លោក គេន រង្សី បង្ហាញមូលហេតុបួនចំណុចនាំឱ្យមានកំហុសអក្ខរាវិរុទ្ធក្នុងភាសាខ្មែរ

ភ្នំពេញ៖ កំហុសអក្ខរាវិរុទ្ធក្នុងសំណេរភាសាខ្មែរ កើតឡើងជារឿយៗដោយសារកត្តាសំណេរពាក្យខ្មែរ កត្តាកំហុសបច្ចេកទេសកុំព្យូទ័រ កត្តាអ្នកសរសេរ និងមិនទាន់មានក្បួន​សរសេរស្តង់ដារច្បាស់លាស់ ។ មូលហេតុទាំងនេះ នាំឱ្យសាធារណជនមួយចំនួនយល់ថា ពាក្យខ្មែរពិបាកសរសេរ ពិបាកបែងចែកពាក្យកម្ចីពីបាលី-សំស្រ្កឹត និងពាក្យខ្មែរសុទ្ធ ហើយបញ្ហាកំហុសអក្ខរាវិរុទ្ធកើតមានឡើងជាបន្តបន្ទាប់ឥតឈប់ឈរ ។ នេះជាការលើកឡើងរបស់លោក គេន រង្សី សាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

១. កត្តាសំណេរពាក្យខ្មែរ ៖ សំណេរពាក្យទាំងពាក្យកម្ចីទាំងពាក្យខ្មែរសុទ្ធ សុទ្ធតែមានវត្តមានអក្សរស្ងាត់ជាឧបសគ្គ និងជាមូលហេតុចម្បងដែលនាំឱ្យកើតមានកំហុសអក្ខរាវិរុទ្ធ ។ អក្ស​រស្ងាត់នេះពុំមានប្រកបសូរ តែមានវត្តមានក្នុងសំណេរពាក្យ ។ កាលណាយល់មិនច្បាស់ពីអក្សរស្ងាត់ មិនចងចាំសំណេរពាក្យបានច្រើនទាំងពាក្យខ្មែរសុទ្ធទាំងពាក្យកម្ចីពីបរទេសអាចនាំទៅរកកំហុសឆ្គងអក្ខរាវិរុទ្ធ ។

២.  កត្តាកំហុសបច្ចេកទេសកម្មវិធីកុំព្យូទ័រ ៖ ត្រង់ចំណុចនេះកំហុសអក្ខរាវិរុទ្ធកើតឡើងដោយអចេតនានៅពេលអ្នកសរសេរអត្ថបទ ឬរៀបរៀងសៀវភៅបានពិនិត្យរួចរក្សាទុកនៅក្នុងកុំព្យូទ័រ ប៉ុន្តែមានលោតតួព្យញ្ជានៈ ឬស្រៈនៅពេលក្រោយជាដើម ។ កំហុសអក្ខរាវិរុទ្ធកើតឡើងញឹកញាប់ដោយសារបច្ចេកទេសកុំព្យូទ័រមានបញ្ហា ប៉ុន្តែទោះជាយ៉ាងនេះក្ដី ករណីឃើញកំហុសអក្ខរាវិរុទ្ធកើតឡើងត្រូវប្រញាប់កែប្រែ ឬសរសេរឱ្យបានត្រឹមត្រូវឡើងវិញ ។

៣. កត្តាអ្នកសរសេរ ៖ កំហុសអក្ខរាវិរុទ្ធកើតដោយចេតនារបស់អ្នកសរសេរផ្ទាល់ ដោយសារអ្នកសរសេរមិនសូវចេះពាក្យ ចាំសំណេរពាក្យមិនបានច្រើន សរសេរខ្ជីខ្ជា និងមិនសូវឱ្យ​ត​ម្លៃ​​លើសំណេរពាក្យជាដើម ។ ចំណុចនេះធ្វើឱ្យអ្នកសរសេរមួយចំនួនយល់ថា ពាក្យខ្មែរពិបាកសរសេរ ពិបាកចាំអក្ខរាវិរុទ្ធ ហើយឈានទៅដល់ការប្រើសំណេរអក្សរឡាតាំងមកជំនួសអក្សរខ្មែរ ដោយសារមិនចាំបាច់យកចិត្តទុកដាក់ពីអក្ខរាវិរុទ្ធខ្មែរត្រូវសរសេរបែបណា និងចង់គេចពីសំណេរអក្ខរាវិរុទ្ធខ្មែរជាដើម ។

