របៀបឆ្លើយតបបែបវិជ្ជមានជាមួយបុគ្គលដែលមានអកប្បកិរិយាក្រពុល (Toxic Behavior)

អកប្បកិរិយាពុល ឬតុកសិក (Toxic behavior) បណ្តាលមកពីកត្តាជាច្រើនរួមផ្សំ ហើយក៏មិនឆ្លុះបញ្ចាំងថាបុគ្គលនោះមានបំណងមិនល្អទាំងស្រុងទោះទេ ព្រោះវាជាប់ទាក់ទងនឹងសុខភាពផ្លូវចិត្ត។  តាមគេហទំព័រ Healthline បានបង្ហាញគន្លឹះមួយចំនួនដើម្បីដោះសា្រយ ឬឆ្លើយតបនឹងបុគ្គលមានអកប្បកិរិយាទាំងនោះដូចតទៅ៖

១.គេចចេញពីអន្ទាក់ ៖ មនុស្សមួយចំនួនដែលមានអកប្បកិរិយាពុល មាននិន្នាការបង្ហាញថា ខ្លួនគេផ្ទាល់ជាជនរងគ្រោះគ្រប់ពេលគ្រប់វេលា ទោះបីជាហេតុការណ៍នោះបង្កឡើងដោយថ្វីដៃរបស់គេក៏ដោយ។ ជាងនោះទៅទៀតគេអាចនឹងស្ដីបន្ទោសអ្នកដទៃនូវអ្វីដែលគេបានសាងមិនល្អទៀតផង។ បើអ្នកនៅតែបង្ហាញភាពរីករាយ ព្រោះតែមិនចង់ឱ្យមានការខឹងស្អប់គ្នា នោះអាចជាមិនមែនជម្រើសល្អទេ! ព្រោះពួកគេនឹងយល់ថា អ្នកកំពុងតែយល់ស្របនឹងគំនិតគេដែរ ហើយពួកគេនៅតែបន្តធ្វើបែបនេះដដែលៗទៅកាន់អ្នកផ្សេង។ ជំនួយមកវិញ អ្នក​ត្រូវ​បង្ហាញនូវអ្វីដែលអ្នកមិនពេញចិត្តប្រកបដោយក្ដីមេត្តា និងការគោរពឱ្យបានច្រើន។ ឧទាហរណ៍ អ្នកអាចនិយាយបានថា «សម្រាប់ខ្ញុំហាក់មានការយល់ឃើញអំពីបញ្ហានោះខុសពីអ្នកបន្ដិច», បន្ទាប់មកពន្យល់នូវអ្វីដែលបានកើត និងប្រកាន់ភ្ជាប់នូវ​ការពិតជានិច្ច ដោយគ្មានការបំភ័ន្ត ឬចោទប្រកាន់ណាមួយឡើយ។

២.មិនចូលរួមជាមួយ ៖ បុគ្គលដែលចូលចិត្តបន្ទោសអ្នកដទៃ តែងតែមានរឿងថ្មីៗទាក់ទងនឹងភាពអយុត្តិធម៌ ឬភាពលម្អៀងណាមួយចំពោះខ្លួនគេជានិច្ច។ ដើម្បីការពារខ្លួនអ្នកពីស្ថានការណ៍នេះ  អ្នកអាចឆ្លើយតបនៅប្រយោគសាមញ្ញៗយ៉ាងដូច្នោះថា «សោកស្ដាយ ដែលអ្នកយល់ឃើញបែបនោះ» បន្ទាប់មកចាកចេញ។ ហើយបើមិនចាំបាច់ទេកុំបន្តវែកញ៉ែករកខុសត្រូវ ទាំងដែលគ្មានជនទី៣មកធ្វើសាក្សី ព្រោះវាពុំចំណេញអ្វីដល់អ្នកឡើយ។

៣. សង្កេតស្ថានភាពអារម្មណ៍ដែលគេផ្តល់ឱ្យ ៖ កាលដែលមានចំណេះដឹងស្គាល់អំពីអកប្បកិរិយាពុល (Toxic Behavior) វាអាចធ្វើឱ្យអ្នកងាយស្រួលក្នុងការរកវីធីដោះស្រាយបានកាន់តែលឿន។ ជាទូទៅ មានម្តងម្កាលមនុស្សបានប្រើប្រាស់ប្រយោគដែលឈ្លើយ ឬប្រយោគធ្វើឱ្យឈឺចាប់ទាំងមិនបានតំាងចិត្តនោះទេ ព្រោះមិនមាននរណាម្នាក់មានអារម្មណ៍ល្អគ្រប់ពេលនោះឡើយ ដូច្នេះត្រង់ចំណុចនេះមិនអាចនិយាយបានថា គេជាបុគ្គលមានអកប្បកិរិយាពុលបានឡើយ។ យ៉ាងណាមិញ ដើម្បីឱ្យជាក់កាន់តែច្បាស់ត្រូវដាក់ជាសំណួរ ហើយសួរមកកាន់ខ្លួនឯងវិញដូចជា តើសកម្មភាពអវិជ្ជមានទាំងនោះកើតមានជារឿយៗដែរឬទេ និងកើតដោយចេតនា ឬអចេតនា? តើពួកគេបានសុំទោសដោយសុទ្ធចិត្ត ឬក៏ទទួលកំហុសនូវ​អ្វីដែលបានធ្វើដែរឬទេ? សូមកំណត់សម្គាល់ពីរបៀបដែលគេនិយាយ និងផលប៉ះពាល់ទៅកាន់ស្មារតីអ្នក ដើម្បីថ្លឹងថ្លែង។

