៤ចំណុចដែលមិនគួរប្រញាប់ធ្វើភ្លាមៗក្រោយភ្ញាក់ពីដំណេក

ភ្ញាក់ពីដំណេកភ្លាម គ្រប់គ្នាសុទ្ធតែត្រូវការថាមពល ដើម្បីបង្កើនផលិតភាពសម្រាប់ថ្ងៃថ្មី ។ ទន្ទឹមគ្នានឹងក្ដីរពឹងបែបនេះ មានបុគ្គលមួយចំនួន បានប្រព្រឹត្តិសកម្មភាពដែលបង្កផលប៉ះពាល់ ក្នុងការទាញយកនូវសមិទ្ធផលពីការងារ ឬក៏ការសិក្សា។ សកម្មភាពទាំងនោះ មានដូចជា ទាញកែវផឹកកាហ្វេទាំងពោះទទេ ងូតទឹកក្តៅ អាហារពេលព្រឹកមិនល្អ ឬញ៉ាំអាហារលឿនពេក ហើយពេលខ្លះក្រោកភ្លាម គិតអំពីការងារដែលនៅសល់ រួចក៏បណ្តាលឱ្យអារម្មណ៍មិនល្អកើតមាន។ តាមរយៈគេហទំព័រ India.com បានបង្ហាញសកម្មភាព៤ចំណុចដែលមិនគួរប្រញាប់ធ្វើភ្លាមៗក្រោយភ្ញាក់ពីដំណេក។

១. ពិសាកាហ្វេ ៖ ភារកិច្ចដំបូងសម្រាប់អ្នកមានទម្លាប់ពិសាកាហ្វេគឺ ទាញកែវកាហ្វេមកទទួលទានក្រោយភ្ញាក់ពីដំណេក, ទម្លាប់បែបនេះ គួរជៀសវាង ដោយការទាញកែវទឹកមកទទួលទានជំនួសវិញ។ តាមរយៈការគិត ឬអ្នកទម្លាប់ញ៉ាំកាហ្វេ ពួកគាត់អាចនឹងគិតថា ការទាញកែវកាហ្វេមកទទួលទាន គឺជាកិច្ចការចាំបាច់ ប៉ុន្តែជាក់ស្ដែង សុខភាពរាងកាយមិនត្រូវការបែបនេះទេ។

ការហ្វេអាចនឹងមានភាពចាំបាច់នៅក្នុងករណីដែលចាប់ផ្តើមអង្គុយធ្វើការបានយ៉ាងហោចណាស់៣០នាទី។ មួយវិញទៀត ពេលវេលាសមស្របដែលគួរទទួលទានកាហ្វេគឺនៅម៉ោង៩និង៣០នាទីព្រឹក ។

២. ងូតទឹកក្ដៅ ៖ ទឹកក្តៅអាចបន្ធូរអារម្មណ៍បានដែរ ប៉ុន្តែសម្រាប់ពេលព្រឹកការងូតទឹកក្តៅបង្កនូវការបន្ធូរអារម្មណ៍ក្នុងសភាពមួយដែលលើសខុសពីតម្រូវការនៃសុខភាពរាងកាយ។ ផ្ទុយទៅវិញការងូតទឹកត្រជាក់​នៅពេលព្រឹកជាកត្តានាំឱ្យផលិតភាពកើនឡើងទៅវិញ។

៣. ទទួលទានអាហារពេលព្រឹកមិនល្អ ៖ ការញ៉ាំអាហារតិចតួចមិនមានជីវជាតិចិញ្ចឹមទៅកាន់រាងកាយ ជំរុញឱ្យថាមពលបំពេញកិច្ចការ ក៏ថមថយទៅតាមនោះដែរ។ អាហារពេលព្រឹកគួរតែមាន ស៊ុត គ្រាប់ធញ្ញជាតិ ទឹកដោះគោស្រស់ និងអាហារដទៃទៀតដែលផ្តល់នូវ វិតាមីន ឬប្រូតេអ៊ីន។

៤. គិតអំពីការងារដែលមិនទាន់បញ្ចប់ ៖ ខួរក្បាលមានភាពស្រឡះល្អ គឺជារឿងចំបាច់នៅពេលព្រឹក ដូច្នេះ អ្វីដែលគួរធ្វើ គឺ រក្សាការគិតឱ្យស្ថិតក្នុងដែនមួយមានភាពវិជ្ជមាន ដោយការកាត់បន្ថយសកម្មភាព ដែលនាំឱ្យអារម្មណ៍មិនល្អ ។ ចំណែកឯការងារដែលនៅសល់ គួរគិតមកវិញថា យើងនៅមានពេលពេញមួយថ្ងៃបន្ថែមក្នុងការបញ្ចប់វា និងមានឱកាសក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ជាបន្តបន្ទាប់។ ទម្លាប់គិតវិជ្ជមាននៅពេលព្រឹក ជាចំណែកសំខាន់ ក្នុងការបណ្តុះនូវផ្នត់គំនិតល្អៗ ក្នុងវិថីវែងឆ្ងាយ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...