ភ្នំពេញ – ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ មានដូចជា សកម្មភាពលួងលោមកុមារតាមប្រព័ន្ធអនឡាញ ការបង្ហាញរូបភាពពាក់ព័ន្ធផ្លូវភេទដល់កុមារ ការគំរាមកំហែងខាងផ្លូវភេទដល់កុមារ និងការកេងប្រវ័ញ្ចលើកុមារតាមរយៈការផ្សាយរូបភាពកុមារផ្ទាល់លើប្រព័ន្ធអនឡាញ ។ នេះបើតាមការលើកឡើងរបស់លោក សំនៀង សីលា នាយកប្រតិបត្តិអង្គការ APLE Cambodia ក្នុងសិក្ខាសាលាស្ដីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនាព្រឹកថ្ងៃចន្ទនេះ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

លោក សំនៀង សីលា នាយកប្រតិបត្តិអង្គការ APLE Cambodia មានប្រសាសន៍ថា ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិតមាននៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៥ តាមរយៈរូបភាពលួងលោមកុមារតាមប្រព័ន្ធអនឡាញ ដែលជាចំណុចចាប់ផ្ដើមមួយឈានទៅរកទំនាក់ទំនងកេងប្រវ័ញ្ចគ្រប់រូបភាពដទៃទៀត ។ លោក សំនៀង សីលា បានបន្តថា ជាទូទៅ ការលួងលោមកើតឡើងចំពោះយុវជននិងកុមារវ័យក្មេងពីជនមានចំណង់ផ្លូវភេទទាក់ទាញតាមរយៈកម្មវិធី ឬវេទិកាបច្ចេកវិទ្យា តាមបណ្ដាញសង្គម និងកម្មវីធីហ្គេមដែលកុមារចូលចិត្តលេង ។
នាយកប្រតិបត្តិអង្គការ APLE Cambodia បានឱ្យដឹងទៀតថា រូបភាពទាំងឡាយណាដែលបង្ហាញអំពីកេរ្តិ៍ភេទកុមារ សកម្មភាពរួមភេទជាមួយកុមារ ហៅថាសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ ហើយបច្ចុប្បន្នទម្រង់រំលោភបំពាននេះកើតមានច្រើនជាងគេដែលសកលលោកកំពុងព្រួយបារម្ភ ។
លោក សំនៀង សីលា បញ្ជាក់បន្តថា ជនល្មើសគំរាមកំហែងផ្លូវភេទនឹងគំរាមកុមារតាមរយៈរូបភាពអាសអាភាសដែលគេបានថតទុក ។ លើសពីនេះ ជនល្មើស ទាមទារឱ្យកុមារបន្តសកម្មភាពផ្លូវភេទទៅមុខទៀត បើទោះជាកុមារចង់ឬមិនចង់ កុមារត្រូវបង្ខំចិត្តយល់ព្រមព្រោះមានភាពភ័យខ្លាច ។ ទន្ទឹមនឹងនេះ ការគំរាមខាងផ្លូវភេទលើកុមារអាចកើតឡើងក្នុងរយៈពេលខ្លី ឬរយៈពេលយូរ ឬលក់ដូរកុមារទៅឱ្យជនប្រព្រឹត្តបទល្មើសដទៃទៀតទៅតាមចំណង់របស់អ្នកប្រព្រឹត្ត ។ ដោយឡែក បើការគំរាមកំហែងផ្លូវភេទកើតឡើងចំពោះយុវជនវិញ ភាគច្រើនជាសកម្មភាពគំរាមយកប្រយោជន៍ហិរញ្ញវត្ថុ ។
តាមប្រសាសន៍របស់លោក សំនៀង សីលា រូបភាពកេងប្រវ័ញ្ចផ្លូវភេទលើកុមារ អាចកើតឡើងតាមរយៈការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអនឡាញ ជនមួយចំនួនចូលចិត្តមើលរូបភាពអាសអាភាស និងវីដេអូមួយចំនួនបានថតទុកសម្រាប់ដាក់លក់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2025
តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាសម្រាប់ការសិក្សាថ្នាក់ឧត្ដមចំនួន៤កម្រិត នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ឱកាសចូលរួមកម្មវិធីទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/07/2025
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានប្រកាសជ្រើសរើសនិស្សិតចំនួន១០រូប ដើម្បីទៅចូលរួមទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយឧត្តម ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/05/2026
សម្រាប់សិស្សនិស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់ក្រោយឧត្តមសិក្សានៅក្រៅប្រទេស, ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ដល់ទៅ ១២០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lincoln ប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/08/2025
ឱកាសសិក្សាអាហារូបករណ៍ពេញលេញថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ LinColn នៃប្រទេសនូវែលសេឡង់ ឆ្នាំសិក្សា២០២៥ ដោយអាហារូបករណ៍ផ្ដល់ឱ្យនិស្សិតអន្តរជាតិជាច្រើនប្រទេស រួមទាំងនិស្សិតកម្ពុជាផង។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់ការចុះឈ្មោះប្រឡងគណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/08/2025
ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដសិង្ហបុរី (SIMCC)

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី២ ជាង៣រយកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទឱ្យចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។



































