៤. និយាយត្រង់ៗតែម្តង ៖ បុគ្គលដែលមានអកប្បកិរិយាពុល ពួកគេមានសមត្ថភាពនិយាយពន្លើសនៅក្រោយខ្នង និងពូកែបង្កើតស្ថានការណ៍ប្រៀបបាននឹងឆាកល្ខោន ពេលខ្លះគេក៏មិនបានដឹងដែរថា តើអ្វីដែលគេបានធ្វើនោះ វាប៉ះពាល់ទៅកាន់អ្នកដទៃកម្រិតណានោះទេ។ ដូច្នេះកាលដែលបើកឱកាស ដើម្បីជជែកសន្ទនាអាចជួយឱ្យពួកគេបានដឹងថា អ្វីដែលគេបានធ្វើកន្លងមកជារឿងដែលមិនអាចទទួលយកបានឡើយ។ ដើម្បីឱ្យស្ថានភាពនេះស្ថិតនៅចំណុចកណ្តាល ឬឈានទៅរកដំណោះស្រាយបាន សូមប្រាប់ពីអារម្មណ៍ពិតរបស់អ្នក ដោយមិនបង្កប់នូវពាក្យចោទប្រកាន់ ឬការបន្ទោសគ្នា។

៥.ផ្តល់មេត្តាប៉ុន្តែកុំព្យាយាមកែតម្រូវ៖ អ្នកប្រហែលជាចង់ជួយមនុស្សដែលអ្នកកំពុងបារម្ភ អាណិតស្រឡាញ់ ទើបមិនអាចផាត់បុគ្គលប្រភេទនោះចេញពីជីវិតបាន។ ក្នុងដំណាក់កាលបែបនេះ អ្នកគ្រាន់តែផ្តល់ក្ដីមេត្តាក៏គ្រប់គ្រាន់ណាស់ទៅហើយ សូមកុំព្យាយាមផ្លាស់ប្តូរ។ ព្រោះនៅទីបញ្ចប់មានតែខ្លួនគេម្នាក់ប៉ុណ្ណោះ ដែលអាចជ្រើសរើស និងមានការប្តេជ្ញាចិត្តក្នុងការកែប្រែបាន។ កាលដែលជួយនរណាម្នាក់ឱ្យមានការផ្លាស់ប្តូរទាំងដែលខ្លួនគេមិនទាន់បានត្រៀមខ្លួនរួចរាល់ វាមិនត្រឹមតែ ពុំទទួលបានប្រសិទ្ធភាពនោះទេ ប៉ុន្តែវាបានធ្វើឱ្យសភាពផ្លូវចិត្តរបស់អ្នកកាន់តែមិនល្អនៅថ្ងៃអនាគត។

៦.និយាយថាទេ ហើយដើរចេញ៖ ការបដិសេធអ្វីមួយវាពិតជាពិបាកសម្រាប់មនុស្សដែលមានចិត្តឆាប់អាណិតអ្នកដទៃ ប៉ុន្តែបើអ្នកសម្រេចចិត្តនិយាយថាទេហើយ សូមកុំកែប្រែឱ្យសោះ។ អាចថាវាជាការប្រកួតប្រជែងនឹងខ្លួនឯងផងដែរ គឺដើម្បីរៀនទប់ទល់ចិត្តជាមួយនឹងកាយវិការដែលបុគ្គលមានអកប្បកិរិយាពុល(Toxic Behaver) ព្យាយាមធ្វើឱ្យអ្នកអាណិតទៅកាន់ពួកគេ។ អ្នកនឹងទទួលបានផលវិជ្ជមានប្រសិនបើអាចឆ្លងកាត់ដំណាក់កាលនេះបាន។ ព្រោះពេលដែល អ្នកក្លាហានគ្រប់គ្រាន់ ក្នុងការបដិសេធរាល់សកម្មភាពដែលធ្វើឱ្យអ្នកខ្វះផាសុខភាព នោះវាធ្វើឱ្យអ្នកលូតទៅកាន់ដំណាក់កាលមួយស្រាលខ្លួនជាងមុន ដែលវាអាចសម្រួលដល់ផលិតភាពកិច្ចការប្រចាំថ្ងៃផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...