ភ្នំពេញ៖ កំហុសអក្ខរាវិរុទ្ធក្នុងសំណេរភាសាខ្មែរ កើតឡើងជារឿយៗដោយសារកត្តាសំណេរពាក្យខ្មែរ កត្តាកំហុសបច្ចេកទេសកុំព្យូទ័រ កត្តាអ្នកសរសេរ និងមិនទាន់មានក្បួនសរសេរស្តង់ដារច្បាស់លាស់ ។ មូលហេតុទាំងនេះ នាំឱ្យសាធារណជនមួយចំនួនយល់ថា ពាក្យខ្មែរពិបាកសរសេរ ពិបាកបែងចែកពាក្យកម្ចីពីបាលី-សំស្រ្កឹត និងពាក្យខ្មែរសុទ្ធ ហើយបញ្ហាកំហុសអក្ខរាវិរុទ្ធកើតមានឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ។ នេះជាការលើកឡើងរបស់លោក គេន រង្សី សាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

១. កត្តាសំណេរពាក្យខ្មែរ ៖ សំណេរពាក្យទាំងពាក្យកម្ចីទាំងពាក្យខ្មែរសុទ្ធ សុទ្ធតែមានវត្តមានអក្សរស្ងាត់ជាឧបសគ្គ និងជាមូលហេតុចម្បងដែលនាំឱ្យកើតមានកំហុសអក្ខរាវិរុទ្ធ ។ អក្សរស្ងាត់នេះពុំមានប្រកបសូរ តែមានវត្តមានក្នុងសំណេរពាក្យ ។ កាលណាយល់មិនច្បាស់ពីអក្សរស្ងាត់ មិនចងចាំសំណេរពាក្យបានច្រើនទាំងពាក្យខ្មែរសុទ្ធទាំងពាក្យកម្ចីពីបរទេសអាចនាំទៅរកកំហុសឆ្គងអក្ខរាវិរុទ្ធ ។
២. កត្តាកំហុសបច្ចេកទេសកម្មវិធីកុំព្យូទ័រ ៖ ត្រង់ចំណុចនេះកំហុសអក្ខរាវិរុទ្ធកើតឡើងដោយអចេតនានៅពេលអ្នកសរសេរអត្ថបទ ឬរៀបរៀងសៀវភៅបានពិនិត្យរួចរក្សាទុកនៅក្នុងកុំព្យូទ័រ ប៉ុន្តែមានលោតតួព្យញ្ជានៈ ឬស្រៈនៅពេលក្រោយជាដើម ។ កំហុសអក្ខរាវិរុទ្ធកើតឡើងញឹកញាប់ដោយសារបច្ចេកទេសកុំព្យូទ័រមានបញ្ហា ប៉ុន្តែទោះជាយ៉ាងនេះក្ដី ករណីឃើញកំហុសអក្ខរាវិរុទ្ធកើតឡើងត្រូវប្រញាប់កែប្រែ ឬសរសេរឱ្យបានត្រឹមត្រូវឡើងវិញ ។
៣. កត្តាអ្នកសរសេរ ៖ កំហុសអក្ខរាវិរុទ្ធកើតដោយចេតនារបស់អ្នកសរសេរផ្ទាល់ ដោយសារអ្នកសរសេរមិនសូវចេះពាក្យ ចាំសំណេរពាក្យមិនបានច្រើន សរសេរខ្ជីខ្ជា និងមិនសូវឱ្យតម្លៃលើសំណេរពាក្យជាដើម ។ ចំណុចនេះធ្វើឱ្យអ្នកសរសេរមួយចំនួនយល់ថា ពាក្យខ្មែរពិបាកសរសេរ ពិបាកចាំអក្ខរាវិរុទ្ធ ហើយឈានទៅដល់ការប្រើសំណេរអក្សរឡាតាំងមកជំនួសអក្សរខ្មែរ ដោយសារមិនចាំបាច់យកចិត្តទុកដាក់ពីអក្ខរាវិរុទ្ធខ្មែរត្រូវសរសេរបែបណា និងចង់គេចពីសំណេរអក្ខរាវិរុទ្ធខ្មែរជាដើម ។
៤. កត្តាមិនទាន់មានក្បួនសរសេរស្ដង់ដារ ៖ បច្ចុប្បន្នសំណេរពាក្យខ្មែរត្រូវយកតាមអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ ដែលបោះពុម្ពគ្រាទី៥ នៅឆ្នាំ១៩៦៧ ជាគោល ។ យ៉ាងណាមិញ អក្ខរាវិរុទ្ធដែលមាននៅក្នុងវចនានុក្រមខ្មែរនេះ មិនទាន់គ្របដណ្ដប់សំណេរពាក្យខ្មែរទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងភាសាខ្មែរសព្វថ្ងៃបានទេ ដោយសារមានពាក្យថ្មីៗកើតមានច្រើន ដែលពុំទាន់កំណត់អក្ខរាវិរុទ្ធជាផ្លូវការនៅឡើយ ។ កន្លងមកអក្ខរាវិរុទ្ធមួយចំនួនដែលបានកំណត់រួចហើយនៅក្នុងវចនានុក្រមខ្មែរ នៅមានបញ្ហាប្រឈមកើតឡើង ពិសេសរវាងសំណេរពាក្យតាមបែបរាយព្យាង្គនិងសំណេរពាក្យតាមបែបតំរួតព្យាង្គ ដែលអាចបញ្ជាក់បានថា សំណេរពាក្យខ្មែរពុំទាន់មានឯកភាពគ្នានិងពុំទាន់មានក្បួនសរសេរស្តង់ដារនៅឡើយ ។
