្នេះដើម្បីបង្កើនភាពស្ទាត់ជំនាញក្នុងការនិយាយភាសាអង់គ្លេស ក៏ត្រូវការឱ្យមានជំនាញក្នុងការស្តាប់ដ៏សកម្មផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....