យុវជន ថោង សារឹទ្ធ បច្ចុប្បន្ន កំពុងចាប់យកជំនាញកាត់តវីដេអូ និងកែពណ៌ ដែលបណ្តុះបណ្តាលដោយវិទ្យាស្ថាន PSE នៃអង្គការភាពញញឹម ដើម្បីកុមារ ក្រោយពីមានក្តីស្រមៃដ៏ធំមួយ នោះគឺការចង់ក្លាយជាអ្នកគ្រប់គ្រងផលិតកម្មវីដេអូ។
តាមពិតទៅ យុវជន ថោង សារឹទ្ធ បានបញ្ចប់ការសិក្សាត្រឹមកម្រិតមធ្យមសិក្សាបឋមភូមិតែប៉ុណ្ណោះ ព្រោះតែជីវភាពខ្វះខាត ។ តែយ៉ាងណា ដោយចិត្តចង់បន្តការសិក្សា និងចង់ទទួលបានជំនាញច្បាស់លាស់មួយសម្រាប់អនាគត យុវជន សារឹទ្ធ បានធ្វើដំណើរពីស្រុកកំណើតនៅខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩ និងបានស្នើសុំមកកាន់អង្គការដើម្បីភាពញញឹម នៃកុមារ ដើម្បីចូលសិក្សានៅវិទ្យាស្ថាន PSE ។

ទីបំផុត សារឹទ្ធ ក៏ត្រូវបានសាលាជ្រើសរើសឱ្យបន្តការសិក្សានៅវិទ្យាស្ថាន PSE ដោយទីនេះ មិនត្រឹមតែធ្វើឱ្យ យុវជន ថោង សារឹទ្ធ ទទួលបានការបណ្តុះបណ្តាលជំនាញប៉ុណ្ណោះទេ ប៉ុន្តែ សារិទ្ធ ក៏ទទួលបាននូវកន្លែងស្នាក់នៅ ព្រមទាំងការចំណាយលើការសិក្សារបស់គេផងដែរ។
ពាក់ព័ន្ធទៅនឹងការជ្រើសរើសជំនាញ កាត់ត និងកែពណ៌នេះដែរ សារឹទ្ធ បានបញ្ជាក់ថា មូលហេតុដែលខ្លួនចាប់យកជំនាញមួយនេះ គឺដោយសារខ្លួនជាមនុស្សចូលចិត្តបច្ចេកវិទ្យាដូចជាការកាត់ត និងកែរូបភាពជាដើម។
យុវជន ថោង សារឹទ្ធ
“ខ្ញុំសម្រេចចិត្ត ជ្រើសរើសជំនាញនេះក៏ផ្អែកទៅនិស្ស័យរបស់ខ្ញុំដូចគ្នា ព្រោះខ្ញុំហាក់មានចំណាប់អារម្មណ៍ការងារដែលមានភាពច្នៃប្រតិដ្ឋ”
តើការសិក្សាជំនាញកាត់ត និងកែពណ៌ ត្រូវមានជំនាញមូលដ្ឋានអ្វីខ្លះ?
សម្រាប់បទពិសោធន៍ក្នុងការសិក្សារបស់ ថោង សារឹទ្ធ ជំនាញមួយនេះ ត្រូវការចេះនូវជំនាញមូលដ្ឋានសំខាន់ៗមួយចំនួនដូចជា ភាសារអង់គ្លេស ពាក្យបច្ចេកទេស ការកាត់រូប ការផលិតវីដេអូ ការមើលប្លង់ និងពន្លឺ និងរបៀបទំនាក់ទំនងជាដើម។

សារឹទ្ធ បន្ថែមថា ពេលខ្លះខ្លួនស្ទើរតែបោះបង់ដែរ ដោយសារតែការសិក្សានូវជំនាញនេះ គឺតម្រូវឱ្យខ្លួនត្រូវនៅមុខកុំព្យូទ័រមានរយៈពេលយូរៗ ដែលបង្កភាពតាងតឹងរហូតឈានទៅដល់ការធ្លាក់ទឹកដៃ នៃការសិក្សាទៀតផង, ប៉ុន្តែយុវជន សារឹទ្ធ មិនធ្លាប់បានបោះបង់ម្តងណាឡើយ ហើយតែងរកដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហាទាំងនេះជានិច្ច។ ដោយមានការលើកទឹកចិត្ត ពីសំណាក់ លោកគ្រូអ្នកគ្រូ និងនិងមិត្តរួមថ្នាក់ ព្រមទាំងក្ដីស្រឡាញ់ទៅលើជំនាញនេះ សារឹទ្ធ បានប្រែក្លាយលទ្ធផល នៃការកិស្សាឱ្យមានភាពប្រសើរឡើងវិញ រហូតចាប់ចិត្តស្រឡាញ់ជំនាញនេះច្រើនទៅៗ។
យុវជន ថោង សារឹទ្ធ
“ខ្ញុំមានក្ដីស្រមៃចង់ប្រមូលផ្តុំគំនិតគ្នាជាមួយយុវជនឯទៀត ដើម្បីបង្កើតសាច់រឿងមួយឱ្យមានរស់ជាតិខុសប្លែក និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា “
យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រៅតែពីជំនាញ កាត់ត កែពណ៌ សារឹទ្ធ ក៏បានចេះ នូវជំនាញពាក់ព័ន្ធជាច្រើនផងដែរ ដូចជាការកាត់តវីដេអូ , ការចាក់ពណ៌ កែពណ៌ ធ្វើសម្លេង និងការបង្កើតសម្លេងខ្លីៗសម្រាប់វីដេអូជាដើម។

សម្រាប់ទៅថ្ងៃអនាគត យុវជន ថោង សារឹទ្ធ ចង់យកជំនាញទាំងនេះទៅអនុវត្តន៍ឱ្យអស់ពីសមត្ថភាពនៅពេលមានឱកាសសមស្របណាមួយ តាមរយៈការបំពេញកិច្ចការ និងការស្ម័គ្រចិត្តដើម្បីបានបទពិសោធន៍ ព្រោះបំណងធំបំផុតនោះ សារឹទ្ធ គឺចង់ឃើញខ្លួនឯងក្លាយជាអ្នកដែលមានសមត្ថភាពគ្រប់គ្រងផលិតកម្មដ៏ធំមួយ និងមានឱកាសកាន់គម្រោងធំៗ មិនថា ជាប្រភេទ TVC ឬក៏ជាប្រភេទភាពយន្តនោះឡើយ៕

ថានិត រាយការណ៍ព័ត៌មាន និងប្រែសម្រួលអត្ថបទនៅ AMS-Education ទាក់ទងអំពី ការអប់រំកុមារតូចនិងការចិញ្ចឹមកូនបែបវិជ្ជមាន បំណិនជីវិត បុគ្គលិកលក្ខណៈរបស់មនុស្ស ប្រវត្តិរបស់យុវជនឆ្នើមឬបុគ្គលគំរូ ការជ្រើសជំនាញសិក្សា និងព្រឹត្តិការណ៍ព័ត៌មានក្នុងកម្មវិធីចំណេះដឹងទូទៅតាមរយៈវេទិកាសាធារណៈនិងនៅតាមសហគមន៍នានា៕
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2026
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានប្រកាសដល់សិស្សនិស្សិត ដែលចង់ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) ដោយវិទ្យាស្ថាននឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/02/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2025
កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...


































































