អ្នកស្រាវជ្រាវវប្បធម៌ ក្រើនរំលឹកយុជនកម្ពុជាកុំយល់ច្រឡំអត្ថន័យ ថ្ងៃ១៤ កុម្ភៈ

Valentine’s Day ឬ​ថ្ងៃនៃ​សេចក្តី​ស្រឡាញ់ ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ។ បុណ្យ​នេះ ​គឺជា​ថ្ងៃ​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​ជា​ទូទៅ ដោយ​មិន​ចាំបាច់​សម្រា​ប់​តែ​គូស្នេហ៍នោះ​ទេ។ ប៉ុន្ដែថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រ​ឡា​ញ់ មានគេ​យល់​ច្រ​ឡំដោយ​គិត​ថា​ថ្ងៃ​បុណ្យ​នេះ​សម្រាប់​តែ​គូស្នេហ៍ ជា​ពិសេស​ក្នុង​ចំណោ​ម​យុវវ័យ​ក្មេង​ៗ ទើប​​ពួក​គេ​ហៅ​ម៉្យាងទៀតថា ​ថ្ងៃ​បុណ្យ​សង្សារ ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ​ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភា​កម្ពុជា មានប្រសាសន៍ថា Valentine’s Day ឬ​ថ្ងៃនៃ​សេចក្តី​ស្រឡាញ់ ធ្វើឡើងដើម្បីរំលឹកគុណដល់លោក វ៉ាឡេនថាញន៍ (Valentine) បុព្វជិតគ្រិស្តសាសនា ដែលបានលះបង់ជីវិត ដើម្បីប្រឆាំងនឹងការគាបសង្កត់ផ្សេងៗ ។ ដូច្នេះ សូមយុវជនជំនាន់ក្រោយនៅកម្ពុជា កុំយល់ថាបុណ្យនោះជាបុណ្យសង្សារ​ដែលត្រូវប្រគល់ខ្លួនប្រាណ​ឱ្យគូស្នេហ៍របស់ខ្លួន។

លោកបណ្ឌិត ឈត ប៊ុនថង បន្តថា ប្រវត្តិដែលនាំឱ្យមាន Valentine’s Day ឬ​ថ្ងៃនៃ​សេចក្តី​ស្រឡាញ់ ដើមឡើយ លោក វ៉ាឡេនថាញន៍ (Valentine) ជាបុព្វជិតគ្រិស្តសាសនា​បាន​រៀប​ការឱ្យយុវជនជាទាហានដែល​ច្បាប់​មិន​អនុញ្ញាត គេក៏យកគាត់ទៅប្រហារជីវិត ។ មានរឿងមួយទៀត លោក Valentine បាន​រៀប​ការ​ឱ្យ​ផ្កា​ជា​ច្រើន​គូ​នៅ​ក្នុង​សួនច្បារ​របស់​គាត់ ​​ធ្វើ​ឱ្យ​ព្រះ​ចៅ​អធិរាជមិន​ពេញចិត្ត​ គេក៏យកគាត់ទៅប្រហារជីវិត ។

មន្រ្តីស្រាវជ្រាវ និងអ្នកជំនាញទស្សនវិជ្ជានៃរាជ្យបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា គុណបំណាច់របស់ លោក Valentine បានធ្វើ​​​​ឱ្យយុវជនជំនាន់ក្រោយដែលជាគ្រិស្តសាសនិកយកផ្កាទៅដាក់លើផ្នូររបស់គាត់ តែងតែរំលឹកដល់ស្មារតីថ្ងៃនៃសេចក្ដីស្រឡាញ់ ឬថ្ងៃ១៤ កុម្ភៈ ជារៀងរាល់ឆ្នាំ។ នៅ​ថ្ងៃ​បុណ្យ​នេះ គេ​និយម​ជូន​ផ្កា​កុលាប ឬ​សរសេរពាក្យ​ជូនពរ​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក ។

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា Valentine’s Day ឬថ្ងៃនៃសេចក្ដីស្រឡាញ់ ជាប្រភេទបុណ្យប្រពៃណីរបស់ជនជាតិអ៉ឺរ៉ុបដែលពាក់ព័ន្ធជាមួយជាមួយគ្រិស្ដសាសនា ដូច្នេះ យុវជនកុំបកស្រាយថា ថ្ងៃនៃសេចក្ដីស្រឡាញ់នេះ ជាបុណ្យសកល ដូចជាទិវាសិ្ធទ្ធិមនុស្សអន្តរជាតិ ទិវានារីអន្តរជាតិ ទិវាលកម្មអន្តរជាតិ ទិវាកុមារអន្តរជាតិ ជាដើម ដែលជាថ្ងៃបុណ្យដែលពិភពលោកយកជាថ្ងៃសម្រាក ហើយដើម្បីរំលឹកគុណទៅដល់ស្មារតីបុណ្យជារៀងរាល់ឆ្នាំ។

បើតាម លោកបណ្ឌិត ឈត ប៊ុនថង យុវជនត្រូវយល់ឱ្យច្បាស់ថា បុណ្យណាជាបុណ្យរបស់ខ្លួន បុណ្យណាជាបុណ្យជាតិ ហើយបុណ្យណាជាបុណ្យអន្តរជាតិ ជៀសវាងកុំឱ្យបកស្រាយច្រឡំបុណ្យមួយជាបុណ្យប្រពៃណីបរទេស ប៉ុន្តែយល់ថាជាបុណ្យសកល ឬបុណ្យអន្តរជាតិ ហើយក៏យល់ច្រឡំថាជាបុណ្យរបស់ខ្មែរទៅទៀត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...