ភ្នំពេញ៖ មនុស្សម្នាក់ៗមានដើមទុនពេលវេលាម្ភៃបួនម៉ោងស្មើគ្នាសម្រាប់ធ្វើកិច្ចការជាច្រើនក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ទន្ទឹមគ្នានេះថាមពលនៃរាងកាយ និងថាមពលចិត្តអាចជំរុញមនុស្សឱ្យធ្វើរឿងរ៉ាវជោគជ័យជាច្រើនដូចក្តីស្រមៃដែលខ្លួនបានរំពឹងទុក។ ដើម្បីឱ្យបំណងនេះបានសម្រេចយុវជនគួរអភិវឌ្ឍខ្លួនលើសមត្ថភាពផ្ទាល់ខ្លួន ទម្លាប់និងអត្តចរិក កសាងកេរ្តិ៍ឈ្មោះ និងកសាងបណ្តាញទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ។ នេះជាការលើកឡើងរបស់លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting និងជាអនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា។

ទី១. វិនិយោគទៅលើសមត្ថភាព៖ ការវិនិយោគទៅលើសមត្ថភាពសំដៅលើការវិនិយោគទៅលើចំណេះដឹងនិងជំនាញរបស់យុវជនឱ្យកាន់តែប្រសើរ។ ប្រសិនបើក្នុងវ័យសិក្សាសិស្ស-និស្សិតត្រូវចំណាយពេលវេលាទៅលើការសិក្សារៀនសូត្រឱ្យខ្លាំងក្លា ត្រូវមានចំណេះដឹងទូលំទូលាយ និងកំណត់គោលដៅការងារឱ្យបានសមស្របនឹងចំណេះដឹង។ យុវជនត្រូវពង្រឹងសមត្ថភាពជំនាញ និងបន្តរៀនពីចំណេះដឹងថ្មីៗបន្ថែមពីការងារ។
ទី២. ទម្លាប់និងអត្តចរិកល្អ ៖ យុវជនត្រូវជាមនុស្សមានជំនឿត្រឹមត្រូវ និងជឿលើអ្វីដែលល្អ ហើយកុំយកខ្លួនទៅភ្ជាប់ជាមួយរឿងដែលអវិជ្ជមាន។ ប្រសិនបើយើងអនុវត្តបានអាចចាត់ទុកថាជាបុគ្គលមានអត្តចរិកល្អ។
“កុំយកខ្លួនទៅភ្ជាប់ជាមួយរឿងដែលអវិជ្ជមានច្រើនពេក ព្យាយាមកសាងជំនឿវិជ្ជមានរបស់ខ្លួនឱ្យបានច្រើន ធ្វើការងារដោយយកចិត្តទុកដាក់ ដោយការទទួលខុសត្រូវខ្ពស់ “
លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting
ទី៣. កេរ្តិ៍ឈ្មោះ ៖ យុវជនធ្វើយ៉ាងណាត្រូវកសាងកេរ្ដិ៍ឈ្មោះឱ្យបានល្អនៅក្នុងការងារនិងសង្គម។ គ្រប់ពេលវេលាទាំងអស់សុទ្ធតែអាចចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះ ដោយការខិតខំរៀនសូត្រឱ្យបានពូកែ បំពេញការងារឱ្យបានល្អ និងកសាងស្នាដៃល្អបន្សល់ទុកសម្រាប់ពេលដែលបញ្ចប់ការងារ។ ទន្ទឹមគ្នានេះត្រូវចំណាយពេលវេលាឱ្យមានប្រយោជន៍ ត្រូវខិតខំប្រឹងកសាងកេរ្ដិ៍ឈ្មោះឱ្យបានល្អ នៅពេលគេស្គាល់ឈ្មោះ គេកោតសរសើរ និងគោរពដល់សេចក្ដីល្អ។
ទី៤. មិត្តភក្ដិ និងបណ្ដាញទំនាក់ទំនង ៖ ការបង្កើតបានមិត្តភក្តិល្អ និងទំនាក់ទំនងល្អអាចជួយយុវជនបានច្រើននៅក្នុងការរៀនសូត្រ និងការងារ។ ប្រសិនបើមានមិត្តភក្តិ និងបណ្ដាញទំនាក់ទំនងមិនល្អ អាចនាំឱ្យយុវជនក្លាយខ្លួនជាមនុស្សមិនល្អទៅតាមនោះដែរ។ កសាងបណ្ដាញទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមិនអាចចេះតែបង្កើតឡើងនោះទេ ប្រសិនអ្នកជាអ្នករៀនត្រូវទំនាក់ទំនងជាមួយអ្នករៀន ប្រសិនបើជាអ្នករកស៊ីត្រូវទំនាក់ទំនងជាមួយអ្នករកស៊ីដូចគ្នា៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2026
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅប្រទេសចិនចំនួន ៦៥នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/11/2024
ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើសនិស្សិតចំនួន ៦៥នាក់ ដើម្បីទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/02/2023
អាហារូបករណ៍អូស្ដ្រាលីសម្រាប់ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់ការស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































