ភ្នំពេញ- ក្រុមអមរា ដែលជាក្រុមបដិសេធ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតជជែកដេញដោលទស្សនៈយុវជនឆ្នាំ២០២២ ក្រោមប្រធានបទ “បរិយាបន្នហិរញ្ញវត្ថុ គឺជាកត្តាចម្បងក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រី និងលុបបំបាត់គម្លាតយេនឌ័រ ក្នុងសេដ្ឋកិច្ចឌីជីថល” ត្រូវបានគណៈកម្មការប្រកាសជាក្រុមដែលបានឈ្នះជ័យលាភីលេខ១។ យុវជន ម៉ន ពិសិទ្ធិ ដែលជាសមាជិកក្រុមអមរា បាននិយាយថា ដើម្បីទទួលបានជោគជ័យមិនថាការប្រកួត ឬការរៀនសូត្រ យុវជនត្រូវជឿជាក់លើខ្លួនឯង ហ៊ានចាប់យកឱកាសល្អសម្រាប់អភិវឌ្ឍខ្លួន និងបង្ហាញសក្ដានុពល។
យុវជន ម៉ន ពិសិទ្ធិ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញ អន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា កត្តាដែលជំរុញឱ្យខ្លួនចូលរួមកម្មវិធីប្រកួតជជែកដេញដោល ព្រោះការនិយាយតស៊ូមតិជាជំនាញមួយដែលខ្លួនចូលចិត្ត ហើយការប្រកួតនេះ ធ្វើឱ្យខ្លួនបានបញ្ចេញនូវចំណេះដឹង និងសក្ដានុពលដែលមានប្រយោជន៍ទៅដល់សាធារណៈជន។ លើសពីនេះ រូបគេក៏ចង់អភិវឌ្ឍសមត្ថភាព ពង្រឹងភាពក្លាហានក្នុងការនិយាយជាសាធារណៈផងដែរ។
យុវជន ម៉ន ពិសិទ្ធិ
“ខ្ញុំសប្បាយចិត្តដែលបានជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប៉ុន្តែក៏ត្រូវបង្កើនទំនួលខុសត្រូវបន្ថែមទាក់ទងជាមួយនឹងការស្រាវជ្រាវបន្ថែមកាន់តែមានភាពច្បាស់លាស់ជាមួយការប្រកួត និងភាពរួចរាល់សម្រាប់ការប្រកួតផងដែរ”

យុវជនសិស្សវ័យ១៨ឆ្នាំ រូបនេះ បន្ថែមថា សម្រាប់យុវជន និងសិស្សានុសិស្ស ប្រសិនបើមានឱកាសល្អគួរតែចាប់យកឱកាសក្នុងការចូលរួមកម្មវិធីផ្សេងៗឱ្យបានច្រើន។ ពិសិទ្ធិ និយាយថា កម្មវិធីប្រកួតនិយាយជាសាធារណៈ ជាកម្មវិធីមួយដែលយុវជនអាចអភិវឌ្ឍសកម្មភាពផ្ទាល់ទាក់ទងនឹងចំណេះដឹងរបស់យើងចេះបានប៉ុណ្ណា? ហើយតើយើងត្រូវបន្ថែមអ្វីទៀត? នេះជាឱកាសមួយល្អ ប្រសិនបើយុវជនអាចចាប់យកឱកាសអ្វីមួយដែលល្អសម្រាប់អភិវឌ្ឍខ្លួន និងបង្ហាញនូវសក្ដានុពលរបស់ខ្លួន។
កញ្ញា ណាលី ជឹង និស្សិតឆ្នាំទី៤ ផ្នែកសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស បាននិយាយថា ប្រធានបទនៃកម្មវិធីប្រកួតពិតជាមានសារៈសំខាន់ ដើម្បីឱ្យយុវជនអាចស្វែងយល់បន្ថែមថា បរិយាប័ន្នហិរញ្ញវត្ថុមានកត្តាសំខាន់អ្វីខ្លះជួយដល់ស្រ្តី ក៏ដូចជាការចូលរួមលុបបំបាត់គម្លាតយេនឌ័រនៅក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថល។

