ទម្លាប់គ្រប់គ្រងពេលវេលាទាំង១៤ ជួយបង្កើនផលិតភាពការងារ

ការគ្រប់គ្រងពេលវេលា (Time Management) គឺជាជំនាញពិបាកបំផុតមួយ ដែលមនុស្សត្រូវមានជាចាំបាច់ មុនចាប់ផ្ដើមអាជីពការងារ ។ ប្រសិន​បើមិនយល់ពីវិធីគ្រប់គ្រងពេលវេលា យើងអាចខ្ជះខ្ជាយពេលវេលាច្រើនក្នុងមួយថ្ងៃៗ ដោយ​ទទួលធ្វើការងារច្រើនក្នុងពេលតែមួយ ឬផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើកិច្ចការមិនចាំបាច់។ លើសពីនេះ ពេលខ្លះអ្នកអាចមានអារម្មណ៍ថា ត្រូវការពេលវេលាលើសពី  ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីបំពេញការងារឱ្យបានល្អ និងទាន់ពេល។ ដូច្នេះតើធ្វើ​យ៉ាង​ម៉េច​ទើប​អាច​គ្រប់គ្រងពេលវេលា​បានល្អ?

យោងតាម We Forum បានប្រាប់ពី​ទម្លាប់ទាំង១៤ ដែល​នឹងជួយអ្នកដោះស្រាយវិបត្តិគ្រប់គ្រងពេលវេលាយ៉ាងមានប្រសិទ្ធភាព៖

១. វេលាមិនខ្វះទេ ៖ មែនទែនទៅ ពេលវេលារបស់យើង មានច្រើនគ្រប់គ្រាន់រួចទៅហើយ។ ប្រសិនបើអ្នកមិនអាចធ្វើកិច្ចការអ្វីមួយទាន់ពេលកំណត់ មិនមែនមកពីមិនមានពេលធ្វើនោះទេ។ ប៉ុន្តែដោយសារអ្នកមិនបានគិតថា ការងារនោះជាការងារបន្ទាន់ ហើយមិនផ្ដល់អាទិភាពសំខាន់សម្រាប់វា។

២. មរមាញឹកពេក ពេលនឹងដើរលឿន ៖ យើងអាចបង្កើតចន្លោះខ្លះក្នុងកាលវិភាគ និងមិនគួរកំណត់គោលបំណងជាក់លាក់ខ្លាំងពេកទេ ព្រោះការងារទាំងអស់មិនប្រាកដថា បញ្ចប់ទៅដោយរលូនដោយគ្មានឧបសគ្គឡើយ។ ហេតុនេះ ការដាក់កាលវិភាគឱ្យខ្លួនឯងមរមាញឹក និងគោលបំណងជាក់លាក់ខ្លាំងពេក គឺងាយប្រឈមនឹងការធ្វើមិនទាន់។

៣. សង្កេតអារម្មណ៍ ហើយចាប់ឱកាស ៖ មានថ្ងៃខ្លះយើងមិនមានអារម្មណ៍ធ្វើការទាល់តែសោះ ខណៈថ្ងៃខ្លះទៀត យើងអាចធ្វើការបាន ១២ម៉ោងក្នុងមួយថ្ងៃដោយមិននឿហត់។ ហេតុនេះ ត្រូវចេះចាប់ឱកាសធ្វើការឱ្យបានច្រើន នៅពេលមានអារម្មណ៍ស្រស់ស្រាយ។

៤. ធ្វើសកម្មភាពផ្ដល់ប្រយោជន៍ទាំងអាជីព និងជីវិតផ្ទាល់ខ្លួន ៖ លោក គ្រីស្ដ គីលឡេប៊ូ (Chris Guillebue) បានលើកឡើងថា «កំណត់គោលដៅវិជ្ជាជីវៈ និងជីវិតផ្ទាល់ខ្លួនឱ្យស៊ីគ្នា អ្នកនឹងទទួលប្រយោជន៍ជាអតិបរមា» ។ ឧទាហរណ៍៖ ប្រសិនបើអ្នកមិនមានបំណងទៅរស់នៅ ឬធ្វើជំនួញនៅប្រទេសជប៉ុនទេ មិនចាំបាច់រៀនភាសាជប៉ុនឡើយ ផ្ទុយទៅវិញអ្នកគួររៀនជំនាញ ឬវគ្គខ្លីជួយបង្កើនបទពិសោធន៍ការងាររបស់អ្នកល្អជាង។

៥. សម្រាកខ្លះ ដើម្បីបង្កើនផលិតភាពការងារ ៖ ការប្រឹងប្រែងធ្វើការខ្លាំង ត្បិតថាផ្ដល់ផលិតភាពការងារខ្ពស់ ប៉ុន្តែមានពេលខ្លះ ក៏មិនបានគេងគ្រប់គ្រាន់ដែរ។ បើទោះជាផលិតភាពការងារខ្ពស់គឺជារឿងល្អ អ្នកក៏ត្រូវចំណាយពេលខ្លះ ដើម្បីសម្រាក និងលំហែកាយខ្លះផងដែរ។ មិនដូច្នេះទេ អ្នកនឹងមានអារម្មណ៍ថា នឿយហត់អស់កម្លាំងខ្លាំង ជាមួយគ្នានេះ ផលិតភាពការងាររបស់អ្នកក៏ធ្លាក់ចុះផងដែរ។

