បង្កើនប្រសិទ្ធភាពនៃការសិក្សា ដោយ​ប្រើកម្មវិធីជំនួយទំនើប

ជាបទពិសោធន៍មួយ ដែលសិស្សទូទៅបានជួប គឺការចំណាយពេលច្រើនម៉ោងក្នុងការអាន ប៉ុន្តែមិនយូរប៉ុន្មាន បែរជាភ្លេចភ្លាំង នូវអ្វីដែលបានរៀន។ ការប្រឹងប្រែងរៀនច្រើន មិនប្រាកដថាទទួលបានប្រសិទ្ធភាព មានតែការជ្រើសរើសវិធីសាស្រ្ត ឬក៏បច្ចេកទេសរៀនទេ ទើបជាការឆ្លើយតបនឹងភាពឈ្លាសវៃនៃការសិក្សា។

គេហទំព័រ Scholarship Region បានប្រាប់អំពីបច្ចេកទេស នៃការរៀនដោយប្រើប្រាស់កម្មវិធីជំនួយក្នុងការបង្កើនប្រសិទ្ធភាពនៃដំណើរជាសិស្ស ឬនិស្សិត​ ដូចជាកម្មវីធី Google Calendar សម្រាប់ការបែងចែងពេលរៀន និងការរំលឹកអំពីភារកិច្ចនីមួយៗ, Audiobooks & Podcasts សម្រាប់អ្នកចាប់មិនសូវបានពេលអាន, YouTube សម្រាប់អ្នករៀនដោយប្រើរូបភាព, Grammarly សម្រាប់ផ្ទៀងផ្ទាត់ការសរសេរ និងសន្សំពេលជាដើម។

Google Calendar ៖ សម្រាប់សិស្ស ដែលត្រូវរៀនមុខវិជ្ជាច្រើនក្នុងពេលតែមួយ ឬក៏និស្សិតដែលត្រូវធ្វើការផង និងរៀនផង ធ្វើឱ្យសិស្សស្រ្តេសនឹងការកំណត់អាទិភាពការងារសំខាន់ និងការបែងចែកពេលវេលា រហូតបាត់បង់តុល្យភាពរវាងជីវិតនៃការសិក្សា ការងារ និងការថែទាំសុខភាព ជារឿយៗកត្តាទាំងនេះបណ្តាលឱ្យមានអារម្មណ៍លើសលប់ ហើយរុញច្រានឱ្យសិស្សបោះបង់ ឬផ្អាកការសិក្សា រួមទាំងបាត់បង់ទំនុកចិត្តចំពោះខ្លួនឯង។

ការប្រើប្រាស់កម្មវីធី Google Calendar បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការងារសាលា ជាការរំលឹក និងការកំណត់អាទិភាពការងារ ការរៀបចំផែនការសកម្មភាព ការរៀបចំមុខវិជ្ជាសិក្សា ការបង្កើតភាពជាប់លាប់ក្នុងការសិក្សា ដែលកត្តាទាំងនេះហើយមិនត្រឹមតែរួមចំណែកដល់ការសិក្សាប្រកបដោយមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែជាការបន្ធូរបន្ថយនូវភាពតានតឹងផងដែរ។

Spotify Audiobooks & Podcasts ៖ អានជាចំណែកមួយ នៃការសិក្សាដែលពុំអាចខ្វះបាន ប៉ុន្តែមិនមែនរាល់សិស្សទាំងអស់សុទ្ធតែទទួលបានព័ត៌មានពេញលេញទាំងស្រុងតាមរយៈការអានជាច្រើនម៉ោងនោះទេ! ដូច្នេះចាំបាច់ត្រូវការវិធីសាស្រ្តផ្សេងមកជំនួយ ហើយកម្មវីធីមួយជួយពន្លឿន នៃការសិក្សាដែលពោរពេញដោយភាពមមាញឹកនោះ គឺ Spotify Audiobooks & Podcasts ព្រោះវាមិនមែនគ្រាន់តែបច្ចេកទេសមួយ ក្នុងការស្តាប់ដើម្បីស្រូបយកព័ត៌មានល្អៗបន្ថែមនោះទេ ប៉ុន្តែក៏ប្រើប្រាស់នៅពេលចង់ធ្វើសកម្មភាពពីរក្នុងពេលតែមួយផងដែរ។ តួយ៉ាងដូចជា ដើរបណ្តើរស្តាប់បណ្តើរ។ បន្ថែមពីនោះកម្មវិធីនេះ ក៏បង្កើនប្រសិទ្ធភាពទៅកាន់អ្នកដែលរៀនតាមរយៈរូបភាពដូចគ្នា ក្រៅពីការស្តាប់ចាប់សម្លេងហើយ គឺនៅមានរូបភាពក្នុងការពន្យល់បង្ហាញទៀតផង។

Grammarly ៖ សម្រាប់សិស្សដែលត្រូវសរសេរសំណេរជាភាសាអង់គ្លេស កម្មវីធី Grammarly បានជួយសម្រួលដល់ការពិនិត្យពាក្យ ឬក៏វេយ្យាករណ៍បានខ្លះ និងបង្ហាញផ្លូវក្នុងការសរសេរ ហើយរឹងរឹតតែសំខាន់ក្នុងការប្រើប្រាស់ឱ្យពិនិត្យបន្ថែមនៅពេលសរសេរពាក្យដាក់អាហាររូបករណ៍នានា។ ដូច្នេះពេលដែលដល់ដំណាក់កាលសរសេរ សិស្សពុំគួរមើលរំលងកម្មវិធីនេះទេ ព្រោះវាអាចសន្សំពេលវេលា និងរក្សាថាមពលក្នុងការសិក្សាបន្ថែមលើមុខវិជ្ជាដទៃៗទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសទទួលបានអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Victoria of Wellington ប្រទេសនូវែលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2025

កម្មវិធីអាហារូបករណ៍ Victoria University Of Wellington Scholarships ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...