“ដើម្បីកាត់បន្ថយកំហុសអក្ខរាវិរុទ្ធខ្មែរដោយឈរលើស្មារតីជាតិនិយម គឺត្រូវឱ្យតម្លៃទៅលើភាសាជាតិ ទោះរៀនឯកទេសអ្វីក៏ដោយ អ្នកសរសេរត្រូវសរសេរពាក្យខ្មែរឱ្យបានត្រឹមត្រូវ ទោះមួយពាក្យ មួយល្បះ ឬមួយអត្ថបទ ទោះក្នុងផ្លូវការឬក្រៅផ្លូវការក៏ដោយ ។ សាធារណជនគួរព្យាយាមអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនការចងចាំអំពីសំណេរពាក្យខ្មែរ ។ ឪពុកម្ដាយគួរឆ្លៀតពេលបង្ហាត់បង្រៀនកូនបន្ថែមនៅផ្ទះ ពិសេសការសរសេរតាមអាន ”
លោក គេន រង្សី សាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោកសាស្រ្ដចារ្យ គេន រង្សី បានបញ្ជាក់បន្ថែមថា វិធានការចម្បងៗដែលអាចនាំឱ្យជៀសវាងកំហុសអក្ខរាវិរុទ្ធ គេត្រូវសិក្សាស្រាវជ្រាវសំណេរពាក្យខ្មែរបច្ចុប្បន្ន កំណត់ក្បួនសរសេរដោយផ្អែកទៅលើគោលការណ៍ជាក់លាក់ណាមួយ ដូចជាគោលការណ៍ឫសគល់ពាក្យ គោលការណ៍សំណូរ គោលការណ៍សម្ព័ន្ធរូបសព្ទ ឬគោលការណ៍សម្ព័ន្ធសញ្ញាព្យាង្គជាដើម ។ បន្ទាប់មកកំណត់អក្ខរាវិរុទ្ធពាក្យ និងរៀបចំចងក្រងវចនានុក្រមឡើង ។ លើសពីនេះក្រសួងអប់រំ យុវជន និងកីឡា គួរបញ្ជ្រាបចំណេះដឹងអំពីសំណេរពាក្យខ្មែរទៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់បឋមសិក្សា ដល់មធ្យមសិក្សា និងបង្វឹកក្មេងៗឱ្យសរសេរតាមអានឱ្យបានច្រើនតាមលទ្ធភាព ជាពិសេសនៅកម្រិតបឋមសិក្សា ។ ក្រៅពីនេះអ្នកដែលមានឯកទេសខាងព័ត៌មានវិទ្យាគួរកែសម្រួលប្រព័ន្ធយូនីកូដខ្មែរឱ្យស្របតាមកម្មវិធីកុំព្យូទ័រនិងបង្កើតកម្មវិធីកែអក្ខរាវិរុទ្ធខ្មែរប្រកបដោយគុណភាព ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។
ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 30/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at
អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅសិក្សានៅប្រទេសតួគី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2023
កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...
អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/07/2023
មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។





