៦. ធ្វើការច្រើនពេលតែមួយ នាំឱ្យបាត់ស្មារតីផ្ចង់អារម្មណ៍ ៖ តាមការសិក្សាបង្ហាញថា ខួរក្បាលមនុស្សដំណើរការល្អ នៅពេលមានការ​កំណត់កិច្ចការដែលត្រូវធ្វើជាក់លាក់ និងមានការចែងចែកត្រឹមត្រូវ។ ប្រសិនបើគេទទួលការងារច្រើនក្នុងពេលតែមួយ ខួរក្បាលរបស់នឹងឆាប់អស់កម្លាំង ហើយពិបាកផ្ចង់អារម្មណ៍ផងដែរ។

៧. ផលិតភាពការងារមិនអាស្រ័យលើចំនួនម៉ោងធ្វើការ ៖ ការអង្គុយនៅតុធ្វើការងារច្រើនម៉ោង មិនប្រាកដថាអ្នកមានផលិតភាពការងារខ្ពស់នោះទេ។ ធ្វើអ្វីដែលអ្នកអាចធ្វើបាន ឱ្យបានច្រើនតាមលទ្ធភាព ប្រសើរជាងអង្គុយនៅតុធ្វើការរហូតដល់យប់។

៨. កុំបែកអារម្មណ៍ ៖ ប្រសិនបើអ្នកកំពុងបំពេញការងារ ហើយផ្អាកធ្វើការដើម្បីគិតរឿងផ្សេង មានន័យថាអ្នកកំពុងតែពន្យឺតល្បឿនធ្វើការខ្លួនឯង។

៩. មិនទុកសារអ្នកដទៃចោល ៖ វាជារឿងល្អ នៅពេលដែលអ្នក ឆ្លើយតបសារជាមួយអ្នកដទៃបានលឿន ហើយចំណាយពេលត្រឹមតែ២ ឬ៣នាទីទៅលើសកម្មភាពនេះ។

១០. ធ្វើគម្រោងធំ ត្រូវបែងចែកជាផ្នែកតូចៗ ៖ ដើម្បីធ្វើគម្រោងធំមួយលឿន និងមានប្រសិទ្ធភាព ត្រូវបែងចែកគម្រោងនោះជាផ្នែកតូច ដើម្បីងាយស្រួលគ្រប់គ្រង និងកំណត់ថា តើអាចចាប់ផ្ដើមពីចំណុចណាមុន។

១១. កំណត់ការងារអាទិភាព ៖ ការធ្វើបញ្ជីកិច្ចការប្រចាំថ្ងៃគឺ មានសារៈសំខាន់ ប៉ុន្តែអ្នកត្រូវកំណត់ពីកិច្ចការអាទិភាព ដែលអ្នកត្រូវធ្វើឱ្យបានត្រឹមត្រូវ ហើយប្រើថាមពលធ្វើវាឱ្យលឿនបំផុតតាមដែលអាចធ្វើទៅបាន។

១២. ផ្ទេរការងារខ្លះឱ្យអ្នកដទៃ ៖ ដើម្បីធ្វើការឱ្យប្រកបដោយប្រសិទ្ធភាព មិនត្រូវបារម្ភពីចែករំលែកការងារឱ្យអ្នកដទៃធ្វើនោះទេ។ លោក ចន ម៉ាកវ៉ែល (Jonh Maxwell) អ្នកនិពន្ធជនជាតិអាមេរិកដ៏ល្បីបាននិយាយថា «ប្រសិនបើអ្នកដទៃអាចធ្វើការងារបាន ៨០% នៃគុណភាពការងារអ្នក ផ្ទេរកិច្ចការនោះឱ្យគេធ្វើចុះ។»

១៣. រស់នៅក្នុងពេលបច្ចុប្បន្ន ៖ បញ្ឃប់ការខ្វល់ខ្វាយពីអនាគត ហើយផ្ដាច់ខ្លួនពីភាពជោគជ័យ និងបរាជ័យក្នុងអតីតកាល ។ បន្ទាប់មក ផ្ដោតលើការងារនៅចំពោះមុខអ្នក ដោយធ្វើវាឱ្យបានល្អបំផុត។

១៤. ចេះកត់ត្រា ៖ កុំស្មានថា អ្នកអាចចងចាំរាល់ព័ត៌មានល្អៗ ដែលអ្នកធ្លាប់ស្ដាប់ អាន និងមើលឱ្យសោះ។ ឆ្លៀតពេលខ្លះ ដើម្បីកត់ត្រាវាទុក ដើម្បីការពារការភ្លេចភ្លាំង ដែលកើតមានជាប្រចាំ។

សរុបមក ការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងពេលវេលាឱ្យបានល្អ គឺទាមទារការយល់ដឹង និងការអនុវត្តយ៉ាងម៉ត់ចត់បំផុត។ ជាពិសេស ត្រូវមានការផ្ដោតអារម្មណ៍ខ្ពស់ ចេះបែងចែកការងារអាទិភាព គ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដឹងថាការងារណាគួរចែកឱ្យអ្នកដទៃធ្វើ និងចេះកត់ត្រាជាប្រចាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​៤​ជំនាញ​ ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2026

​ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ «​អេមរុ ​រ៉ាយស៍ ​ខេមបូឌា​» ​(​Amru​ ​Rice​ ​Cambodia​) ​សាកលវិទ្យាល័យ​ជាតិ​បាត់ដំបង​ ​(​NUBB​) ​កំពុង​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។