៤. កត្តាមិនទាន់មានក្បួនសរសេរស្ដង់ដារ ៖ បច្ចុប្បន្នសំណេរពាក្យខ្មែរត្រូវយកតាមអក្ខរាវិរុទ្ធក្នុងវចនានុក្រមខ្មែរ ដែលបោះពុម្ពគ្រាទី៥ នៅឆ្នាំ១៩៦៧ ជាគោល ។ យ៉ាងណាមិញ អក្ខ​រា​វិរុទ្ធដែលមាននៅក្នុងវចនានុក្រមខ្មែរនេះ មិនទាន់គ្របដណ្ដប់សំណេរពាក្យខ្មែរទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងភាសាខ្មែរសព្វថ្ងៃបានទេ ដោយសារមានពាក្យថ្មីៗកើតមានច្រើន ដែលពុំទាន់កំណត់អក្ខរាវិរុទ្ធជាផ្លូវការនៅឡើយ ។ កន្លងមកអក្ខរាវិរុទ្ធមួយចំនួនដែលបានកំណត់រួចហើយនៅក្នុងវចនានុក្រមខ្មែរ នៅមានបញ្ហាប្រឈមកើតឡើង ពិសេសរវាងសំណេរពាក្យតាមបែបរាយព្យាង្គនិងសំណេរពាក្យតាមបែបតំរួតព្យាង្គ ដែលអាចបញ្ជាក់បានថា សំណេរពាក្យខ្មែរពុំទាន់មានឯកភាពគ្នានិងពុំទាន់មានក្បួនសរសេរស្តង់ដារនៅឡើយ ។

“ដើម្បីកាត់បន្ថយកំហុសអក្ខរាវិរុទ្ធខ្មែរដោយឈរលើស្មារតីជាតិនិយម គឺត្រូវឱ្យតម្លៃទៅលើភាសាជាតិ ទោះរៀនឯកទេសអ្វីក៏ដោយ អ្នកសរសេរត្រូវសរសេរពាក្យខ្មែរឱ្យបានត្រឹមត្រូវ ទោះមួយពាក្យ មួយល្បះ ឬមួយអត្ថបទ ទោះក្នុងផ្លូវការឬក្រៅផ្លូវការក៏ដោយ ។ សាធារណជនគួរព្យាយាមអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើនការចងចាំអំពីសំណេរពាក្យខ្មែរ ។ ឪពុកម្ដាយគួរឆ្លៀតពេលបង្ហាត់បង្រៀនកូនបន្ថែមនៅផ្ទះ ពិសេសការសរសេរតាមអាន ”

លោក គេន រង្សី សាស្ត្រាចារ្យដេប៉ាតឺម៉ង់អក្សរសាស្រ្ដខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកសាស្រ្ដចារ្យ គេន រង្សី  បានបញ្ជាក់បន្ថែមថា វិធានការចម្បងៗដែលអាចនាំឱ្យជៀសវាងកំហុសអក្ខរាវិរុទ្ធ គេត្រូវសិក្សាស្រាវជ្រាវសំណេរពាក្យខ្មែរបច្ចុប្បន្ន កំណត់ក្បួនសរសេរដោយផ្អែកទៅលើគោលការណ៍ជាក់លាក់ណាមួយ ដូចជាគោលការណ៍ឫសគល់ពាក្យ គោលការណ៍សំណូរ គោលការណ៍សម្ព័ន្ធរូបសព្ទ ឬគោលការណ៍សម្ព័ន្ធសញ្ញាព្យាង្គជាដើម ។ បន្ទាប់មកកំណត់អក្ខរាវិរុទ្ធពាក្យ និងរៀបចំចងក្រងវចនានុក្រមឡើង ។ លើសពីនេះក្រសួងអប់រំ យុវជន និងកីឡា គួរបញ្ជ្រាបចំណេះដឹងអំពីសំណេរពាក្យខ្មែរទៅក្នុងកម្មវិធីសិក្សាចាប់ពីថ្នាក់បឋមសិក្សា ដល់មធ្យមសិក្សា និងបង្វឹកក្មេងៗឱ្យសរសេរតាមអានឱ្យបានច្រើនតាមលទ្ធភាព ជាពិសេសនៅកម្រិតបឋមសិក្សា ។ ក្រៅពីនេះអ្នកដែលមានឯកទេសខាងព័ត៌មានវិទ្យាគួរកែសម្រួលប្រព័ន្ធយូនីកូដខ្មែរឱ្យស្របតាមកម្មវិធីកុំព្យូទ័រនិងបង្កើតកម្មវិធីកែអក្ខរាវិរុទ្ធខ្មែរប្រកបដោយគុណភាព ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...