“ចិត្តសន្តោសប្រណី” កសាងសុខភាពផ្លូវចិត្ត និងភាពធន់ សម្រាប់យុវវ័យ

ក្នុងសម័យកាលដែលមានភាពប្រែប្រួលខ្លាំងក្លានេះ មិនថា នៅសាលា ឬនៅក្នុងសង្គម សុខភាពផ្លូវចិត្តក្លាយជារឿងដែលសំខាន់បំផុត សម្រាប់យុវជនគ្រប់រូប។ យោងតាមទិន្នន័យពី National Library of Medicine បានបង្ហាញថា កាលពីអំឡុងវិបត្តិសកលបានធ្វើឱ្យមនុស្សចាប់ផ្ដើមផ្ដោតខ្លាំងលើការថែទាំខ្លួនឯង រួមទាំងសុខភាពផ្លូវចិត្ត ដែលជាកត្តាពង្រឹងសុខុមាលភាពរស់នៅ។

តើត្រូវចាប់ផ្ដើមពីចំណុចណា? ចម្លើយគឺ ការបណ្តុះ “ចិត្តសន្តោសប្រណី”!

អ្វីទៅជា “ចិត្តសន្តោសប្រណី” ?

ការសន្តោសប្រណីមានន័យថា ការយល់ដឹងពាក់ព័ន្ធអំពីការប្រាស្រ័យទាក់ទង ការរាប់អានមនុស្សជុំវិញខ្លួន ការបណ្តុះទឹកចិត្តឱ្យចេះអាណិតអាសូរមនុស្សជុំវិញខ្លួន រីករាយនឹងភាពជោគជ័យរបស់អ្នកដទៃ និងការរៀនសូត្រពីគ្នាទៅវិញទៅមក រួមទាំងបណ្តុះទម្លាប់ផ្តល់ក្ដីស្រឡាញ់ដោយមានភាពយុត្តិធម៌ជាដើម។ ហើយការរក្សាចិត្តសន្តោសប្រណី មិនត្រឹមតែបង្កើតបរិយាកាសសុវត្ថិភាពទៅកានមនុស្សជុំវិញខ្លួននោះទេ ប៉ុន្តែជាការកសាងសុខភាពផ្លូវចិត្តចំពោះខ្លួនឯង និងការកសាងភាពធន់ក្នុងការរស់នៅទៀតផង។

៤ ចំណុចសំខាន់ៗ ក្នុងការអនុវត្តនូវទម្លាប់នៃចិត្តសន្តោសប្រណី មានឥទ្ធិពលផ្ទាល់ទៅលើភាពរឹងមាំនៃផ្លូវចិត្តរបស់អ្នក ៖

ការជៀសវាងទម្លាប់ដែលនាំឱ្យប៉ះទង្គិចផ្លូវចិត្ត ៖ ការយកចិត្តទុកដាក់លើចំណេះដឹងមូលដ្ឋានអំពីការថែទាំសុខភាពផ្លូវចិត្ត តាមរយៈការកត់សម្គាល់ និងការអនុវត្តសកម្មភាព ឬឥរិយាបថទាំងឡាយណាដែលរក្សាចិត្តសន្តោសប្រណី វាបានជួយពង្រឹងសុខភាពផ្លូវចិត្តយុវវ័យ និងជាការជៀសពីការប៉ះទង្គិចផ្លូវចិត្ត ឬក៏ការកាត់បន្ថយឱ្យនៅតិចតួច។

ការរំងាប់អារម្មណ៍ ៖ ការធ្វើឱ្យអារម្មណ៍នឹងធឹង កាត់បន្ថយស្រេ្តស បន្ធូរកំហឹង និងការស្ងប់ចិត្ត ត្រូវការឱ្យអនុវត្តន៍សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធនឹងការអប់រំចិត្តច្រើន និងការធ្វើសមាធិជាចាំបាច់! ខណៈការរំងាប់អារម្មណ៍ក៏អាចកើតមានបានតាមរយៈយុវជនដែលមានការហ្វឹកហាត់បណ្តុះទឹកចិត្តសន្តោសប្រណី ឬចេះអាណិតអាសូរមនុស្សជុំវិញខ្លួន បានជួយឱ្យពួកគេមានប្រព័ន្ធគាំទ្រខ្លាំង។ កត្តាទាំងនេះហើយបានរួមចំណែកទៅកាន់ការបន្ថយអារម្មណ៍មិនល្អ ជាពិសេសពេលមានកំហឹងកើតមាន។

បន្ថយអាការថប់បារម្ភ ៖ ស្ថានភាពស្ងប់ស្ងាត់ បានដើរតួនាទីជួយស្មារតីស្ថិតក្នុងបច្ចុប្បន្នភាព កាត់បន្ថយពីការបារម្ភជ្រុលចំពោះរឿងដែលមិនទាន់កើតមាន និងមានឥទ្ធិពលក្នុងការជួយឱ្យសិស្សមានសមត្ថភាពក្នុងការប្រឈមជាមួយនឹងសម្ពាធពីសាលាដោយភាពវិជ្ជមាន ដូចជាការជ្រើសយកការប្រាស្រ័យទាក់ទងក្នុងសង្គមមនុស្សដែលនាំទៅរកនូវភាពរីកចម្រើនដល់ការអភិវឌ្ឍន៍សមត្ថភាពក្នុងនាមជាសិស្ស។

ពង្រឹងភាពធន់ ៖ ការដែលមានទម្លាប់ផ្តល់ការអាណិតអាសូរចំពោះខ្លួនឯង និងអ្នកដទៃ តាមរយៈការផ្តល់ពាក្យសរសើរដឹងគុណ និងមានទម្លាប់ហាត់ពត់ផ្លូវចិត្តឱ្យមានភាពរឹងមាំពីមួយពេលទៅមួួយពេល គឺជាជំហានមួយដែលជួយពង្រឹងភាពធន់ទៅកាន់សុខភាពផ្លូវចិត្ត ឬការប្រើប្រាស់អារម្មណ៍ដោយភាពឈ្លាសវៃ និងការសម្រេចចិត្តដែលបណ្តុះឱ្យបុគ្គលិកលក្ខណៈល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....