៣ចំណុចពីផលវិជ្ជមាន របស់ការងារសង្គម

កិច្ចការងារសង្គមសំដៅដល់ការងារស្ម័គ្រចិត្ត ឬការប្រមូលផ្តុំគ្នាទៅធ្វើកម្មវិធីផ្តល់ប្រយោជន៍ជូនទៅកាន់សហគមន៍ជា​ដើម ហើយ​ជារឿយៗការងារប្រភេទនេះ កើតមានតាមរយៈការផ្តួចផ្តើមក្នុងក្រុមនៅក្នុងសហគមន៍ជាក់លាក់មួយ ឬក៏ក្រុមយុវជន និងសិស្សនិស្សិតជាដើម។ កិច្ចការងារប្រភេទនេះ ជំរុញឱ្យមនុស្សប្រើប្រាស់ជំនាញទំនាក់ទំនង ព្រោះភាគច្រើន វាពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈដែរ។ ដូច្នេះអ្នកចូលរួមធ្វើការងារស្ម័គ្រចិត្តក្នុងសង្គមជាទូទៅ មានឱកាសក្នុងការអនុវត្តន៍ជំនាញការងារទាំងបាន ទោះបីជាមិនមានសញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ ដែលនេះជាឱកាសមួយសម្រាប់អ្នកធ្វើកិច្ចការងារសង្គមត្រូវការត្រៀមខ្លួន។

តាមរយៈ គេហទំព័រ Research បានបង្ហាញអំពីគុណតម្លៃបីចំណុចនៃការងារសង្គមតាមរយៈការស្ម័គ្រចិត្តពីភាគីពាក់ព័ន្ធនានា។

១. បទពិសោធន៍ដែលមិនអាចប្តូរបានដោយទ្រព្យសម្បត្តិ ៖ យុវជន ឬអ្នកដែលចូលរួមសកម្មភាពការងារកក្នុង​សហគមន៍ តែងទទួលបាននូវបទពិសោធន៍មួយដែលល្អ ផ្តល់អារម្មណ៍មោទនភាព ចំពោះខ្លួនឯង និងសហគមន៍ទាំងមូល រួមទាំងជាឱកាសក្នុងការតភ្ជាប់បណ្តាញទំនាក់ទំនង ការស្វែងរកខ្លួនឯង និងជៀសពីភាពធុញទ្រាន់ដោយការធ្វើសកម្មភាពដដែលៗប្រចាំថ្ងៃ។

២. បើកផ្លូវទៅកាន់ឱកាសការងារ ៖ ក្រៅតែពីការពង្រឹងជំនាញ បទពិសោធន៍ដ៏មានតម្លៃ ពីការងារស្ម័គ្រចិត្ត បន្ថែមពីនោះ ក៏បានរួមចំណែកឱ្យមានឱកាសបានជួបបុគ្គលដែលមានជំនាញវិជ្ជាជីវៈ បង្កើនវិសាលភាពការងារ ការទំនាក់ទំនងបែបជាក្រុម និងជាបុគ្គល ភាពបត់បែនក្នុងកិច្ចសហការ ការឆ្លុះបញ្ចាំង និងបណ្តុះផ្នត់គំនិតភាពជាអ្នកដឹកនាំ។

៣. ភាពរឹងមាំទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយ ៖ ការងារសង្គម ជំរុញឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្ត មានភាពប្រសើរឡើង ដោយសាតែមានការទំនាក់ទំនងគ្នាបានជាប្រចាំ និងការគាំទ្រគ្នាទៅវិញទៅមក ដែលនេះ គឺជាការរួមចំណែកដល់ការគាំពារផ្លូវចិត្តគ្នាទៅវិញទៅមក កាត់បន្ថយភាពឯកោ ក៏ដូចជាអាការបាក់ទឹកចិត្ត។ កិច្ចការងារសង្គមទៀតសោធ គឺលើសពីការផ្ដល់ជូនដល់សហគមន៍នៅត្រង់ថា ការងារសង្គមដើរតួនាទីពង្រីកវិសាលភាពអាជីពវិជ្ជាជីវៈ តាមរយៈបទពិសោធន៍ របៀបធ្វើការងារជាក់ស្តែង និងហ៊ានសាកល្បងសកម្មភាពដែលពុំធ្លាប់ធ្វើពីមុនៗមក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃប្រទេសវៀតណាមឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2024

សាកលវិទ្យាល័យព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICTU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកាសជ្រើសរើសបេក្ខជនសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *