៣វិធីដើម្បីគ្រប់គ្រងអារម្មណ៍ឈឺចាប់ និងស្វែងរកសេចក្តីសុខផ្លូវចិត្ត

អារម្មណ៍ខូចិត្ត ឬឈឺចាប់ តែងកើតមាននៅក្នុងកាលៈទេសៈណាមួយក្នុងដំណើរជីវិត ហើយជារឿយៗកើតមានបណ្តាលមកពីបាត់បង់មនុស្សជាទីស្រឡាញ់ បាត់បង់សត្វចិញ្ចឹមដែលចាត់ទុកជាសមាជិកគ្រួសារ ឬមានទំនាក់ទំនងល្អក់កករ ក៏ដូចជាដំណាក់កាលនៃបញ្ហាសុខភាពផ្លូវចិត្តណាមួយ។ អារម្មណ៍ខូចចិត្ត ជាផ្នែកមួយនៃបញ្ហាសុខភាពផ្លូវចិត្ត ព្រោះវាជាការឈឺចាប់មួយ ដែលពុំអាចដឹងបានដោយងាយៗ ដូចការឈឺចាប់នៃរាងកាយនោះទេ, កាលដែលមិនយកចិត្តទុកដាក់លើបញ្ហានេះ អាចប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងទៅកាន់ការរស់នៅប្រចាំថ្ងៃ បាត់បង់ការផ្តោត និងធ្លាក់ចុះនៃផលិតភាព។

ហើយការដោះស្រាយនឹងបញ្ហានេះ ហាក់ស្មុគស្មាញបន្តិច ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏នៅតែមានវិធីសាស្រ្តក្នុងការគ្រប់គ្រង ដោយបន្ថយស្ថានការណ៍កុំឱ្យមានភាពតឹងតែងពេក។ តាមរយៈគេហទំព័រ Sevitahealth បានបង្ហាញគន្លឹះមួយចំនួន ដើម្បីដោះស្រាយនឹងចំណោទបញ្ហាមួយនេះ ៖

១. អ្វីដែលអាចអនុវត្តន៍ភ្លាមៗបាន ៖ គឺការដឹងអំពីវិធីសាស្រ្តបឋម ឬក៏វិធីសាស្រ្តភ្លាមៗ ពិតជាសំខាន់ក្នុងការចាប់ផ្តើមដោះស្រាយបញ្ហាទាំងនេះ ដែលសកម្មភាពទាំងនោះ មានដូចជា ការផ្តោតលើផ្លូវដង្ហើម ឬក៏សកម្មភាពដែលនាំឱ្យអារម្មណ៍បានធូរស្បើយ។ មួយវិញទៀតតាមរយៈការដកដង្ហើមវែងៗជួយឱ្យរាងកាយមានភាពស្ងប់ និងជំរុញឱ្យសេចក្ដីឈឺចាប់ទាំងនោះបានរំសាយខ្លះៗ។

បន្ថែមពីនោះ ការចាប់ផ្តើមឱ្យរាងកាយមានចលនា ដោយលំហាត់ប្រាណបែបសាមញ្ញៗ ក៏ជាចំណែកមួយជួយសម្រាលបន្ទុកផ្នែកផ្លូវចិត្ត ក៏ដូចជាអារម្មណ៍ឈឺចាប់បានមួយខណៈដែរ! ព្រោះការហាត់ប្រាណជំរុញឱ្យរក្សាស្មារតីក្នុងបច្ចុប្បន្នភាព ដែលអាចជួយគ្រប់គ្រងអារម្មណ៍តប់ប្រមល់ ក៏ដូចជាការគិតរវើរវាយនាំឱ្យអារម្មណ៍កាន់តែមិនល្អ។

ក្នុងអំឡុងពេល នៃការដោះស្រាយបញ្ហាដ៏លំបាកទាំងនេះ សូមកុំស្ទាក់ស្ទើរក្នុងការស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន​ មានដូចជាការនិយាយទៅកាន់មិត្តភ័ក្តិ អាណាព្យាបាល សមាជិកគ្រួសារ និងមនុស្សដែលគួរឱ្យទុកចិត្ត។ ការដែលអនុវត្តន៍បែបនេះ គឺជាការសម្រាលបន្ទុកបានយ៉ាងរហ័ស ព្រោះនៅពេលអារម្មណ៍ឈឺចាប់ ត្រូវបានបង្ហាញចេញដោយគ្មានការវាយតម្លៃពីមជ្ឈដ្ឋានណាមួយ បានរួមចំណែកឱ្យអារម្មណ៍បានធូរស្រាល។ គួរជម្រាបជូនថា ការយកចិត្តទុកដាក់បានភ្លាមៗ ជាវិធីសាស្រ្តទាញផលវិជ្ជមានទៅក្នុងរយៈពេលវែងបានមួយផ្នែកដែរ។

