សាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា បង្កើតប្រវត្តិសាស្ត្រអស្ចារ្យ មានអ្នកឈ្នះរង្វាន់ណូបែល៥នាក់ក្នុងឆ្នាំ២០២៥

សាកលវិទ្យាល័យកាលីហ្វ័រញ៉ា (UC) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហរដ្ឋអាមេរិក ដោយមានសមាជិកមហាវិទ្យាល័យ និងអតីតនិស្សិតចំនួន ៥នាក់ ទទួលរង្វាន់ណូបែលឆ្នាំ២០២៥ ផ្នែកវេជ្ជសាស្ត្រ រូបវិទ្យា និងគីមីវិទ្យា ដែលនេះជាចំនួនខ្ពស់បំផុតសម្រាប់សាកលវិទ្យាល័យមួយ។

លោក Frederick Ramsdell ដែលជាអតីតនិស្សិតនៃសាលា San Diego និង Los Angeles ស្ថិតក្នុងចំណោមអ្នកវិទ្យាសាស្ត្របីនាក់ ដែលឈ្នះរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រ កាលពីថ្ងៃទី៦ ខែតុលា សម្រាប់ស្នាដៃរបស់លោក ដែលបានសិក្សាលើការកំណត់កោសិកាភាពស៊ាំ ដែលការពាររាងកាយ ពីការវាយប្រហារ មកលើខ្លួនឯង។ ការស្រាវជ្រាវរបស់លោក Ramsdell បានផ្លាស់ប្ដូរការយល់ដឹងអំពីជំងឺអូតូអ៊ុយមីន ដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី១ និងជំងឺលុយពីស។

នៅថ្ងៃបន្ទាប់ សាស្ត្រាចារ្យ John Clarke នៃ UC Berkeley រួមជាមួយនឹងសាស្រ្តាចារ្យ Michel H. Devoret និង John M. Martinis មកពីសាខា Santa Barbara បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យាសម្រាប់ការពិសោធន៍ ជុំវិញការអភិវឌ្ឍកុំព្យូទ័រ quantum ដែលជាបច្ចេកវិទ្យាដ៏មានឥទ្ធិពលបំផុតនាពេលបច្ចុប្បន្ន។

កាលពីថ្ងៃទី៨ ខែតុលា សាស្ត្រាចារ្យ Omar Yaghi របស់ UC Berkeley បានទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យា រួមជាមួយអ្នកវិទ្យាសាស្ត្រពីរនាក់ទៀតសម្រាប់ការបង្កើតក្របខណ្ឌលោហៈ-សរីរាង្គ។ សមិទ្ធិផលនេះ មានសមត្ថភាពចាប់យកកាបូនឌីអុកស៊ីត រក្សាទុកអ៊ីដ្រូសែន និងសូម្បីតែស្រូបយកជាតិទឹក ពីខ្យល់ក្នុងវាលខ្សាច់។

លោក Yaghi បានបង្ហាញការយល់ឃើញចំពោះស្នាដៃនេះថា «មិនមានអ្វីដូចនេះទេ វាជាការភ្ញាក់ផ្អើលមួយ»។ ដោយឡែក លោកបាននិយាយពីអារម្មណ៍ នៃការទទួលបានរង្វាន់ណូបែលនេះថា «វាជាអារម្មណ៍ដែលមិនអាចមានញឹកញាប់នោះទេ។»

គិតចាប់តាំងពីឆ្នាំ១៩៣៤ រហូតមកទល់បច្ចុប្បន្ន សាកលវិទ្យាល័យ UC មានបេក្ខជន ដែលទទួលបានរង្វាន់ណូបែល សរុបចំនួន ៧៥នាក់។

លោក James B. Milliken ប្រធានសាកលវិទ្យាល័យ UC បាននិយាយថា ពានរង្វាន់នេះ មិនត្រឹមតែជា កិត្តិយសដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាភស្តុតាងជាក់ស្ដែង នៃការលះបង់ និងការរួមចំណែករបស់មហាវិទ្យាល័យ និងនិស្សិត ដូចដែលបានដកស្រង់នៅលើគេហទំព័ររបស់សាកលវិទ្យាល័យ។

បង្កើតឡើង នៅក្នុងឆ្នាំ១៨៦៩ ជាមួយនឹងសមាជិកមហាវិទ្យាល័យចំនួន ១០នាក់ និងនិស្សិតចំនួន ៤០នាក់ UC បានវិវត្តន៍ក្លាយទៅជាប្រព័ន្ធសាកលវិទ្យាល័យសាធារណៈដ៏ធំបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ដែលមានសាខាចំនួន ១០ និស្សិតជាង ២៩៥,០០០នាក់ ព្រមទាំងបុគ្គលិក ចំនួន ២៦៥,០០០នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។