បណ្ឌិត ហោ ប៊ុនឡេង ៖ ភាពឆ្លាតក្នុងការសិក្សា គឺអាចសន្សំពេលវេលា និងកម្លាំង

នៅ​ក្នុង​កម្មវិធី TEDxRUPP កាលពីពេលថ្មីៗនេះ លោកបណ្ឌិត ហោ ប៊ុនឡេង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ​កម្ពុជា បាន​លើក​ឡើងថា ជា​កា​រមើលឃើញ​របស់​លោក បច្ចុប្បន្ន​នេះ កាល​ដែល​សិស្ស​រៀន​មិន​ពូកែ គឺ​បណ្តាល​មក​ពី ពួក​គេ​មិន​បាន​ដឹង​នូវ​វិធីសាស្រ្ត​ដើម្បី​រៀន​ឱ្យ​ពូកែ, លោកសាស្រ្តាចារ្យ​ថា ការ​ដឹង​ពី​របៀប​រៀន ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពីភាពវៃឆ្លាត​ នៃការ​សិក្សា។

ហេតុអ្វីបានជាអ្នករៀនមួយចំនួនមានបញ្ហាក្នុងការសិក្សា?

តាមការស្រាវជ្រាវរបស់លោកសាស្រ្តាចារ្យ ប៊ុនឡេង លោករកឃើញថា វាអាចបណ្តាលមកពីបញ្ហា​មួយ​ចំនួនដូចជា រៀនមិនចប់ រៀនមិនជក់ រៀនមិនចេះ រៀនមិនយល់ រៀនមិនចាំ រៀនយកទៅធ្វើអ្វីមិនបាន និងរៀនមិនបានលទ្ធផលជាដើម ដែលបញ្ហាទាំងនេះអាចមកពីការខ្វះនូវ​វិធីសាស្រ្តរៀនសូត្រ។ លោកបន្តថា អ្នករៀនត្រូវចាត់ទុកការសិក្សាជាកតាព្វកិច្ច មិនមែនគ្រាន់តែជាភារកិច្ចនោះទេ មានន័យថា កើតមកជាមនុស្ស គឺត្រូវតែរៀនជាចាំបាច់។

លោកបណ្ឌិត ហោ ប៊ុនឡេង

“វាមិនចម្លែកពេកទេដែលយើងរៀនមិនចេះ ប៉ុន្តែវារឿងដែលចម្លែកប្រសិនបើមិនរកវិធីសាស្រ្តរៀនឱ្យ​ចេះ”

លោកសាស្រ្តាចារ្យ ហោ ប៊ុនឡេង បន្តថា ការសិក្សាក៏ត្រូវកំណត់សកម្មភាពសំខាន់ៗដូចជា ការរៀនឱ្យ​មានសមត្ថភាពពិតប្រាកដ ព្រោះពេលដែលត្រូវធ្វើការងារ គឺទាមទារនូវ​សមត្ថភាពជាចម្បងក្នុងការបំពេញភារកិច្ច ដោយចំណេះដឹងតែមួយមុខមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ ទន្ទឹមគ្នានោះក៏ត្រូវតែរៀនអ្វីមួយឱ្យ​ក្លាយទៅជាអាជីពផងដែរ ចំណុចនេះបានន័យថា មិនមែនគ្រាន់តែរៀនត្រឹមតែកម្រិតមធ្យមសិក្សាទុតិយភូមិម៉ុណ្ណោះទេ គឺត្រូវរៀននៅបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត និងក្រោយបណ្ឌិត។ល។ ចំណុចមួយវិញទៀត គឺធ្វើឱ្យ​ការសិក្សា ក្លាយ​ជាការកម្សាន្ត ដោយការស្គាល់ពីចំណង់ចំណូលចិត្ត។ ហើយការរៀននៅសម័យបច្ចុប្បន្ន គឺទាមទារឱ្យ​រៀនភាសារអង់គ្លេស និងការប្រើប្រាស់កុំព្យូទ័រផងដែរ ដើម្បីជាគន្លឹះក្នុងការរក្សាទំនាក់ទំនង និងបង្កើតការប្រាស្រ័យទាក់ទងឱ្យ​មានភាពទូលាយជាងមុន។

លោកបណ្ឌិត ហោ ប៊ុនឡេង

“ជាអ្នករៀនគឺត្រូវតែរៀនមួយជីវិត ពីព្រោះ ទោះចង់ ឬមិនចង់ យើងរស់នៅក្នុងភពផែនដីនេះ ជាធម្មជាតិមានការវិវឌ្ឍន៍ និងការផ្លាស់ប្តូរដោយឥតព្រៀងទុក”

លោកសាស្រ្តាចារ្យ​បន្តថា អ្វីដែលយើងរៀនសព្វថ្ងៃនេះគឺមិនចេះរីងស្ងួតឡើយ ហើយអ្វីដែលមនុស្សចេះកន្លងមកក៏វាមិនដែលគ្រប់គ្រាន់ដែរ ចំណែករាល់លទ្ធផលដែលមនុស្សទទួលបានក៏វាកម្រស្កប់ស្កល់ដែរ។ ហេតុដូច្នេះហើយ ទើបតម្រូវឱ្យ​មនុស្សទាំងអស់គ្នា ត្រូវជ្រើសយកការរៀនពេញមួយជីវិត។

ជាមួយ​គ្នា​នេះ លោក​សាស្រ្តារ្យបានផ្តល់ដំបូន្មាន​ថា មុននឹងចាប់ផ្តើមធ្វើអ្វីមួយ ជាពិសេស ការសិក្សា មនុស្សត្រូវចេះកំណត់នូវ​គោលដៅ, សមត្ថភាព កំណត់ពីកម្រិតនៃការសិក្សា កំណត់គុណភាព រៀបចំផែនការ និងលទ្ធផលរំពឹងទុក។ ហើយនៅពេលយកផែនការទៅអនុវត្តន៍ ត្រូវមានសំណួរចោទបីចំណុចសិនដូចជា តើអ្វីដែលខ្ញុំរៀនវាត្រឹមត្រូវដែរឬទេ? តើអ្វីដែលខ្ញុំរៀនវាមានវឌ្ឍនភាពដែរ ឬទេ? ហើយអ្វីដែលខ្ញុំរៀនមានប្រសិទ្ធភាពយ៉ាងដូចម្តេច? លោកសាស្រ្តាចារ្យ​បញ្ជាក់ថា សំណួរទាំងនេះគឺដើម្បីវាស់វែងនូវ​សកម្មភាព និងផែនការសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2025

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ​ Zhijiang សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។