លើសពីនេះទៅទៀត ការបង្កើតទម្លាប់នាំឱ្យរាងកាយមានសុខភាពល្អ ក៏បានរួមចំណែកក្នុងការកាត់បន្ថយភាពឈឺចាប់ដែរ ឬការរក្សាភាពធន់នឹងអារម្មណ៍ឈឺចាប់ ដោយសកម្មភាពទាំងនោះមានដូចជា ហាត់ប្រាណ ហូបរបបអាហារដែលមានសារធាតុចិញ្ចឹម ការទទួលទានមានតុល្យភាព និងគេងបានគ្រប់គ្រាន់ សុទ្ធសឹងតែជាការរួមចំណែកទៅកាន់សុខភាព និងការដោះស្រាយជាមួយអារម្មណ៍ឈឺចាប់។

២. កាត់បន្ថយ ឬបំបាត់ភាពឈឺចាប់ ៖ ការប្រឹក្សាជាមួយអ្នកជំនាញ អំពីគន្លឹះនៃការដោះស្រាយស្របទៅតាមស្ថានភាព ក៏ជាគន្លឹះដ៏មានឥទ្ធិពលក្នុងការដោះស្រាយជាមួយអារម្មណ៍ឈឺចាប់ កាលដែលមានគន្លឹះមួយសមស្របក្នុងការកំណត់សម្គាល់បញ្ហា និងការហ៊ានប្រឈមជាមួយការគិតអវិជ្ជមាន ក៏បានរួមចំណែកក្នុងការកាត់ស្ត្រេស។

ជាមួយគ្នានោះ ការបង្ហាញអារម្មណ៍ចេញមកក្រៅ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការព្យាបាលអារម្មណ៍ឈឺចាប់ ហើយការបញ្ចេញអារម្មណ៍ទាំងនោះមានច្រើនទម្រង់ និងភាពច្នៃប្រតិដ្ឋ ឬតាមបែបសិល្បៈដូចជា គំនូរ ការតាក់តែង​បទចម្រៀង ការរាំ និងការសរសេរកំណត់ហេតុ សុទ្ធសឹងតែជាការបង្ហាញអារម្មណ៍ដោយសុវត្ថិភាព។ សកម្មភាពទាំងអស់នេះ ជា​ឱកាសឱ្យលោកអ្នកបានបញ្ចេញអារម្មណ៍ និងបង្ហូរនូវភាពសោកសៅចេញមកក្រៅ ប្រកបដោយភាពច្នៃប្រតិដ្ឋ។

៣. រកឱ្យឃើញសកម្មភាពដែលជាចំណូលចិត្ត ៖ អនុវត្តន៍សកម្មភាពណាមួយ ដែលមានភាពជាក់លាក់ ឬក៏សកម្មភាពដែលខ្លួនពេញចិត្តខ្លាំង ក្នុងការបន្ធូរនូវភាពតានតឹង និងភាពឈឺចាប់។ ក្រៅតែពីការធ្វើលំហាត់ប្រាណនៅក្លឹប នៅមានសកម្មភាពដទៃទៀតដូចជា ធ្វើយូហ្កា ការរត់ គូសគំនូរ ធ្វើសួនច្បារ ធ្វើម្ហូប សុទ្ធសឹងតែនាំឱ្យអារម្មណ៍បានធូរស្រាល គ្រាន់តែត្រូវការប្តេជ្ញាចិត្តខ្លាំងពីដំបូងៗ ហើយអ្វីដែលសំខាន់គឺអនុវត្តន៍ឱ្យបានទៀងទាត់។

ការស្ម័គ្រចិត្តជាមួយកម្មវិធីយុវជន ជួយឱ្យភាពឈឺចាប់បានធូរស្រាយបានដែរ ព្រោះការជួយអ្នកដទៃនាំឱ្យអារម្មណ៍វិជ្ជមាន មានទស្សនៈវិស័យ ការផ្សារភ្ជាប់ទំនាក់ទំនង ឬក៏ក្លាយជាផ្នែកមួយនៃសហគមន៍ អារម្មណ៍ផ្សារភ្ជាប់ទាំងនេះ ជាកត្តារួមចំណែកអារម្មណ៍វិជ្ជមានទៅកាន់សហគមន៍ផង និងខ្លួនឯងផង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *