រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តនិស្សិតយកចិត្តទុកដាក់កសាងបំណិនជីវិត ដើម្បីឱ្យជីវិត និងជំនាញកាន់តែមានតម្លៃខ្លាំង

ភ្នំពេញ – ថ្លែងក្នុងឱកាសជួបសំណេះ សំណាលជាមួយនិស្សិតអាហារូបករណ៍ចំនួន ២៤ នាក់ដែលគ្រោងនឹងចាកចេញទៅបន្តការសិក្សាមុខជំនាញនានានៅប្រទេសចិននាចុងខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍លើកទឹកចិត្តនិស្សិតទាំងអស់ឱ្យយកចិត្តទុកដាក់លើការកសាងបំណិនជីវិតដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យជីវិតនិងជំនាញរបស់យើងកាន់តែមានតម្លៃខ្លាំង។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា

“យើងត្រូវកសាងខ្លួនជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងបំពេញកាតព្វកិច្ចចំពោះជាតិ និងប្រជាជនឱ្យបានល្អ និងចូលរួមពូនជ្រុំឫសគល់សុខសន្តិភាពឱ្យកាន់តែរឹងមាំ និងផ្សារភ្ជាប់ជីវិតយើងជាមួយដំណើររបស់កម្ពុជា”

ឯកឧត្តម សាយ សំអាល់ ក៏បានចូលរួមអបអរសាទរចំពោះនិស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ហើយជ័យលាភីនេះគឺពិតជាមានអត្ថន័យយ៉ាងសំខាន់សម្រាប់ជីវិតនិស្សិតម្នាក់ៗ និងបង្ហាញពីសមត្ថភាពរបស់ជ័យលាភីម្នាក់ៗ ។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាលចិនដែលបានផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាលើមុខជំនាញនានាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋាន នៃកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់និស្សិតដែលទទួលបានពីអាហារូបករណ៍នេះ នឹងធ្វើឱ្យជីវិតរបស់ជ័យលាភីអាហារូបករណ៍កាន់តែមានភាពស្រស់បំព្រង និងជឿជាក់លើខ្លួនឯង ហើយជឿថា និស្សិតទាំងអស់នឹងអាចធ្វើបាន។

ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏​បានផ្តាំផ្ញើដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវបើកចំហ និងទទួលយកនូវចំណេះដឹងនិងបទពិសោធន៍ល្អៗថ្មីៗដែលពេលទៅសិក្សានៅប្រទេសចិនដើម្បីបង្កើនចំណេះដឹង និងបទពិសោធសម្រាប់ខ្លួនឯង និងជំនាញរបស់ខ្លួនដើម្បីចូលរួមកសាងកម្ពុជាជាផ្ទះរបស់យើងទាំងអស់គ្នា។

គួរជម្រាបជូនថា បើតាមគោលនយោបាយសម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា ឆ្នាំ២០០៥-២០១៩ នៃក្រសួងអប់រំ យុវជន និងកីឡា បំណិនជីវិត គឺជាបំណិនបញ្ញា បុគ្គលិកលក្ខណៈអន្តរបុគ្គល និងវិជ្ជាជីវៈដែលអាចជួយដល់ការធ្វើការសម្រេចចិត្តការធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងអាចដោះស្រាយ និងគ្រប់គ្រងខ្លួនឯងបាន ហើយវាក៏ជាបំណិនដែលរួមចំណែកក្នុងការលើកស្ទួយសុខមាលភាព និងជីវិតប្រកបដោយផលិតភាពផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...