ភ្នំពេញ – ភាសាខ្មែរជាភាសាដ៏សំខាន់សម្រាប់ជាតិ និងជាអត្តសញ្ញាណសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ នៅក្នុងសិក្ខាសាលាស្តីពី វិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា វិការភាពក្នុងការប្រើភាសាខ្មែរប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃជាតិ ដែលអ្នកប្រាស់គប្បីយកចិត្តទុកដាក់។
ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍បញ្ជាក់ថា ឥរិយាបថនិយាយ បញ្ចេញសូរសំឡេង និងសរសេរអក្សរខ្មែរពុំត្រឹមត្រូវ គឺជាវិការភាពក្នុងការប្រើភាសាខ្មែរ។ ភាពមិនត្រឹមត្រូវចំពោះការប្រើប្រាស់ភាសាជាតិខ្មែរ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណតម្លៃរបស់ជាតិសាសន៍ខ្មែរទាំងមូល។

ស្របគ្នានេះ ឯកឧត្តមបណ្ឌិត គឹម ពីនន់ បានលើកឡើងទៀតថា
“សុភាសិតខ្មែរមួយឃ្លាដ៏ខ្លីថា សម្តីជាឯក លេខជាទោ អក្សរជាត្រី បានន័យថា យើងប្រើភាសារបស់យើងទាំងការនិយាយស្តី ទាំងការសរសេរពុំទាន់បានត្រឹមត្រូវ ដែលអាចបាត់បង់អត្តសញ្ញាណអក្សរសាស្ត្រជាតិយើង”
អ្នកជំនាញរូបនេះ បានពន្យល់បន្ថែមថា ប្រសិនបើការប្រើប្រាស់ពាក្យសម្តី និងការសរសេរអក្សរមិនបានត្រឹមត្រូវ នាំឱ្យកើតគុណវិបត្តិយ៉ាងច្រើនដល់វិស័យអក្សរសាស្ត្រជាតិ ធ្វើឱ្យមនុស្សវង្វេងភាសាជាតិ នឹងឈានទៅបាត់បង់តម្លៃជាតិសាសន៍ទាំងមូលតែម្តង។
នេះជាការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួង វប្បធម៌និងវិចិត្រសិល្បៈ
“គ្រប់ជាតិសាសន៍ទាំងអស់ត្រូវយកសម្តីជាធំ ! ប្រសិនបើមិនបានរៀបចំសម្តីតំណាងឱ្យជាតិសាសន៍របស់យើងបានត្រឹមត្រូវនោះទេ ទាំងអក្សរក្តី ទាំងលេខក្តី នោះយើងនឹងបាត់បង់តម្លៃរបស់ជាតិតែម្តង គឺបាត់បង់តម្លៃអក្សរសាស្ត្រជាតិរបស់យើង”

សិក្ខាសាលាស្តីពីវិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន បានលើកយកប្រធានបទចំនួនប្រាំមកពិភាក្សា និងជជែកដេញដោល រួមមាន ទី១. វិការភាពនៃការប្រើភាសាក្នុងរូបសញ្ញាផ្សព្វផ្សាយជាសាធារណៈ , ទី២. វិការភាពនៃការប្រើភាសាក្នុងប្រព័ន្ធផ្សព្វផ្សាយ, ទី៣.វិការភាពនៃការប្រើភាសាក្នុងការសរសេរតែងនិពន្ធគ្រប់ប្រភេទ, ទី៤. ការប្រើភាសាសង្ឃសព្ទ រាជសព្ទ និងប្រជាសព្ទ និងទី៥. ក្រមសីលធម៌ក្នុងការប្រើភាសាខ្មែរ។
សូមជម្រាបថា សិក្ខាសាលាស្តីពីវិការភាពនៃការប្រើភាសាខ្មែរបច្ចុប្បន្ន បានរៀបចំឡើងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដោយមានសមាសភាពចូលរួម ដូចជា ថ្នាក់ដឹកនាំមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី និងខេត្ត ពិធីករ ពិធីការិនី កវី អ្នកនិពន្ធ និងមន្ត្រីរាជការសរុប ១៨៩នាក់៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2025
ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2023
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសទៅដល់សិស្ស និស្សិត បុគ្គលិកជំនាញទេសចរណ៍ និងមន្រ្តីរាជការក្រសួងទេសចរណ៍ទាំងអស់ ពីការផ្តល់អាហារូបករណ៍ចំនួន១០កន្លែង...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































