ចិនពង្រឹងការអប់រំវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នៅបឋម និងមធ្យមសិក្សា ដើម្បីបង្កើនភាពធន់ និងស្វ័យភាព នាពេលអនាគត

ប្រទេសចិនកាលពីពេលថ្មីៗនេះបានចេញផ្សាយពីគោលការណ៍ណែនាំ ស្ដីពីការពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ដើម្បីបង្កើតមូលដ្ឋានគ្រឹះរឹងមាំក្នុងការ​អភិវឌ្ឍធនធានមនុស្សផ្នែកវិទ្យាសាស្ត្រ-បច្ចេកវិទ្យា, នេះបើតាមការ​ចុះផ្សាយ​របស់កាសែត ស៊ីនហួ។

គោលការណ៍នេះ បង្កើតឡើង ក្នុងគោលបំណងបង្កើនសមត្ថភាពពឹងផ្អែកលើខ្លួនឯង និងភាពធន់របស់ប្រទេសចិន នៅក្នុងវិស័យនេះ។ នៅឆ្នាំ២០៣០ ប្រព័ន្ធអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការសិក្សាថ្នាក់បឋម និងមធ្យមសិក្សា ត្រូវបានរដ្ឋាភិបាលចិនរំពឹងថា នឹងដំណើរការយ៉ាងទូលំទូលាយទូទាំងប្រទេស។

លើសពីនេះ នៅឆ្នាំ២០៣៥ ប្រព័ន្ធអេកូឡូស៊ីអប់រំវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នឹងបង្កើតឡើងយ៉ាងពេញលេញ ដែលជួយឱ្យចិនក្លាយជាប្រទេសឈានមុខគេក្នុងវិស័យអប់រំ, នេះបើយោងតាមគោលការណ៍ណែនាំ ដែលចេញផ្សាយដោយក្រសួងអប់រំចិន (MOE)។

នៅក្នុងសន្និសីទសារព័ត៌មានអំពីគោលការណ៍ កាលពីពេលថ្មីៗនេះ លោក Tian Zuyin មន្ត្រីក្រសួងអប់រំទទួលបន្ទុកអប់រំមូលដ្ឋាន បានថ្លែងថា ការបណ្ដុះស្មារតីឱ្យសិស្សចាប់អារម្មណ៍លើមុខវិជ្ជាវិទ្យាសាស្ត្រ ការបង្កើតថ្មី និងសមត្ថភាពអនុវត្តជាក់ស្ដែង គឺពិតជាមានសារៈសំខាន់ អំឡុងពេលសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា។

លោក Tian មានប្រសាសន៍បន្ថែមថា​ មន្ត្រីដែលកំពុងបំពេញការងារ លើការពង្រឹងការអប់រំផ្នែកវិទ្យាសាស្ត្រ​បច្ចេកវិទ្យា កំពុងបន្តកិច្ចខិតខំប្រឹងប្រែង និងជំរុញវឌ្ឍនភាពជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែង ចាប់តាំងពីឆ្នាំ២០២២ សារមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទូទាំងប្រទេស បានសហការជាមួយសាលាបឋមសិក្សា និងមធ្យមសិក្សាជាង ១៤,០០០ ដើម្បីរៀបចំសកម្មភាពផ្សេងៗ ទាក់ទងនឹងការជំរុញការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

លោក Xu Xuejun អនុប្រធានសាកលវិទ្យាល័យ Tongji ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍ដល់សិស្សនៅដំណាក់កាលដំបូងនៃការអប់រំបឋមសិក្សា គឺមានប្រយោជន៍ក្នុងការបង្កើន និងលើកកម្ពស់អ្នកវិទ្យាសាស្ត្រ និងវិស្វករនាពេលអនាគត សម្រាប់ប្រទេសចិន។

​ដើម្បីពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបន្ថែមទៀត គោលការណ៍ណែនាំបានដាក់ចេញនូវភារកិច្ចចំនួន ៦ ដោយអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ក្នុងការកែទម្រង់វិធីសាស្ត្របង្រៀន ពង្រឹងការធ្វើសមាហរណកម្មអន្តរវិញ្ញាសា និងកសាងកម្លាំងគ្រូបង្រៀនដ៏រឹងមាំ។

បើតាមកាសែតចិន ស៊ីនហួ ការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងកម្រិតបឋមសិក្សា នៅតែប្រឈមនឹងបញ្ហា ជាពិសេស គឺកង្វះគ្រូបង្រៀន និងកន្លែងសម្រាប់អនុវត្ត។ លោក Lu Yongli នាយកសាលាបឋមសិក្សាមួយក្នុងទីក្រុងប៉េកាំង បានលើកឡើងថា ការចេញគោលការណ៍ណែនាំនេះ អាចជួយដោះស្រាយបញ្ហាទាំងនេះបាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។