បច្ចេកទេស ៤ ដើម្បីគ្រប់គ្រង និងរំដោះខ្លួន​​​ពីការតាមដានព័ត៌មានច្រើនលើសលប់ (information overload)

តាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា បច្ចេកវិទ្យា និងព័ត៌មានច្រើនលើសលប់ (information overload) អាចប៉ះពាល់ដល់ស្មារតី និងបញ្ញាផ្នែកអារម្មណ៍ (EQ) ដែលជាសមត្ថភាពក្នុងការយល់ដឹង និងគ្រប់គ្រងខ្លួនឯង និងអ្នកដទៃ។ នៅពេលដែលអ្នកត្រូវបានរំខានដោយសំឡេងអ៊ីម៉ែល សំឡេងជូនដំណឹង (notification) សារ ព័ត៌មាន និងទិន្នន័យ ជាប្រចាំ អ្នកអាចនឹងមានអារម្មណ៍ធុញថប់ តានតឹង ត្រូវបានរំខាន និងមួរម៉ៅ។ អារម្មណ៍ទាំងនេះ អាចធ្វើឱ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍ ផលិតភាពការងារ គំនិតច្នៃប្រឌិត ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងសមត្ថភាពសម្រេចចិត្តបានត្រឹមត្រូវជាដើម។

ដើម្បីទប់ទល់នឹងនឹងបច្ចេកវិទ្យា និងព័ត៌មានច្រើនលើសលប់ នៅក្នុងសម័យឌីជីថលនេះ អ្នកអាចអនុវត្តបច្ចេកទេសចំនួន ៤ ដើម្បីជួយឱ្យអ្នកគ្រប់គ្រង រក្សាតុល្យភាព និងស្ដារភាពច្បាស់លាស់ផ្នែកអារម្មណ៍របស់អ្នកឡើងវិញ។

១. កំណត់ដែនកំណត់ និងអាទិភាព ៖ ជំហានដំបូងក្នុងការគ្រប់គ្រងព័ត៌មានច្រើនលើសលប់ អ្នកត្រូវកំណត់ដែនកំណត់ និងអាទិភាពសម្រាប់ខ្លួនឯងឱ្យបានច្បាស់។ ចំណុចនេះ មានន័យថា អ្នកត្រូវសម្រេចចិត្តថា ពេលណា កន្លែងណា និងហេតុអ្វី បានជាអ្នកត្រូវតាមដានព័ត៌មានទាំងនោះ, តើអ្នកអាចប្រើវា ដើម្បីទាញប្រយោជន៍ ឬទំនាក់ទំនងជាមួយមិត្តរួមការងារ អតិថិជន គ្រួសារ និងមិត្តភក្តិរបស់អ្នកបានដែរទេ។ ឧទាហរណ៍ អ្នកអាចកំណត់ពេល ដើម្បីពិនិត្យមើលអ៊ីម៉ែល, បិទសំឡេងការជូនដំណឹងដែលមិនសំខាន់, ប្លុកកម្មវិធី ឬគេហទំព័រដែលរំខាន និងប្រើប្រតិទិន និងបញ្ជីកិច្ចការដែលត្រូវធ្វើ ដើម្បីរៀបចំការងារ និងគោលដៅរបស់អ្នក។ ការអនុវត្តវិធីសាស្ត្រនេះ អាចកាត់បន្ថយព័ត៌មានដែលមិនពាក់ព័ន្ធនឹងអ្នក ឬការទទួលបានព័ត៌មានដដែលៗ ព្រមទាំងជួយឱ្យអ្នកផ្ដោតអារម្មណ៍បានល្អ។

២. សម្រាក និងបង្កើនថាមពលឡើងវិញ ៖ បច្ចេកទេសមួយទៀត គឺត្រូវសម្រាកឱ្យបានទៀងទាត់, រកពេលបញ្ចូលថាមពលឱ្យខ្លួនឯង និងយកចិត្តទុកដាក់ថែសុខុមាលភាពខ្លួនឯង។ ត្រង់ចំណុចនេះ អ្នកត្រូវមានពេល ដើម្បីផ្ដាច់ខ្លួនចេញពីឧបករណ៍អេឡិចត្រូនិច និងអេក្រង់ ហើយធ្វើសកម្មភាពណាមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ថា សម្រាក និងស្រស់ស្រាយ។ ឧទាហរណ៍ ដូចជា ការចំណាយពេលដើរ សម្មាធិ អានសៀវភៅ ស្ដាប់ចម្រៀង លេងហ្គេម ឬជជែកជាមួយមិត្តភក្ដិ។ តាមរយៈការសម្រាក និងបញ្ចូលថាមពលឱ្យខ្លួនឯង អ្នកអាចការពារខ្លួនពីបញ្ហា Burn out, អស់កម្លាំង អារម្មណ៍អផ្សុក បង្កើនភាពច្នៃប្រឌិត និងធ្វើឱ្យសុខុមាលភាពប្រសើរឡើង។

៣. ផ្ដោតលើគុណភាព និងភាពសម្បូរបែប ៖ ចំណុចសំខាន់មួយទៀត ដើម្បីគ្រប់គ្រងព័ត៌មានលើសលប់ គឺត្រូវផ្ដោតលើគុណភាព និងភាពសម្បូរបែបនៃព័ត៌មាន ដែលអ្នកទទួលបាន។ ក្នុងន័យនេះ ចង់បញ្ជាក់ថា ការជ្រើសរើសប្រភព និងបណ្ដាញព័ត៌មាន ដែលគួរឱ្យទុកចិត្ត ពាក់ព័ន្ធនឹងអ្នក និងត្រឹមត្រូវ ហើយជៀសវាងព័ត៌មានភាពលម្អៀង ព័ត៌មានបំភ័ន ឬមិនពិត ។ លើសពីនេះ អ្នកក៏អាចស្ដាប់ ឬអានឱ្យបានច្រើនជ្រុងនៃទស្សនៈ ដើម្បីបង្កើនចំណេះដឹង និងការយល់ដឹង។

៤. ឆ្លុះបញ្ចាំង និងរៀនពីព័ត៌មាន ៖ ត្រង់ចំណុចនេះ មានន័យថា អ្នកត្រូវចំណាយពេលត្រួតពិនិត្យ វាយតម្លៃ និងទាញយកចំណុចល្អៗនៃព័ត៌មានដែលអ្នកបានតាមដាន មកប្រើប្រាស់។ ការធ្វើបែបនេះ អាចជួយឱ្យអ្នកកំណត់ភាពខ្លាំង និងចំណុចខ្សោយ ចន្លោះប្រហោង និងឱកាសដែលអ្នកទទួលបានពីព័ត៌មាននោះ។ ឧទាហរណ៍ អ្នកអាចកត់ត្រា និងរក្សាទុក កំណត់ហេតុ ប្លក់ ឬក៏ទិន្នន័យសំខាន់ៗនៃព័ត៌មាន ដែលអ្នកបានស្ដាប់ ដើម្បីឆ្លុះបញ្ចាំង និងរៀនសូត្រ អំពីព័ត៌មានដែលអ្នកបានដឹង។ ការអនុវត្តបែបនេះ នឹងជួយឱ្យអ្នកកំណត់បានថា​ ព័ត៌មាននោះមានឥទ្ធិពលបែបណាមកលើការគិត ទំនុកចិត្ត និងសមត្ថភាពរបស់អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...