កញ្ញា ណាលី ជឹង បន្ថែមថា ក្នុងគោលជំហរក្រុមអមរា ដែលជាក្រុមបដិសេធ មានសង្ឃឹមត្រឹម៥០%ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជំរុញឱ្យទទួលបានលទ្ធផលល្អ គឺក្រុមបដិសេធមើលឃើញថា ការផ្ដល់បរិយាប័ន្នហិរញ្ញវត្ថុនេះ ឬការផ្ដល់ហិរញ្ញវត្ថុ មិនមែនជាកត្តាចម្បងអាចជួយស្ដ្រីបាននោះទេ នៅពេលដែលស្រ្តីមិនទាន់មានសមត្ថភាពប្រើប្រាស់ឌីជីថលគ្រប់គ្រាន់ ព្រមទាំងមិនមានចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។ ម៉្យាងវិញទៀត ប្រសិនបើស្រ្តីមានចំណេះដឹងគ្រប់គ្រងអាជីវកម្ម ក៏ដូចជាហិរញ្ញវត្ថុបានល្អ នោះការស្នើសុំកញ្ចប់បរិយាប័ន្នហិរញ្ញវត្ថុរបស់ស្រ្តីនឹងប្រើប្រាស់បានល្អ ហើយក៏អាចជួយដល់ស្រ្តីបានច្រើនទៀតផង។
កញ្ញា ណាលី ជឹង
“ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងមែនទែន ក៏ដូចជាភ្ញាក់ផ្អើលនៅពេលដែលក្រុមអមរាបានទទួលជ័យលាភីលេខ១ ដែលយើងធ្លាប់តែគិតថាពិបាកនឹងធ្វើបាន ប៉ុន្តែទីបំផុតយើងអាចធ្វើបាន”
កញ្ញា សេង កុលនិស្ស័យ ជានិស្សិតឆ្នាំទី១ ជំនាញសិក្សាអន្តរជាតិ នៃវិទ្យាស្ថានភាសាបរទេស និងជំនាញច្បាប់ នៅសាកលវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក៏បានលើកឡើងដែរថា លក្ខណៈពិសេសដែលអាចឱ្យក្រុមអមរាទទួលបានជ័យលាភីក្នុងការប្រកួត គឺទី១. សមាជិកក្រុមមកពីមជ្ឈដ្ឋានផ្សេងៗគ្នា មានជំនាញនិងបទពិសោធន៍ជជែកដេញដោល ហើយរួមបញ្ចូលគ្នាជាក្រុមកាន់តែខ្លាំងពូកែ។ ទី២. សមាជិកក្រុមមានការសហការគ្នាបានល្អ មិនមានទំនាស់នោះឡើយ និងចេះជួយគ្នាទៅវិញទៅមក។

កញ្ញា សេង កុលនិស្ស័យ ប្រាប់ថា ចំពោះបញ្ហាចម្បងដែលក្រុមអមរាបានជួបប្រទះ គឺដោយសារតែជាក្រុមរបស់ខ្លួនមិនអាចបកស្រាយបដិសេធប្រធានបទប្រកួតបាន ហើយមានការលំបាកស្វែងរកទិន្នន័យដើម្បីយកមកគាំទ្រទៅដល់ទឡ្ហីករណ៍។ លើសពីនេះ សមាជិកក្រុមមានកិច្ចការរវល់រៀងៗខ្លួនត្រូវពិភាក្សាគ្នាតាមប្រព័ន្ធអនឡាញនៅពេលយប់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមអមរានៅតែអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន ។
កញ្ញា សេង កុលនិស្ស័យ
“សិស្ស និងនិស្សិតដែលមានបំណងចូលរួមប្រកួតតស៊ូមតិត្រូវមានភាពជឿជាក់លើខ្លួនឯង ហានចាប់យកឱកាស ខិតខំពង្រឹងចំណេះដឹង ស្រាវជ្រាវឱ្យបានច្រើន និងមានជំនាញធ្វើការងារជាក្រុម”
និស្សិតឆ្នាំទី១ ជំនាញសិក្សាអន្តរជាតិ រូបនេះ បញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីតស៊ូមតិមួយនេះ រូបគេរៀនបានច្រើន ដោយប្រធានបទទាក់ទងជាមួយស្រ្តី និងឌីជីថល ដែលមិនធ្លាប់មានចំណេះដឹងផ្នែកនេះពីមុនមក។ លើសពីនេះ រូបកញ្ញាផ្ទាល់ក៏បានទទួលបានការបណ្ដុះបណ្ដាល និងទទួលបានចំណេះដឹងក្នុងការតស៊ូមតិបានច្រើនជាងមុន ព្រមទាំងរៀនបានពីមិត្តរួមក្រុម ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយដើម្បីបំពេញគ្នាទៅវិញទៅមក៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/04/2023
ក្រោមកម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្តឈៀងរ៉ៃ នៃព្រះរាជាណាចក្រថៃ បានប្រកាសជ្រើសរើសនិស្សិតកម្ពុជាចំនួន ២រូប...

អាហារូបករណ៍ ១០០% សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន ២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2026
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសផ្តល់អាហារូបករណ៍ ១០០%

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2025
កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

រដ្ឋាភិបាលឆែក ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋឆែក បានប្រកាសពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍ជាផ្លូវការសម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ ដល់និស្សិតកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សា...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































