លក្ខណៈសម្បត្តិ ១២ចំណុចរបស់នាយកសាលាល្អ

ភ្នំពេញ – នាយកសាលាល្អ គឺជាអ្នកដឹកនាំល្អចូលរួមអភិវឌ្ឍវិស័យអប់រំ និងគ្រប់គ្រងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ ការកសាងចក្ខុវិស័យសាលារៀន ការបង្កើតចំណុចគោលដៅសាលារៀន ការបង្កើតវប្បធម៌ និងបរិយាកាសសាលារៀនមានផលិតភាព ការដឹកនាំការរៀន និងបង្រៀន ការយកចិត្តទុកដាក់ដល់លទ្ធផលសិក្សារបស់សិស្ស និងការពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំ ជាលក្ខណសម្បត្តិរបស់នាយកសាលាល្អដែល​ត្រូវ​តែមាន។

បើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាអបអរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ បានលើកឡើងពីលក្ខណៈសម្បត្តិ ១២ចំណុចរបស់នាយកសាលាល្អ ដោយ​រួមមាន៖

ទី១- ការកសាងចក្ខុវិស័យសាលារៀន។

ទី២- ការបង្កើតចំណុចដៅសាលារៀន ការដាក់ចេញក្តីរំពឹងទុកខ្ពស់ និងការបែងចែកភារកិច្ចច្បាស់លាស់ ដោយធ្វើការងារជាក្រុម (ការរៀបចំផែនការសាលារៀន ការអនុវត្តការងារ និងត្រួតពិនិត្យអង្គភាព ការគ្រប់គ្រង និងវិភាគទិន្នន័យ ក្នុងគោលដៅបំពេញការងារ ធានាបាននូវការកែលម្អជាប្រចាំនៅក្នុងសាលារៀន)។

ទី៣- ការបង្កើតវប្បធម៌ និងបរិយាកាសសាលារៀនមានផលិតភាព និងគាំទ្រដល់ការរៀន និងបង្រៀន (ការកំណត់ឧត្តមានុភាពនិងតម្លៃជាមូលដ្ឋានរបស់អង្គភាព ការលើកទឹកចិត្តឱ្យបុគ្គលិកសួរសំណួរ និងការរៀបចំប្រជុំជាប្រចាំ ដើម្បីលើកកម្ពស់ការផ្តល់មតិយោបល់ និងចែករំលែកការឆ្លុះបញ្ចាំង)។

ទី៤- ការផ្តល់ធនធានប្រកបដោយយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទី៥- ការដឹកនាំការរៀន និងបង្រៀន ប្រកបដោយគុណភាព សំដៅលើការលើកកម្ពស់ នវានុវត្តន៍ខាងផ្នែកបញ្ញា, ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ការគាំទ្រជាបុគ្គល, ការពង្រឹងក្រុមបច្ចេកទេស ដែលជួយគាំទ្រដល់សហគមន៍វិជ្ជាជីវៈគ្រូបង្រៀន ដែលជួយគ្រូរៀនសូត្រពីគ្នាទៅវិញទៅមក ផ្លាស់ប្តូរបទពិសោធ និងវិធីសាស្ត្រថ្មីៗ និងពង្រឹងកិច្ចសហការរវាងគ្រូ។ ការរៀនសូត្រពីសាលាល្អផ្សេងទៀត ការផ្លាស់ប្តូរបទពិសោធជាមួយគ្រូផ្សេងទៀត ការសម្របសម្រួលខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិស្ថាន ការផ្លាស់ប្តូរគោលដៅ នីតិវិធី កម្មវិធីសិក្សា និងដឹកនាំបុគ្គលិក ដើម្បីសម្រេចបានតាមគោលដៅ។

ទី៦- ការយកចិត្តទុកដាក់ដល់លទ្ធផលសិក្សារបស់សិស្ស។

ទី៧- ការពង្រឹងសមត្ថភាពរបស់ខ្លួនឯងជាប្រចាំ ការពង្រឹងសមត្ថភាព ស្ថាប័នរបស់សាលារៀន និងសមត្ថភាពដឹកនាំរបស់គ្រូ ដោយការគាំទ្រ និងលើកទឹកចិត្តដល់ការអភិវឌ្ឍវិជ្ជាជីវៈ ការលើកកម្ពស់បំណិនរបស់គ្រូបង្រៀន។

ទី៨- ការបង្កើតទំនាក់ទំនងល្អជាមួយតួអង្គផ្សេងទៀតក្នុងប្រព័ន្ធអប់រំ ដូចជា សហគមន៍នាយកសាលា (Community of Practitioners) ការិយាល័យអប់រំស្រុក មន្ទីរអប់រំ និងក្រសួងអប់រំ ដើម្បីបង្កើតវប្បធម៌នៃការកែលម្អ តាមរយៈការចែករំលែកបទពិសោធ នៅក្នុងប្រព័ន្ធបណ្តាញសង្គម និងការចូលរួមក្នុងសិក្ខាសាលា និងសន្និសីទផ្សេងៗ ការជួយដល់សាលាផ្សេងទៀត។

ទី៩- ការរៀបចំបរិស្ថានសាលារៀនឱ្យបានល្អ និងមានសុវត្ថិភាព។

ទី១០- ការធានានូវការចូលរួមក្នុងការសម្រេចចិត្ត ការទទួលស្គាល់ ការពិគ្រោះយោបល់ និងដោះស្រាយវិវាទ ដោយផ្តោតលើការកែលម្អទំនាក់ទំនងជួយមនុស្ស សហការ ធ្វើការជាក្រុម និងបង្កើតឱ្យបុគ្គលិក ស្រទ្បាញ់ និងខំធ្វើការបម្រើអង្គភាព។

ទី១១- ការផ្តោតលើការកែលម្អ និងផ្លាស់ប្តូរ ការតាមដាន និងវាយតម្លៃព្រឹត្តិការណ៍ខាងក្រៅ ដាក់ចេញជាទស្សនវិស័យ ស្នើកម្មវិធី និងជម្រើសផ្សេងទៀត ត្រៀមរៀបចំការផ្លាស់ប្តូរ និងបង្កើតក្រុមគាំទ្រ និងអនុវត្តការផ្លាស់ប្តូរ។

ទី១២- ការបង្កើតទំនាក់ទំនងល្អជាមួយមាតាបិតា សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2026

សាកលវិទ្យាល័យ China University of Geosciences, Beijing នៅរដ្ឋធានីប៉េកាំង តាមរយៈ​សមាគមនិស្សិតកម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន នឹង​ជ្រើសរើស​និស្សិត​កម្ពុជាឆ្នើម​ចំនួន ៥ សម្រាប់អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...