ការសម្អាតផ្ទះ​ជាប្រចាំមិន​ត្រឹម​តែកម្ចាត់បាក់តេរីប៉ុណ្ណោះទេ តែក៏​ជួយ​កាត់បន្ថយ​ស្រ្តេសផងដែរ

ប្រសិនបើផ្ទះរបស់លោក​អ្នកមិនស្អាត មានន័យថា ផ្ទះ​របស់​អ្នក​គ្មានសុវត្ថិភាព អាចជួបប្រទះបញ្ហាសុខភាពជាច្រើន ។ ដូច្នេះហើយ វាជារឿងចាំបាច់ដែលអ្នកត្រូវរក្សាផ្ទះរបស់អ្នកឱ្យស្អាត។ បើតាម​ការ​ស្រាវជ្រាវ ការ​សម្អាត​ផ្ទះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ផ្ទះស្អាត កម្ចាត់​បាក់តេរី​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺផ្សេងៗ​ប៉ុណ្ណោះទេ តែ​វា​ក៏​ជួយ​កាត់បន្ថយ​បញ្ហា​ស្រ្តេសផងដែរ។

ខាងក្រោមនេះ គឺជា​មូលហេតុ​សំខាន់ៗ​ចំនួន​៤ ដែល​យើងគួរ​សម្អាត​ផ្ទះ​ជា​ប្រចាំ៖

១. វាជួយកំចាត់មេរោគ និង បាក់តេរី ៖ នៅពេលដែលអ្នកសម្អាតផ្ទះរបស់អ្នកជាប្រចាំ ឱកាសដែលបាក់តេរី និងមេរោគនឹងមានវត្តមាននៅក្នុងផ្ទះរបស់អ្នកនឹងកាន់តែតិច។ ជាងនេះទៅទៀត នៅពេលដែលមានមេរោគតិច នោះហានិភ័យនៃការធ្លាក់ខ្លួនឈឺក៏កាត់បន្ថយផងដែរ។

២. វាជួយកាត់បន្ថយឱកាសដែលជួបគ្រោះថ្នាក់ ឬ ឧបទ្ទវហេតុ ៖ នៅពេលដែលផ្ទះ​របស់អ្នកស្អាត និង មានការរៀបចំបានល្អ វាជួយកាត់បន្ថយឱកាសនៃភាពគ្រោះថ្នាក់ដល់សុខភាព។ ម្យ៉ាងវិញទៀត រាងការរបស់អ្នក​នឹង​មិនងាយមានជំងឺនោះទេ នៅ​ពេល​ផ្ទះ​របស់​អ្នក​ស្អាត និង​មាន​របៀប​រៀបរយ។

៣.​ វាជួយការពារពីសត្វល្អិត ៖ នៅពេលដែលផ្ទះរបស់អ្នកមិនស្អាត សត្វល្អិតចង្រៃផ្សេងៗនឹងងាយមាន ដោយសារវាត្រូវបានទាក់ទាញ ហើយធ្វើឱ្យកន្លែងនោះកាន់តែគគ្រិច។ លើស​ពី​នេះ​ទៅ​ទៀត ពួក​វា​ក៏​អាច​ចម្លងមេរោគមកកាន់អ្នក​ផង​ដែរ។ ដូច្នេះហើយ ដើម្បី​រក្សា​ការពារ​សត្វល្អិត និង ចៀសពី​សត្វល្អិត​ឱ្យ​ឆ្ងាយ នោះ​វា​ជា​រឿង​សំខាន់​ក្នុង​ការថែ​រក្សា​ផ្ទះ​ឱ្យ​ស្អាត​។

Woman cleaning the house

៤. វាជួយកាត់បន្ថយស្ត្រេស ៖ នៅពេលដែលកន្លែងទំនេរមានសភាពមិនស្អាត វានឹងអាចបន្ថែមភាពតានតឹងដល់អ្នក​ ដូច្នេះហើយ វាជារឿងសំខាន់ដែលអ្នករក្សាផ្ទះរបស់អ្នកឱ្យស្អាត។ ផ្ទះស្អាតនឹងជួយបន្ថយភាពតានតឹង ហើយអ្នកនឹងមិនចាំបាច់ព្រួយបារម្ភអំពីការសម្អាតផ្ទះជានិច្ចនោះទេ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...